បន្ទាប់ពីបានស្តាប់របាយការណ៍
របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល
និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររួចមក
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
បានមានប្រសាសន៏ថា ការជួបជុំគ្នាយ៉ាងផុសផុលនេះ
គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រលាញ់ភាសា
និងអក្សរខ្មែរពីសំណាក់បញ្ញាវន្តខ្មែរមកពីគ្រប់មជ្ឈដ្ឋាន។ ជាការពិត
គ្រប់ភាសាជាតិសាសន៏ទំាងអស់តែងតែមានពាក្យថ្មីៗ កើត ឡើងនៅ ពេល
ដែលសង្គមវប្បធម៌មានការប្រែប្រួល
ដើម្បីយកមកប្រើប្រាស់ឲ្យសមស្របតាមការរីកចំរើន របស់បច្ចេកវិទ្យា
វិទ្យាសាស្រ្ត ផលិតផលទំនើបៗ ទៅតាមតម្រូវការផ្សេងទៀតរបស់សង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ជាក់ស្តែងការប្រើប្រាស់ភាសា
និងអក្សរខ្មែរនាបច្ចុប្បន្ននៅមានភាពប្រទាញប្រទង់គ្នាមួយចំនួនដោយ
សារពុំទាន់មានការស្រុះស្រួល និងខ្វះការឯកភាព គ្នាលើគោលការណ៏
និងក្បួនខ្នាតពាក់ព័ន្ធទៅនឹងសំណេ
រ អំណាន និងការនិយាយស្តីជាដើម។
ជាថ្មីម្តងទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដោយមើលឃើញបញ្ហាប្រឈមទំាងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
បានយកចិត្តទុកដាក់យ៉ាងខ្លំាងក្នុងរៀបចំបង្កើតឲ្យមានយន្តការថ្នាក់
ជាតិមួយ សម្រាប់ការសម្របសម្រួលលើការសិក្សាការប្រមូល
និងការកំណត់ន័យរបស់បច្ចេកស័ព្ទ
ដែលមានប្រើរួចមកហើយនិងបង្កើតពាក្យថ្មីៗតាមមុខជំនាញនីមួយៗ
ដើម្បីជំរុញឲ្យមានការឯកភាពគ្នាក្នុងភាសាជាតិទំាងសំណេរ អំណាន
និងការនិយាយស្តី។ ជាងនេះទៀតនៅចន្លោះពីឆ្នំា២០០០ ដល់២០០៧
វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានរៀបចំសិក្ខាសាលា៤លើក
ស្តីពីការអភិរក្ស
និងការអភិវឌ្ឍភាសាខ្មែរដើម្បីឈានទៅរកការឯកភាពគ្នាប្រើប្រាស់
ភាសាជាតិ
តាមរយៈសិក្ខាសាលាទំាងនោះមានមតិភាគច្រើនបានស្នើសុំឲ្យយកវចនានុក្រម
ខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើជាមូលដ្ឋាន
ក្នុងការប្រើប្រាស់ភាសាខ្មែរជាទូទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា
ដោយវិសាលភាពការងាររបស់គណៈកម្មាធិការជាតិភាសាខ្មែរឲ្យកាន់
តែមានទំហំធំធេងជាងមុន
រាជរដ្ឋាភិបាលសម្រេចកែសម្រួលយន្តការគណៈកម្មាធិការជាតិនេះឲ្យទៅ
ជាក្រុមប្រឹក្សាជាតិភាសាខ្មែរនៅខែមិថុនាឆ្នំា២០១១ ដើម្បីសិ
ក្សា
ប្រមូល និងកំណត់និយមន័យបច្ចេកស័ព្ធទាក់ទងនិងជំនាញនានា
ឲ្យបានកាន់តែទូលំទូលាយជាងមុន
សំដៅឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តន៏របស់សង្គម
ហើយយើងទំាងអស់គ្នាត្រូវចូលរួមគំាទ្រដល់ការលើកស្ទួយតម្លៃវ
ប្បធម៌ជាតិ ជាពិសេសភាសា
និងអក្សរខ្មែរដែលជាដួងព្រលឹងនៃវប្បធម៌
និងជាអត្តសញ្ញាណរបស់ជាតិយើង ឲ្យសមដូចជាសភាសិតខ្មែរពោលថា
វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កុំថ្កើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសម្តែងក្តី
សង្ឃឹមថា
ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងខិតខំយកចិត្តទុកដាក់បង្កើនការ
ផ្សព្វផ្សាយលទ្ធផលការងាររបស់ខ្លួន
ឲ្យបានជ្រួតជ្រាបដល់ស្រទាប់មហាជនយ៉ាងទូលំទូលាយនិងទាន់ពេលវេលា។