ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញសំណេះសំណាលស្តីពី ការពង្រឹងភូមិ ឃុំ មានសុវត្ថិភាព
នៅភូមិពត់សរ ឃុំក្រាំងធ្នង់ ស្រុកបាទី នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១២ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញជាអធិបតី
ក្នុងពិធី សំណេះសំណាលស្តីពីការពង្រឹងភូមិ ឃុំ មានសុវត្ថិភាព
ចូលរួមក្នុងពិធីដ៏អធិកអធមនេះមាន អភិបាលខេត្ត
អភិបាលរងខេត្តអភិបាលស្រុក អភិបាល រងស្រុក ព្រមទាំង ប្រធានភូមិ ឃុំ
សង្កាត់នៅក្នុងខេត្តតាកែវ។
នៅក្នុង
ពិធីសំណេះសំណាលនេះឯកឧត្តម ស្រី បេន អភិបាលខេត្ត បានអានរបាយការណ៍
ស្តីពីសុវត្ថិភាពភូមិឃុំសង្កាត់ ទូទាំងខេត្តតាកែវ ដោយបានលើកឡើងថា
នៅក្នុងទូទាំងខេត្ត បានពង្រឹងការការពារ សុវត្ថិភាព
ជូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូលយ៉ាងយកចិត្តទុកដាក់ ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៀត
ថា ត្រូវយកចិត្តទុកដាក់ធ្វើប្រព័ន្ធធារាសាស្រ្តស្រោចស្រព
សំរាប់នាំទឹក ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ
ការបង្កបង្កើតផល។
ពាក់ព័ន្ធ
ទៅនឹងការបោះឆ្នោតឃុំ
សង្កាត់នាពេលខាងមុខនេះឯកឧត្តមបានធ្វើការណែនាំដល់មន្រ្តីរាជការ
គ្រប់លំដាប់ថ្នាក់ទាំងអស់ អោយគោរពច្បាប់បោះឆ្នោត
ជាពិសេសមិនត្រូវប្រើប្រាស់រាល់មធ្យោបាយធ្វើដំណើរទាំងឡាយ
ដែលជារបស់រដ្ឋ និងមិនត្រូវប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការរដ្ឋ
ក្នុងការចុះឃោសនា ឬចុះមូលដ្ឋានឡើយ។
នៅព្រឹកថ្ងែដដែលនេះដោយមានការយកចិត្តទុកដាក់ និងតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានអនុញ្ញាត្តអោយឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧប
នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ប្រព័ន្ធស្រោច
ស្រពហ៊ុនសែន ពត់សរ ដែលមានប្រឡាយមេ មានប្រវែងប្រមាណ ១១៦០០ ម៉ែត្រ។ គួរំលឹកផងដែរថា ប្រឡាយនេះត្រូវបានផ្តួចផ្តើម សាងសង់ដោយសម្តចតេជោហ៊ុន សែន នាយក
រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ ១៩៩៤
ដែលមានប្រពភមេចេញមកពីអាងទឹកទន្លេបាទី
បន្ទាប់មកសម្តេចក៏បានបន្តអោយមានការជីកប្រឡាយប្រវែង ៣ ពាន់ម៉ែត្រ។
ដោយមានការយកចិត្តពីក្រុមការងារ ចុះជួយមូលដ្ឋានរបស់ខេត្តតាកែវ
ដែលមានឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អានជាប្រធាន
បានបន្តជីកប្រឡាយនេះហើយក៏បានក្លាយទៅជាប្រព័ន្ធស្រោចស្រពសម្រាប់
ជួយ លើកកំពស់ជីវភាពរបស់ប្រជាកសិករ
ដែលភាគច្រើននៃឃុំពត់សរទាំងមូលអាចធ្វើស្រែបានរហូតដល់៣ដងក្នុង
មួយឆ្នាំ។