ចិននឹងជួយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សក្នុងការពង្រឹងសមត្ថភាព និងផ្តល់ លទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៅរសៀលថ្ងៃច័ន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ២០១២ គណៈប្រតិភូនៃអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស (PRU) នៃទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលដឹកនាំ ដោយឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Hong Liang អគ្គនាយករងក្រសួងការ បរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើកិច្ចពិភាក្សាដែលមានរយៈពេលមួយម៉ោង ស្តីពីបញ្ហាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីគ្រប់ជ្រុង ជ្រោយរវាងរដ្ឋាភិបាលកម្ពុជា និងចិន។
ឯកឧត្តម ស្វាយ ស៊ីថា បានសំដែងនូវការអបអរសាទរចំពោះមិត្តភាពដ៏យូរអង្វែង និងកាន់តែរឹងមាំ ដោយផ្អែកលើផលប្រយោជន៍ និងការគោរពទៅវិញទៅមករវាងចិន និងកម្ពុជា ហើយឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីតម្រូវការជាបន្ទាន់ឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅជាងមុននៅក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជាមធ្យោបាយដ៏ត្រឹមត្រូវ និង ទូលំទូលាយក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការផ្សព្វផ្សាយរបស់បរទេស នៃការផ្តល់ព័ត៌មាន ខុស និងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាការចោទ ប្រកាន់នានារបស់បរទេសដែលត្រូវបានធ្វើឡើងមកលើកម្ពុជា និងចិន ហើយនិងដើម្បីប្រាប់ទៅ ពិភពលោកអំពីការពិត គុណតម្លៃ និងអទិភាពជាក់ស្តែងនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋប្រជាមានិតចិន។
ឯកឧត្តម Hong Liang បានបញ្ជាក់ យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាគឺជា មិត្តដ៏ល្អ និងជាអ្នកជិតខាងដ៏ល្អ ចំពោះ ប្រជាជនចិន ហើយដោយសារប្រជាជន ចិនគាំទ្រយ៉ាងខ្លាំងក្លា ដល់ប្រជាជន កម្ពុជានោះ រដ្ឋាភិបាលចិននឹងនៅតែមាន សិទ្ធិស្របច្បាប់ ដើម្បីជួយដល់រដ្ឋា ភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានជ្រើសរើសដោយប្រជាជនកម្ពុជាតាមរយៈ ដំណើរការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ។
ជំនួបពិភាក្សានោះ បានបញ្ចប់ទៅជាមួយនឹងការសន្យាគាំទ្រដែលថា ចិននឹងជួយដល់អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការងារផ្សព្វផ្សាយ និងប្រតិកម្ម មិនថាតាមរយៈប្រព័ន្ធផ្សព្វផ្សាយធម្មតា ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងតែរីកដុះដាលនោះទេ ហើយក៏ដើម្បីធ្វើឱ្យមានតុល្យភាពរវាងសេចក្តីរាយការណ៍ព័ត៌មាន និងបទវិភាគនានានៃ ប្រទេសអភិវឌ្ឍន៍ និងសេចក្តីរាយការណ៍ព័ត៌មាន និងបទវិភាគនានានៃប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា និងចិន។
នៅថ្ងៃនោះដែរ គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម Wang Chen រដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋទទួលបន្ទុកស្ថាប័នព័ត៌មាន (SCIO) ដែលសវនាការនេះ បាន ប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយអត្ថន័យ និងជាមិត្តភាព ក្នុង ក្របខណ្ឌនៃការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាង PRU និង SCIO ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ។
ប្រធានអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស និងរដ្ឋមន្រ្តីនៃ SCIO បានផ្លាស់ប្តូរទស្សនៈយោបល់ ស្តី អំពីបញ្ហាប្រឈមដែលកម្ពុជា និង ចិនកំពុងជួបប្រទះក្នុងការបង្ហាញនូវ ការពិតនៃប្រទេសរៀងៗខ្លួន គុណ តម្លៃជាទីស្រលាញ់ដ៏ជ្រៀលជ្រៅ របស់ប្រជាជនទាំងពីរ និងអាទិភាពនៃរដ្ឋាភិបាលទាំងពីរ ចំពោះពិភពលោក ដែលត្រូវបានគ្របដណ្តប់ដោយសារព័ត៌មាន និងការផ្សាយបរទេស។
នាថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ ២០១២ គណៈប្រតិភូ PRU បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅ ក្រុមបោះពុម្ពអន្តរជាតិចិន និងសមាគមអ្នកបកប្រែនៃប្រទេសចិន (CIPG) ដឹកនាំ ដោយលោក Guo Xiaoyong ដែលជាអនុប្រធានប្រតិបត្តិ ។ បន្ទាប់ពីទស្សនាការិយាល័យ ក្រុមបោះពុម្ពអន្តរជាតិចិន (CIPG) នេះ ដែលមានអ្នកនិពន្ធភាសាបរទេសជាច្រើនរយនាក់ ធ្វើការជាមួយនឹងទីតាំង មានបំពាក់បច្ចេកវិទ្យាឈានមុខ ចុងក្រោយដ៏មានអត្ថប្រយោជន៍ បំរើប្រព័ន្ធអ៊ីនធើណិតចិន ហើយ និង បន្ទប់សម្រាប់ថតសំឡេង និង ផ្តិតយករូបភាពដើម្បីរៀបចំការបោះពុម្ពផ្សាយ និងការបង្ហោះតាមអ៊ីនធើណិតនោះ អនុប្រធានប្រតិ បត្តិ និងបុគ្គលិក CIPG ព្រមទាំង គណៈប្រតិភូអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស បានបើកកិច្ចប្រជុំ មួយដើម្បីផ្លាស់ប្តូរទស្សនៈយោបល់ លើបញ្ហាសារព័ត៌មាន និងការ បោះពុម្ពផ្សាយ ជាពិសេសតាម រយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម បែបថ្មី។
នៅទីក្រុងប៉េកាំង នេះដែរ គណៈប្រតិភូអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស បានទៅធ្វើទស្សន កិច្ចតំបន់វប្បធម៌បុរាណល្បីល្បាញ មានទីលានធានអាមិន (Tiananmen Square), វាំងចាស់ (The forbidden City) និងមហាកំផែង។
នៅថ្ងៃទី២០ ខែមិថុនា គណៈប្រតិភូ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានស្វាគមន៍ យ៉ាងកក់ក្តៅដោយលោកស្រីWang Yanwen សមាជិករបស់គណៈកម្មាធិការបក្សខេត្ត និងជាប្រធាននាយកដ្ឋានសាធារណៈនៃបក្សកុំម្មុយនីស្តចិន គណៈកម្មាធិការបក្សខេត្ត Jiangsu និង សហការីរបស់លោកស្រី រួមទាំងអ្នកតំណាងមកពីសារព័ត៌មាន Xinhua និងស្ថានីយ៍ផ្សព្វផ្សាយខេត្ត Jiangsu ។
នៅក្នុងឱកាសនេះ ទន្ទឹមនឹងការ កោតសរសើរចំពោះសកម្មភាព និង ការអភិវឌ្ឍសេដ្ឋកិច្ច ដែលសម្រេច បានដោយខេត្ត Jiangsu ឯកឧត្តម ស្វាយ ស៊ីថា ក៏បានបង្ហាញនូវក្ដី សង្ឃឹម យ៉ាងមុតមាំថា ប្រព័ន្ធផ្សព្វ ផ្សាយនៅក្នុងប្រទេសចិន ទាំងប្រព័ន្ធ ផ្សព្វផ្សាយធម្មតា និងប្រព័ន្ធបណ្ដាញ សង្គម នឹងជួយចែកចាយព័ត៌មាន និងដំណឹងផ្សេងៗអំពីកម្ពុជាទៅឱ្យអ្នកអានរាប់លាននាក់ក្នុងប្រទេសចិនដើម្បីបង្កើននូវការយល់ដឹង
ឱ្យកាន់តែទូលាយ និងពង្រឹងនូវចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជាក្នុងឋានៈជាគោលដៅ ទេសចរណ៍ និងការវិនិយោគពាណិជ្ជកម្មពីសំណាក់ប្រជាជនចិន។ នៅក្នុងខេត្ត Nanjing គណៈ ប្រតិភូ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏មានឱកាសធ្វើទស្សនកិច្ចនៅសហគ្រាសខ្នាតតូច និងមធ្យមមួយចំនួន ព្រមទាំងទីតាំងផ្នូរ Sun Yat-sen (Sun Yat-Sen Mausoleum) ហើយនឹងអតីតរាជវាំងសន្តតិវង្ស ម៉ីង (Ming) ដែលត្រូវបានកែសម្រួលជាមជ្ឈមណ្ឌលទេសចរណ៍បុរាណចិន ផងដែរ។