ក្រុមអ្នកសង្កេតការណ៍កែវភ្នែកយុត្តិធម៌គាំទ្រលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣
ក្នុងសន្និសីទកាសែតដែលធ្វើនៅវិទ្យាស្ថានជាតិអប់រំ លោក ថាវ វាសនា តំណាងអង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ដែលបានបញ្ជូនអ្នកសង្កេតការណ៍ចល័តចំនួន ៤០០ នាក់ ។ លោក ចាន់ សាវុធ តំណាង អង្គការសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ដែលអ្នកមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣១២២ នាក់ និងលោក សោម អូន តំណាង អង្គការបណ្តាញប្រជាជនកម្ពុជា ដើម្បីសន្តិភាព (CPNP) បានប្រកាសនូវសេចក្តីថ្លែងការណ៍អំពីជំហររបស់អង្គការរបស់ខ្លួនគាំទ្រ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១២ និងបានកោតសរសើរ និងវាយតម្លៃចំពោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សនយោបាយ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ ដែលបានធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយតំណាងអង្គការទាំងនេះចាត់ទុកថា មានភាពល្អប្រសើរជាការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី២។
យោងតាមលទ្ធផលផ្លូវការប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១២ ក្នុងចំណោមឃុំសង្កាត់ទូទាំងប្រទេសចំនួន ១៦៣៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជាបានទទួល ១៥៩២ ឃុំសង្កាត់ គណបក្ស សម រង្ស៊ី ទទួលបាន ២២ ឃុំសង្កាត់ គណបក្ស សិទ្ធិមនុស្ស បាន ១៨ ឃុំសង្កាត់ និងគណបក្សហ្វ៊ុនស៊ីនប៉ិច ឈ្នះបាន ១ ឃុំ សង្កាត់ សម្រាប់អាណត្តិទី៣នេះ ។