ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៦២ ប្រវែង ១២៨ គីឡូម៉ែត្រ ពីខេត្តកំពង់ធំទៅដល់ក្រុងព្រះវិហារ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនោះនឹងធ្វើឡើង នៅព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១២ នៅភូមិវល្លិយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចហ៊ុន សែន និងលោកជំទាវ។
តាមកម្មវិធី លោក ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏នឹងអញ្ជើញចូលរួម ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៦២ ( ផ្នែកខាងត្បូង ) ប្រវែង ១២៨ គីឡូម៉ែត្រ ពីកំពង់ធំទៅដល់ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១២។ លោកឯកអគ្គរដ្ឋទូតចិន ក៏នឹងឡើងថ្លែងសុន្ទរកថាមុនពេលសម្តេចហ៊ុន សែន មានមតិសំណេះសំណាល និងបំពាក់មេដាយ ព្រមទាំងកាត់ខ្សែបូជានិមិត្តរូបនៃការបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៦២ ជាផ្លូវការ។
នៅពេលសព្វថ្ងៃនេះ ចិនជាប្រទេសដែលបានផ្តល់ជំនួយសម្រាប់សាងសង់ផ្លូវ និងស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ លោក វូ ប៉ាងគួរ ( Wu Bangguo ) ប្រធានរដ្ឋសភាចិន ក៏បានប្រកាសថា ចិនព្រមព្រៀងលុបបំណុលដែលកម្ពុជាជំពាក់ ចំនួនជាង ៤.២៤០.០០០ ដុល្លារអាមេរិក។
ក្នុងនោះ ចិនក៏បានយល់ព្រមអនុវត្តន៍គម្រោងអភិវឌ្ឍន៍នៅកម្ពុជាចំនួន ២៣ គម្រោង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារអាមេរិក។ គម្រោងទាំងនោះ ត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ លើផ្លូវជាតិ ផ្លូវដែក ស្ពាន កំពង់ផែ និងប្រព័ន្ធព័ត៌មានវិទ្យា។
ក្រោយកិច្ចប្រជុំកាលណោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ក៏បានប្រាប់អ្នកកាសែតថា តាមរយៈលោកប្រធានរដ្ឋសភាចិន វូ ប៉ាងគួរ ប្រទេសចិនក៏បានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ចំនួន ១០០ លានយន់ផងដែរ៕