ស្វាយរៀង: អំណោយជាថ្នាំពេទ្យប្រភេទប្រឆាំងនឹងជំងឺ EV71 ចំនួន ៨០០ ប្រអប់តូច ដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការជាដៃគូ ត្រូវបានធ្វើពិធីប្រគល់ និងទទួល នៅមន្ទីរពេទ្យខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហូ វុទ្ធី អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកនាយករងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យចំណុះឲ្យមន្ទីរសុខាភិបាលខេត្តជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត វន វិនណារ៉ា នាយរងមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ឱសថដែលទទួលនាពេលនេះ សំរាប់មន្ទីរពេទ្យខេត្តស្វាយរៀង ទទួលបានឱសថចំនួន ៨០០ ប្រអប់តូច រួមមាន៖ ថ្នាំបាញ់ការពារមូសខាំ (ទប់ស្កាត់ការពារជំងឺគ្រុនចាញ់) និងទឹកថ្នាំលាងដៃសំរាប់មេរោគការពាររោគឆ្លងជំងឺEV71។
ដោយឡែកប្រជាពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក៏នឹងបើកចែកជូនផងដែរ គឺប្រភេទថ្នាំបាញ់ការពារមូសខាំ ទឹកថ្នាំលាងដៃ សំរាប់មេរោគការពាររោគឆ្លងជំងឺEV71 និងថ្នាំរាគ គ្រុនក្តៅ។
លោកឧត្តមសេនីយ៍ឯក ហូ វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គាការជាដៃគូ ដែលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយសង្គ្រោះលើគ្រប់វិស័យ ចំពោះប្រទេសកម្ពុជា។
លោកបន្តថា នៅថ្ងៃនេះ យើងបានទទួលនូវអំណោយជាឱសថយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកមកប្រគល់ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីទុកសំរាប់ព្យាបាលជំងឺប្រជាពលរដ្ឋ ដែលជួបការលំបាកជាពិសេសជំងឺឆ្លងប្រភេទថ្មី EV71។
ជំងឺពងបែកដៃជើង និងមាត់ ប្រភេទថ្មី EV71 កើតឡើងលើកុមារ ដោយមកដល់ពេលនេះ នៅកម្ពុជា កើតមាន ៧០ ករណីហើយ។ ជំងឺពងបែកដៃជើង និងមាត់ EV71 ជាប្រភេទជំងឺឆ្លងដ៏កាចសាហាវ ហើយអាចសម្លាប់អ្នកជំងឺក្នុងរយៈពេល តែមួយសប្តាហ៍ប៉ុណ្ណោះ៕