ផ្ទៃដីប្រមាណជា ៣៩ គីឡូម៉ែត្រការ៉េក្នុងឆមាសទី១ត្រូវបាន អាជ្ញាធរកម្ចាត់មីន កម្ពុជាបានបោះសំអាត
ផ្ទៃដីប្រមាណជា ៣៩ គីឡូម៉ែត្រការ៉េក្នុងឆមាសទី១ត្រូវបាន អាជ្ញាធរកម្ចាត់មីន កម្ពុជាបានបោះសំអាត
ផ្ទៃដីប្រមាណជា ៣៩ គីឡូម៉ែត្រការ៉េក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១២ នេះ ត្រូវបាន អាជ្ញាធរកម្ចាត់មីន កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបោះសំអាត ដើម្បីកុំឲ្យ ប្រជាពលរដ្ឋកម្ពុជា ទទួលរងគ្រោះថ្នាក់ដោយយថាហេតុ។ ដោយទាំងអស់នេះ គឺលទ្ធផល មួយដែលគួរឲ្យកត់សំគាល់ បើទោះបីជា ទំហំនៃលទ្ធិផល នេះ ទាបជាង ការផែនការព្រាងទុកក៏ដោយ ។
ប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីន កម្ពុជា ហៅកាត់ថាស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍នៅ ក្នុងទស្សនកិច្ចសិក្សាមួយ របស់ ប្រតិភូសហភាព មីយ៉ាន់ម៉ា ពីវិស័យមីននៅកម្ពុជា កាលព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១២ ថា ដោយសារតែលិទ្ធភាពគម្រោងខ្លះមិនទាន់បានចាប់ផ្តើមនៅឡើយ ដូចច្នេះ ផែនការរបស់កម្ពុជា គឺធ្វើយ៉ាងណាបោសសម្អាតឲ្យអស់ប្រមាណជា ៤០ គីឡូម៉ែត្រ ក្នុងរយៈពេល ៦ខែដើមឆ្នាំ នេះ ដូច្នេះគឺយើងធ្វើបានជិតគ្រប់ផែនការ ។
ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ដែលថា ក្នុងការបោសសម្អាត នេះ មជ្ឈមណ្ឌល កម្ចាត់មីន កម្ពុជា គឺបានធ្វើការទូទាំងប្រទេស ជាពិសេសគឺតំបន់ ដែលនៅជាប់តាម បណ្តោយព្រំដែន កម្ពុជា ថៃ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និង ឧត្តរមានជ័យជាដើម ។
បន្ថែមលើសពីនេះទៀត ឯកឧត្តម. ក៏បានបន្តទៀតថា ដោយមើលឃើញនូវការអភិវឌ្ឍ ក៏ដូចជាបទពិសោធន៍ វិស័យកម្ចាត់មីន នៅកម្ពុជា មានភាពរីកចម្រើន សហភាព មីយ៉ាន់ម៉ា ក៏បានមកទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីចែករំលែក បទពិសោធន៍ នៃការរំដោះអាវុធ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុង ប្រទេសរបស់ខ្លួន៕