ភ្នំពេញ:
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរលិខិតមួយច្បាប់
ជូនលោក ជីវ កេង ប្រធានតុលាការសាលាដំបូង រាជធានីភ្នំពេញ ដើម្បី
សុំទៅសួរសុខទុក្ខ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ
និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
ក្នុងលិខិតចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ លោក រ៉ុងឈុន បានលើកឡើងថា លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំខ្លួនបណ្ដោះអាសន្នក្នុងមណ្ឌលពន្ធនាគារព្រៃសអស់ រយៈពេលជាងមួយខែមកហើយ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នឹងដឹកនាំប្រតិភូចំនួន ៧នាក់ ក្នុងគោលបំណងទៅសួរសុខទុក្ខ លោក ម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំខ្លួនបណ្ដោះអាសន្ន ក្នុងមណ្ឌលពន្ធនាគារព្រៃស។
លោក រ៉ុងឈុន ដែលធ្លាប់ជាប់ពន្ធនាគារជាមួយនឹងលោក ម៉ម សូណង់ដូ កាលពីចុងឆ្នាំ២០០៥ ដោយសារតែការរិះគន់ដល់សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម បានកត់សម្គាល់ថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នឹងកំណត់យកថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក ចេញពីទីស្នាក់ការរបស់ខ្លួន ឆ្ពោះទៅមណ្ឌលពន្ធនាគារ។
នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ មិនទាន់មានការឆ្លើយតបបែបណា ពីលោក ជីវ កេង ប្រធានតុលាការសាលាដំបូង រាជធានីភ្នំពេញ នៅឡើយទេ។
ក៏ប៉ុន្តែកាលពីសប្តាហ៍មុន ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានចូលជួបលោក ម៉ម សូណង់ដូ តាមរយៈការដាក់លិខិតស្នើសុំ ទៅកាន់ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដែលជាអ្នកគ្រប់គ្រងពន្ធនាគារ បានបដិសេធ និងបង្វែការសម្រេចទៅកាន់តុលាការ៕