ជាមួយនឹងតួនាទីដ៏សំខាន់ខាងលើនេះ សម្ដេចតេជោបានស្នើឱ្យរដ្ឋមន្ដ្រីសេដ្ឋ កិច្ចអាស៊ានផ្ដោតការយកចិត្ដទុកដាក់ លើចំណុចអាទិភាពមួយចំនួន ដូចជា ៖
១-ការសម្រេចឱ្យបាននូវការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១២ គឺជាអាទិភាពខ្ពស់បំផុត ដើម្បីប្រែក្លាយ អាស៊ានឱ្យទៅជាទីផ្សារ និងមូលដ្ឋាន ផលិតកម្មតែមួយ មានលំហូរដោយ សេរីនូវទំនិញ សេវា ការវិនិយោគ ពលករជំនាញ និងលំហូរមូលធនកាន់តែ ស៊ីជម្រៅជាងមុន ។ ក្នុងន័យថា យើងគួរធ្វើអាទិភាពភាវូបនីយកម្ម សកម្មភាព និងវិធានការគន្លឹះជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាប្រឈម និងបន្ថយគម្លាត អភិវឌ្ឍន៍ដែលជាឧបសគ្គក្នុងការសម្រេច បាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានតាមការគ្រោងទុក ។
របាយការណ៍នៃការពិនិត្យឡើងវិញ ពាក់កណ្ដាលអាណត្ដិនៃឯកសារគោល របស់សហគមន៍សេដ្ឋកិច្ចអាស៊ានដែល រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋ កិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា អាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់រដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន ពិនិត្យឡើងវិញ និងដាក់ចេញនូវវិធានការគោលនយោ បាយជាក់លាក់ ដើម្បីដោះស្រាយគម្លាត នៃការអនុវត្ដរវាងឆ្នាំបច្ចុប្បន្ន និងឆ្នាំ២០១៥ ដោយរួមទាំងមធ្យោបាយនានា ដើម្បីជម្នះលើការគាំពារនិយម ក្នុងការ ធ្វើពាណិជ្ជកម្មទំនិញ និងសេវាក្នុងអាស៊ាន។
២-ការសិក្សានិងពង្រឹងមជ្ឈភាព របស់អាស៊ានក្នុងការនិម្មាបនកម្មតំបន់ ដែលវិវឌ្ឍឥតឈប់ឈរ គឺមានសារ សំខាន់ណាស់ ។ ជាការពិត ការសម្រេច ឱ្យបានសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវ ប្រឈមនឹងបញ្ហាមួយចំនួន ដែលទាម ទារឱ្យយើងត្រូវប្រកាន់យកកិច្ចសហប្រតិ បត្ដិការ និងអភិក្រមមួយគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈកិច្ចខិតខំថ្នាក់ជាតិ និងកិច្ចសហប្រតិបត្ដិការថ្នាក់តំបន់ ។
ចំពោះមុខ សម្ដេចតេជោបានស្នើ និងលើកទឹកចិត្ដដល់រដ្ឋមន្ដ្រីសេដ្ឋកិច្ច អាស៊ានពិនិត្យលើអភិក្រមដែលមាន លក្ខណៈសមស្របមួយចំនួន ដូចជា ៖ -ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ដកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មអាស៊ានជាមួយដៃគូនានា ។ -ការបង្កើតឱ្យមានគោលការណ៍ណែនាំ ដែលមានការឯកភាពគ្នាក្នុងក្របខ័ណ្ឌ អាស៊ានក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងកម្រិតតំបន់ ដើម្បីអនុញ្ញាត ឱ្យថ្នាក់ដឹកនាំអាស៊ានចាប់ផ្ដើមចរចា លើក្របខ័ណ្ឌក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ក្នុងខែវិច្ឆិកាឆ្នាំ២០១២នេះ ។ -ការបង្កើតកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីពង្រីកក្របខ័ណ្ឌសមាហរណកម្ម នាពេលអនាគតជាមួយគូដៃគូសន្ទនា សំខាន់ៗរបស់អាស៊ានផ្សេងទៀត ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក រួម ទាំងប្រទេសរុស្ស៊ី និងកាណាដាផងដែរ ។ ក្នុងន័យនេះ សម្ដេចបានស្វាគមន៍នូវកិច្ច ប្រជុំពិគ្រោះយោលបល់រដ្ឋមន្ដ្រីសេដ្ឋកិច្ច អាស៊ាន-កាណាដា ដោយរាប់ទាំងកិច្ច ប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្ម-អាស៊ាន លើកទី១នៅថ្ងៃខាងមុខ និងការអនុម័ត ផែនការការងារ(២០១២-២០១៥) ដើម្បីអនុវត្ដសេចក្ដីថ្លែងការណ៍រួម អាស៊ាន-កាណាដាស្ដីពីពាណិជ្ជកម្មនិង ការវិនិយោគ ។
៣-ការកាត់បន្ថយគម្លាតអភិវឌ្ឍ គឺ ជាប្រការសំខាន់ណាស់ ខណៈកិច្ចការនេះ មិនត្រឹមតែជាបុរេលក្ខខណ្ឌមិនអាចខ្វះ បានសម្រាប់ការធានាការប្រកួតប្រជែង របស់អាស៊ាន និងសម្រាប់ការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយឱ្យអាស៊ានសម្រេចបាននូវ សមាហរណកម្មតំបន់យ៉ាងពិតប្រាកដ និងដំឡើងមជ្ឈភាពរបស់ខ្លួនសម្រាប់ សមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចតំបន់ផ្សេងទៀត និងសេដ្ឋកិច្ចពិភពលោកថែមទៀតផង ។
ដើម្បីសម្រេចការងារនេះ សម្ដេចតេជោបានសំណូមពរដល់រដ្ឋមន្ដ្រីសេដ្ឋ កិច្ចអាស៊ានទាំងអស់ សូមបង្កើនល្បឿន នៃការរៀបចំបង្កើតផែនការសកម្មភាព ជាក់ស្ដែងមួយដែលមានសមភាពបី, ហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះ បំផុត, ការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ច និងការអភិវឌ្ឍសហគ្រាសខ្នាតតូចនិង មធ្យម រួមទាំងចំណុចផ្ដួចផ្ដើមក្នុងការ កសាងសមត្ថភាព ដោយមានការចូល រួមពីបណ្ដាស្ថាប័នតាមវិស័យនានា ។
៤-ការពង្រឹងការតភ្ជាប់ហេ ដ្ឋារចនា សម្ព័ន្ធរូបវ័ន និងស្ថាប័នរបស់អាស៊ាន និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន គឺជាគន្លឹះសម្រាប់កាត់បន្ថយនៃការ អភិវឌ្ឍ និងសម្រាប់ធានានូវភាពជោគ ជ័យនៃសមាហរណកម្មអាស៊ាន ។ ដូច្នេះ ចាំបាច់ត្រូវតែរួសរាន់ដាក់ឱ្យអនុវត្ដផែន ការមេស្ដីពីការតភ្ជាប់អាស៊ាន ។ ក្នុង គោលដៅនេះ ត្រូវមានការគាំទ្រពីធនា គារអភិវឌ្ឍន៍អាស៊ី យើងបានបង្កើតរួមគ្នា “មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន” ដែលបច្ចុប្បន្នកំពុងតែដំណើរការ ។
ប៉ុន្ដែទោះជាយ៉ាងណាក្ដី យើងក៏ត្រូវ ទទួលស្គាល់ផងដែរមូលនិធិប្រមាណ ៥០០លានដុល្លារនេះ គឺនៅមានកម្រិត តិចតួចនៅឡើយ ដូច្នេះ រដ្ឋមន្ដ្រីសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុអាស៊ាន ចាំបាច់ត្រូវ តែចាត់វិធានការដើម្បីទាក់ទាញដៃគូ ហិរញ្ញវត្ថុថែមទៀតក្នុងការបង្កើនទំហំ មូលនិធិ ជាពិសេសដៃគូអាស៊ានបូក៣, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងស្ថាប័នពហុភាគី ។
៥-ការពង្រឹងកិច្ចសហការតំបន់ស្ដី ពី សន្ដិសុខស្បៀង រួមទាំងម្ហូបអាហារ អ៊ីស្លាម គឺមានសារសំខាន់ណាស់សម្រាប់ ការពង្រីកទីផ្សារស្បៀង ខណៈប្រការនេះ មិនត្រឹមតែជួយឱ្យអាស៊ានធានាបាននូវ ការផ្គត់ផ្គង់ស្បៀងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្ដែក៏នឹងជួយឱ្យអាស៊ានក្លាយទៅជាអ្នក នាំចេញនូវស្បៀងអាហារនាំមុខគេនៅ លើពិភពលោកទៀតផង ។
ចំណុចនេះ សម្ដេចតេជោបានលើក ទឹកចិត្ដរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានឱ្យខិតខំ ប្រឹងប្រែងរកកាលានុវត្ដភាពដើម្បីពង្រីក ទីផ្សារស្បៀងរបស់ខ្លួនទៅកាន់បណ្ដា ប្រទេសផ្សេងទៀតលើពិភពលោក ។
៦-ការពិចារណាលើសំណើរបស់ទីក្រុង ហុងកុងដើម្បីចូលរួមពាណិជ្ជកម្ម សេរីអាស៊ាន-ចិន ដែលជាប្រយោជន៍នៃ ការចូលរួមក្នុងទីផ្សារហុងកុងដែលជាដៃ គូធំមួយក្នុងចំណោមដៃគូធំទាំង១០របស់អាស៊ាន និងផ្អែកលើការសិក្សាប្រកប ដោយភាពវិជ្ជមាន ស្ដីពីផលប៉ះពាល់នៃ ការចូលរួមរបស់ទីក្រុងហុងកុងនៅក្នុង តំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន ។ ចំណុចនេះសម្ដេចតេជោស្នើឱ្យរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានផ្ដល់អនុសាសន៍លើផ្លូវ ច្បាប់ ផលប៉ះពាល់ និងបញ្ហាប្រឈមនានា ទាក់ទងនឹងការចូលរួមជាសមាជិករបស់ ហុងកុងដល់មេដឹកនាំរបស់ខ្លួនដើម្បី ពិនិត្យសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ដែលត្រូវធ្វើឡើងក្នុងខែវិច្ឆិកាឆ្នាំ២០១២ខាងមុខនេះ ៕