Skip to main content

សេចក្ដី​ប្រកាស​របស់​ប្រធាន​កិច្ច​ប្រជុំកំពូល​អាស៊ាន-ជប៉ុន​លើកទី ១៥ រាជធានីភ្នំពេញ, ថ្ងៃទី ១៩ វិច្ឆិកា ២០១២



សេចក្ដីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ១៥
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ វិច្ឆិកា ២០១២


១. កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៥ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១២។  កិច្ចប្រជុំកំពូលនេះបានចូលរួមដោយប្រមុខរដ្ឋ / រដ្ឋាភិបាលអាស៊ាន នៃរដ្ឋជាសមាជិកអាស៊ាន និង ឯកឧត្ដម យុស៊ីហ៊ីកុ ណូដា នាយករដ្ឋមន្ដ្រីជប៉ុន បានចូលរួមកិច្ចប្រជុំកំពូលនេះ។

២. យើងបានសម្ដែងនូវសមានចិត្ដយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្រៃលែងជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ ចំពោះការយាងសោយទីវង្គត់នៃព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវររាជបិតាជាតិ ខ្មែរ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២។ យើងសូមចូលរួមការសោយស្ដាយចំពោះការបាត់បង់យ៉ាងធំធេង ជាមួយប្រជាជនកម្ពុជា នៅក្នុងអំឡុងពេលនៃការកាន់មរណទុក្ខនេះ។ ជាការឆ្លើយតប កម្ពុជាបានសម្ដែងនូវ ការដឹងគុណដល់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ដ្រីឥណ្ឌា ចំពោះការចូលរួមរំលែកទុក្ខជាមួយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះមហាក្សត្រី ព្រះវររាជមាតា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។

៣. យើងទទួលស្គាល់ថា អាស៊ាន និងជប៉ុនបានរីកចំរើនជាមួយគ្នាអស់រយៈពេល ៤០ឆ្នាំ ហើយសូមអះអាងជាថ្មី ម្ដងទៀត អំពីចំណងដ៏រឹងមាំដែលបានបង្កើតទ្បើង។ យើងសូមបញ្ជាក់សារជាថ្មី អំពីការតាំងចិត្ដ ដើម្បីពង្រឹង ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ដើម្បីលើកកំពស់សន្ដិភាព ស្ថេរភាព និងវិបុលភាព ដូចមានចែងនៅក្នុងសេចក្ដី ថ្លែងការណ៍ ដើម្បីលើកកំពស់ភាពជាដៃគូអាស៊ាន-ជប៉ុន ដើម្បីវិបុលភាពរួម ដែលបានអនុម័ត នៅកោះបាលី កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១១។ យើងប្ដេជ្ញាចិត្ដធ្វើការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជំរៅបន្ថែមទៀតនូវ កិច្ចសហប្រតិបត្ដិការលើវិស័យយុទ្ធសាស្ដ្រទាំង ៥ ដូចបានកំណត់នៅក្នុងសេចក្ដីថ្លែងការណ៍នេះ។

៤. យើងបានកត់សម្គាល់ពីការវិវត្ដន៍ដ៏ល្អក្នុងការអនុវត្ដន៏ផែនការសកម្មភាពរបស់អាស៊ាន-ជប៉ុន ឆ្នាំ២០១១-២០១៥ ដើម្បីអនុវត្ដន៏សេចក្ដីថ្លែងការណ៍រួម ដើម្បីលើកកំពស់ភាពជាដៃគូអាស៊ាន-ជប៉ុន ដើម្បីវិបុលភាពរួមគ្នា។ យើង សូមកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកគំរោង និងសកម្មភាពជាក់ស្ដែងនានា ដើម្បីអនុវត្ដផែនការ សកម្មភាពនេះឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា និងដើម្បីគាំទ្រសមាហរណកម្មអាស៊ានការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍ និងការកសាងសហគមន៍អាស៊ានឱ្យបានត្រឹមឆ្នាំ ២០១៥។

៥. ឯកឧត្ដមនាយករដ្ឋមន្ដ្រីជប៉ុន បានស្វាគមន៍ការអនុម័តសេចក្ដីថ្លែងការណ៍ ស្ដីពីអាស៊ានគ្មានថ្នាំញៀនឆ្នាំ២០១៥ ដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ នៅរាជធានីភ្នំពេញ នៅខែ មេសា ឆ្នាំ២០១២។ ថ្នាក់ដឹកនាំអាស៊ានរំពឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្ដការជាមួយជប៉ុន ដើម្បីឆ្លើយតប នឹងការជួញដូរគឿងញៀនខុសច្បាប់ និងថ្នាំណាកូទិន។

៦. យើងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្ដរបស់យើង ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការការទប់ស្កាត់ភេវរកម្ម និងឧក្រិដ្ឋកម្ម ឆ្លងដែន ដោយហេតុថាសកម្មភាពទាំងនេះ ជាប់ពាក់ព័ន្ធ និងការពង្រីកការតភ្ជាប់ នៅក្នុងតំបន់អាស៊ីបូព៌ា។

៧. យើងបានស្វាគមន៍ការអនុម័តលើសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីសិទ្ធិមនុស្ស ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ នៅភ្នំពេញ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ និងបានគូសបញ្ជាក់អំពីការបន្ដការគាំទ្រ ដើម្បី សំរេចបានសហគមន៍អាស៊ាន ដោយផ្អែកលើការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យ ការលើកកំពស់ការ ការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

៨. យើងបានកត់សម្គាល់ពីកំណើនដ៏សំខាន់លើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន​ និងជប៉ុន ។ ជប៉ុនជា ដៃគូពាណិជ្ជកម្មអាស៊ានដ៏ធំជាងគេទី២ គិតជាទំហំពាណិជ្ជកម្មចំនួន ២៧៣.៣៤ ពាន់លានដុល្លារអាមេរិក ចំនែកឯវិនិយោគបរទេសផ្ទាល់ពីជប៉ុន គិតជាទឹកប្រាក់ចំនួន ១៥.២៥ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១១។

៩. យើងស្វាគមន៍ការអនុម័តលើផែនទីបង្ហាញផ្លូវទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន រយៈពេល១០ឆ្នាំ សំរាប់ ទំនាក់ទំនងសេដ្ឋកិច្ចជាយុទ្ធសាស្ដ្ររវាងអាស៊ាន និងជប៉ុន នាឱកាសកិច្ចប្រជុំពិគ្រោះយោបល់របស់រដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ាន (AEM) និងរដ្ឋមន្ដ្រីសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសជប៉ុន (METI) កាលពី ថ្ងៃទី ៣០ សីហា ២០១២ នៅខេត្ដសៀមរាប ប្រទេសកម្ពុជា ។ យើងជឿជាក់ថា ផែនទីបង្ហាញផ្លូវ ដែលមាន ទិសដៅលើកកំពស់ភាពជាដៃគូយុទ្ធសាស្ដ្រលើគ្រប់វិស័យ ដូចជាការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរៈកិច្ច ការសំរបសំរួលពាណិជ្ជកម្ម និងវិនិយោគ និងសេរីភាវូបនីយកម្ម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ នឹងបន្ដរួមចំណែក ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងសំរេចឱ្យបាននូវគោលបំណងបង្កើនលំហូរ ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាទ្វេរដងនៅឆ្នាំ ២០២២។ ក្នុងន័យនេះ យើងបានចាត់មន្ដ្រីរបស់យើងឱ្យអនុវត្ដ ផែនទីបង្ហាញផ្លូវនេះប្រកបដោយប្រសិទ្ធិភាព ដោយមានយន្ដការតាមដានសមស្របសំរាប់ធ្វើសមាហរណកម្ម ទីផ្សារបន្ថែមទៀត និងធ្វើឱ្យកាន់តែស៊ីជំរៅនូវបណ្ដាញផលិតកម្មរបស់អាស៊ាន និងជប៉ុន។ គួរផ្ដល់អាទិភាពលើ កិច្ចសហប្រតិបត្ដិការលើផ្នែកសហគ្រាសធុនតូច និងមធ្យម ការកសាងធនធានមនុស្សផ្នែកឧស្សាហកម្មប្រកប ដោយវិជ្ជាជីវៈ កម្មសិទ្ធិបញ្ញា ការថយចុះសាធារតកាប៊ូន រួមទាំងបច្ចេកវិទ្យាបៃតង ការគ្រប់គ្រងសារធាតុគីមី និង បច្ចេកវិទ្យាសំរាប់ការឆ្លើយតបនឹងគ្រោះមហន្ដរាយដ៏មានប្រសិទ្ធិភាព ព្រមទាំងការរីកចំរើនប្រកបដោយ និរន្ដភាព គំនិតច្នៃប្រឌិត និងសមធម៌។

១០. យើងទទួលស្គាល់ថា ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន មិនត្រឹមតែមានសារៈសំខាន់ក្នុងការធ្វើឱ្យ កាន់ស៊ីជំរៅសមាហរណកម្មសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុនប៉ុណ្ណោះទេ  ថែមទាំងរួមចំណែកដល់កំណើននិមាប្មនកម្ម សេដ្ឋកិច្ចតំបន់។ ដូច្នេះយើង ស្វាគមដំណើរការការចចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្ដីពីសេវាកម្ម និង វិនិយោគ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន។

១១. យោងទៅលើការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកយ៉ាងឆាប់រហ័ស យើងបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃគោលការណ៍ណែនាំ និងគោលដៅ សំរាប់ការចចារភាពជាដៃគូទូសេដ្ឋកិច្ចលំទូលាយថ្នាក់តំបន់ ដែលត្រូវបាន អនុម័តដោយរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន និងសហភាគីរបស់ខ្លួនដែលជាដៃគូពាណិជ្ជកម្មតំបន់សេរីអាស៊ាន នៅខែ សីហា ឆ្នាំ២០១២។ យើងក៏បានស្វាគមន៍ផងដែរ ចំពោះការវិវឌ្ឍន៍ការងារត្រៀមរៀបចំការប្រកាសអំពីការចចារ ភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ទូលំទូលាយ ដែលបានឆ្លុះបញ្ជាំងពីកិច្ចសហប្រតិបត្ដិការជាក់លាក់ ក្នុងចំណោម ប្រទេសចូលរួម ដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។

១២. យើងបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហ-ប្រតិបត្ដិការសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន។ យើងក៏បានស្វាគមន៍ការរៀបចំទស្សនកិច្ចផ្សព្វផ្សាយពីអាស៊ាន ដោយជោគជ័យ នៅប្រទេសជប៉ុន កាលពីថ្ងៃ ២៥ ដល់ ២៨ ខែមេសា ឆ្នាំ២០១២ និងកិច្ចសន្ទនាធុរៈកិច្ច លើកទី៥ រវាងអគ្គលេខាធិការអាស៊ាន និងសហពន្ធ័សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងបាងកក ប្រទេសថៃ។ យើងបានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ជំរុញបរិយាកាសធុរកិច្ច ដែលជាកិច្ចខំប្រឹងប្រែងប្រកបដោយអត្ថប្រយោជន៍ដល់ភាគីទាំងសងខាង ហើយយើង ក៏បានរំពឹងទុកអំពីការប្រាស្រ័យទាក់ទងជាមួយវិស័យឯកជន។ យើងក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការ ពង្រីកទំហំផលិតផល និងសមាជិកភាពនៃកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន របស់អង្គការពាណិជ្ជកម្មពិភពលោក សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងពិភពលោក និងបានប្ដេជ្ញាចិត្ដពង្រឹងការចូលរួម ដើម្បីបញ្ចប់ការចចារ ទាំងនោះឱ្យបានឆាប់រហ័ស និងជោគជ័យ។

១៣. យើងបានកោតសរសើរពីការរួមចំណែករបស់មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន ក្នុងជំរុញពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ហើយកត់សម្គាល់ពីតួនាទីយ៉ាងសំខាន់របស់មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងការ កាត់បន្ថយគមា្លតអភិវឌ្ឍន៏ក្នុងអាស៊ាន។  យើងរំពឹងរង់ចាំការរៀបចំកម្មវិធីផ្សេងៗរបស់មជ្ឈមណ្ឌលនេះ។

១៤. ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានទទួលស្គាល់ពីការចូលរួមវិភាគទានយ៉ាងសំខាន់របស់មូលនិធិសមាហរណកម្ម អាស៊ាន-ជប៉ុន ក្នុងការអនុវត្ដន៍គំរោង និងសកម្មភាពនានា ក្រោមកិច្ចសហប្រតិបត្ដិការអាស៊ាន-ជប៉ុន។ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក៏បានសំដែងការពេញចិត្ដចំពោះការសម្រេចចិត្ដរបស់ជប៉ុន ដើម្បីពន្យាការប្រើ ប្រាស់មូលនិធិសមាហរកម្មអាស៊ាន-ជប៉ុន រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៣ និងសង្ឈឹមថានឹងមានការបន្ដផ្ដល់ ជំនួយនេះតបន្ដទៀត។

១៥. យើងបានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ជប៉ុនក្នុងការអនុវត្ដន៍ផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន។ យើងស្វាគមន៍ដំណើរការវិវត្ដន៍ជាសន្លឹមៗនៃការអនុវត្ដន៍បញ្ជីគំរោងអាស៊ាន រួមទាំងគំរោងទាំង ៣៣  សំរាប់ លើកកំពស់ការតភ្ជាប់អាស៊ាន។ យើងក៏បានបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់នៃការបន្ដកិច្ចខំប្រឹងប្រែងរវាង អាស៊ាន និងជប៉ុន ក្នុងការលើកកំពស់ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន និងប្រជាជន។  យើងបានកត់ សម្គាល់អំពីការវិវឌ្ឍន៍ដ៏ល្អនៃការអនុវត្ដន៍ចក្ខុវិស័យរបស់ជប៉ុនក្នុងការបង្កើតខ្សែផ្លូវសំខាន់សំរាប់របៀងសេដ្ឋកិច្ច ភាគខាងកើត-លិច និងរបៀងសេដ្ឋកិច្ចខាងត្បូងនិង របៀងសេដ្ឋកិច្ចដែនសមុទ្រព្រមទាំងការអនុវត្ដន៍នូវ គំរោងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ នៅក្នុងតំបន់អាស៊ានទាំងមូល ដើម្បីលើកកំពស់ការតភ្ជាប់អាស៊ាន។ យើងបាន កោតសរសើរផងដែរពីការវិវត្ដន៍ដ៏ល្អ នៃការអនុវត្ដន៍គំនិតផ្ដួចផ្ដើមរបស់ជប៉ុន ដើម្បីបណ្ដុះបណ្ដាលសិក្ខាកាមចំនួន ១.០០០នាក់ មកពីអាស៊ីបូព៌ា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

១៦. ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានរំពឹងរង់ចាំនូវគំនិតផ្ដួចផ្ដើមរបស់ភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន សំដៅ  អភិវឌ្ឍការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព អំណោយផលដល់បរិស្ថាន និងងាយស្រួលដល់អ្នកដំណើរ។ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក៏បានកោតសរសើរពីការបន្ដកិច្ចសហប្រតិបត្ដិការបន្ដបន្ទាប់របស់ជប៉ុន ដើម្បី ពង្រីកការតភ្ជាប់នៅក្នុងវិស័យដឹកជញ្ជូន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់ ដើម្បីពង្រឹងលំហរជើងមេឃ ជាមួយប្រទេសសមាជិកអាស៊ាន។

១៧. ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានកោតសរសើរ ពីការរួមចំណែកយ៉ាងសកម្មរបស់ ជប៉ុនក្នុងការអភិវឌ្ឍន៍ធនធាន មនុស្សក្នុងវិស័យនានា រួមទាំងកម្មវិធីបណ្ដុះបណ្ដាលមន្ដ្រីការទូតវ័យក្មេងមកពីប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ- វៀតណាម នៅលេខាធិការដ្ឋានអាស៊ាន។ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក៏បានកត់សម្គាល់ដោយសេចក្ដី សោមនស្សរីករាយចំពោះការវិវត្ដន៍ដ៏ល្អ ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ការអនុវត្ដន៏នូវការផ្លាស់ប្ដូរបណ្ដាញជប៉ុន និងអាស៊ីបូព៌ា សម្រាប់ផ្លាស់ប្ដូរសិស្ស និងយុវជន ដើម្បីលើកកំពស់ ការយោគយល់គ្នា និងមិត្ដភាពទៅវិញទៅមក។

១៨. យើងបានស្វាគមន៍ ការវិវត្ដន៍របស់កម្មវិធីផ្លាស់ប្ដូរយុវជនរបស់ជប៉ុន ជាមួយតំបន់អាស៊ី តំបន់ប៉ាស៊ីហ្វីក និង អាមេរិកខាងជើង ដែលមានឈោ្មះថាគម្រាងគីហ្សូណា។

១៩. យើងបានស្វាគមន៍វឌ្ឍនភាពនៃគំនិតផ្ដួចផ្ដើមរបស់ជប៉ុន ដើម្បីលើកកំពស់ការផ្លាស់ប្ដូរអន្ដរមហាវិទ្យាល័យ តាមរយៈកម្មវិធីសហប្រតិបត្ដិការអប់រំជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន។

២០. ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានបង្ហាញពីការប្ដេជ្ញាចិត្ដរបស់ជប៉ុន ក្នុងការបន្ដកិច្ចប្រជុំមន្ដ្រីថ្នាក់ខ្ពស់អាស៊ាន-ជប៉ុន ស្ដីពីសង្គមដែលមានការយកចិត្ដទុកដាក់ ដែលបានប្រព្រឹត្ដទៅតាំងពីឆ្នាំ២០០៣។ កិច្ចប្រជុំនេះ ជាវេទិកា មួយដ៏មានសារៈសំខាន់សំរាប់ចែករំលែកព័ត៌មាន ពង្រឹងសមត្ថភាព និងពង្រឹងភាពជាដៃគូ ក្នុងផ្នែកសុខមាលភាព សង្គម វិស័យសុខាភិបាល និងពលកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន។

២១. ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានបង្ហាញការកោតសរសើរចំពោះជប៉ុន សំរាប់ការបន្ដការគាំទ្រចំពោះអាស៊ាន នៅក្នុងវិស័យសន្ដិសុខសង្គម តាមរយៈគំរោងអាស៊ាន-អង្គការពលកម្មពិភពលោក/ជប៉ុន ស្ដីពីការធានារ៉ាប់រង ភាពឥតការងារធ្វើ និងសេវាកម្មការងារ និងគំរោងអាស៊ាន-ជប៉ុន ស្ដីពីប្រព័ន្ធសុវត្ថិភាពសង្គម។ យើងកត់ សំគាល់ដោយសោមនស្សរីករាយចំពោះគំរោងអាស៊ាន-ជប៉ុន ស្ដីពីប្រពន្ធ័សុវត្ថិភាពសង្គម នៅក្នុងប្រទេស  សមាជិកអាស៊ាននៅក្នុងតំណាក់កាលទី២ នៃឆ្នាំ២០១២។ យើងក៏បានកត់សំគាល់ដោយសោមនស្សរីករាយ ចំពោះការវិវត្ដន៍ នៃគំរោងអាស៊ាន-អង្គការពលកម្មពិភពលោក/ជប៉ុន ស្ដីពីការទំនាក់ទំនងផ្នែកឧស្សាហកម្ម រួមមានការរៀបចំ សិក្ខាសាលាថ្នាក់តំបន់មួយចំនួន ដែលត្រូវបានរៀបចំទ្បើងជាមួយនឹងសិក្ខាសាលាថ្នាក់ជាតិ នៅក្នុងប្រទេស សមាជិកអាស៊ានមួយចំនួន។

២២. ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានបង្ហាញការកោតសរសើរចំពោះជប៉ុន ចំពោះការបន្ដការចូលរួមចំណែករបស់ ជប៉ុន ក្នុងផ្នែកការគ្រប់គ្រងគ្រោះមហន្ដរាយ និងបានស្វាគមន៍គំនិតរបស់ជប៉ុន ដើម្បីពង្រឹងបណ្ដាញពីលំហអាកាសមកកាន់សហគមន៍តាមទីជនបទក្រោមក្របខណ្ឌបណ្ដាញគ្រប់គ្រងគ្រោះមហន្ដរាយសំរាប់ តំបន់អាស៊ាន។ យើងបានស្វាគមន៍ ខួបលើកទី១ នៃការបើកមជ្ឈមណ្ឌលអាស៊ានសំរាប់សម្របសម្រួលជំនួយ មនុស្សធម៌ ពាក់ព័ន្ធនឹងគ្រប់គ្រងគ្រោះមហន្ដរាយ 9ៅះៅ ជនេតរបេ។ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក៏បាន កោតសរសើរផងដែរ ចំពោះការគាំទ្រយ៉ាងម៉ុះមុតរបស់ជប៉ុនដល់មជ្ឈមណ្ឌលអាស៊ានសំរាប់សម្របសម្រួល ជំនួយមនុស្សធម៌ ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្ដរាយ ជាពិសេសតាមរយៈជំនួយជាឧបករណ៍ និងអ្នក ជំនាញខាងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ អ្នកជំនាញការខាងការគ្រប់គ្រងគ្រោះមហន្ដរាយ និងប្រព័ន្ធ រក្សាទុកនូវសំភារសង្គ្រោះបន្ទាន់។  យើងក៏បានស្វាគមន៍នូវការសំរេចបានប្រកបដោយជោគជ័យនៃការរៀបចំ សន្និសិីទថ្នាក់រដ្ឋមន្ដ្រីពិភពលោក ស្ដីពីការកាត់បន្ថយគ្រោះមហន្ដរាយ កាលពីថ្ងៃទី ៣-៤ កក្កដា ២០១២ ទីក្រុងតូហូកូ នៅប្រទេសជប៉ុន ក្នុងទិសដៅរួមចំណែកក្នុងការកសាងសង្គមប្រកបដោយភាពរឹងមាំតាមរយៈ ការចែករំលែកបទពិសោធន៍ និងមេរៀនកន្លងមកអំពីគ្រោះមហន្ដរាយធម្មជាតិទ្រង់ទ្រាយធំនៅលើពិភពលោក រួមមានគ្រោះរញ្ជួយដីដ៏ធំនៅភាគខាងកើតប្រទេសជប៉ុន ដោយសង្កត់ធ្ងន់លើសុវត្ថិភាពមនុស្សជាតិ។ យើងក៏ បានស្វាគមន៍ចំពោះជប៉ុនក្នុងការរៀបចំសន្និសីទពិភពលោកអង្គការសហប្រជាជាតិ ស្ដីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្ដរាយសមយុទ្ធសង្គ្រោះនៅឆ្នាំ២០១២ បន្ទាន់នូវគ្រោះមហន្ដរាយ (AHA Centre) ក្រោមក្របខ័ណ្ឌ ការងារវេទិការតំបន់អាស៊ាន ដែលត្រូវបានរៀបចំឡើង ជាទៀតទាត់ ដើម្បីពង្រឹងសម្ថភាពក្នុងការដោះស្រាយ គ្រោះមហន្ដរាយនៅក្នុងតំបន់។ បន្ថែមលើគោលបំណងនៃការគ្រប់គ្រងគ្រោះមហន្ដរាយ យើងបានបញ្ជាក់ថា នឹងរៀបចំកិច្ចពិភាក្សាបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប។

២៣. យើងបានស្វាគមន៍កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្ដិការស្អិតរមួត រវាងមជ្ឈមណ្ឌលកាត់បន្ថយគ្រោះ មហន្ដរាយអាស៊ីនៅប្រទេសជប៉ុន និងមជ្ឈមណ្ឌលការត្រៀមរៀបចំដោះស្រាយគ្រោះមហន្ដរាយអាស៊ី នៅក្នុង ប្រទេសថៃ ជាពិសេសគំរោងរួមគ្នាស្ដីពីការគ្រប់គ្រងស្បៀង ការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព។

២៤. យើងស្វាគមដំណើរការកិច្ចសហប្រតិបត្ដិការដែនសមុទ្ររវាងជប៉ុន និងអាស៊ាន ជាមួយនឹងការកត់សំគាល់ ដោយពេញចិត្ដលើសំណើរបស់ជប៉ុនឆ្នាំទៅ។ យើងក៏បានស្វាគមន៍នូវលទ្ធផលជាផ្លែផ្កា នៃការរៀបចំកិច្ចប្រជុំ វេទិកាលំហសមុទ្រអាស៊ាន ដែលត្រូវបានពង្រើកលើកទី ១ រៀបចំដោយប្រទេសហ្វីលីពីន ក្រោមកិច្ចសហ ប្រតិបត្ដិយ៉ាងជិតស្និទជាមួយប្រទេសជប៉ុន កាលពីខែតុលា ២០១២ ក្នុងទិសដៅលើកកំពស់ដៃគូរសន្ទនាក្នុង ចំណោមបណ្ដាប្រទេសចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ចំពោះបញ្ហាប្រឈមរួមស្ដីពីបញ្ហាលំហសមុទ្រ។ យើងក៏រំពឹងថានឹងរៀបចំវេទិកាលំហសមុទ្រអាស៊ានដែលត្រូវបានពង្រើកនេះជាលើកទី ២ នៅឆ្នាំក្រោយ។

២៥. យើងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបង្កើតការតភ្ជាប់លំហសមុទ្រ ឱ្យបានទូលំទូលាយថែមទៀត និង បង្កើនកិច្ចសហប្រតិបត្ដិការក្នុងផ្នែកសុវត្ថិភាពនាវាចរណ៍ ការស្រាវជ្រាវ និងការជួយសង្គ្រោះរវាងអាស៊ាន និងជប៉ុន។ អាស៊ានមួយដែលត្រូវបានតភ្ជាប់កាន់តែខ្លាំង នោះនឹងរួមចំណែកយ៉ាងប្រាកដដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នងតំបន់។

២៦. ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន មានការពេញចិត្ដចំពោះការបន្ដគាំទ្ររបស់ជប៉ុន ចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិមាប្បនកម្មតំបន់ ដែលកំពុងវិវត្ដតាមរយៈដំណើរការនានា ដែលដឹកនាំដោយអាស៊ាន ជាពិសេសគីវេទិកា តំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក ៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក។

២៧. យើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្ដិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។ ក្នុងន័យនេះ យើងបាន បញ្ជាក់សារជាថ្មីថា ការរំសាយអាវុធនុយក្លេអ៊ែរឱ្យបានទាំងស្រុង ហើយដែលអាចត្រួតពិនិត្យបាន និងមិនអាច កែប្រែបាន នៅក្នុងឧបទ្វីបកូរ៉េ តាមរយៈការចចារប្រាំមួយភាគី គឺមិនត្រឹមតែមានសារៈសំខាន់សំរាប់សន្ដិភាព និងស្ថេរភាពយូវអង្វែងនៅក្នុងតំបន់នោះទេ ប៉ុន្ដែថែមទាំងសំរាប់អធិបតេយ្យភាព នៃរបបមិនរីកសាយភាព អាវុធនុយក្លេអ៊ែរជាសកល។ យើងបានអំពាវនាវដល់ភាគី ពាក់ព័ន្ធទាំងអស់គោរពឱ្យបានពេញលេញនូវកាតព្វកិច្ច អន្ដរជាតិ តាមសេចក្ដីសំរេចចិត្ដរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអនុវត្ដន៍នូវការប្ដេជ្ញាចិត្ដ អនុលោមតាមសេចក្ដីសំរេចសេចក្ដីប្រកាសរួមនៃការចចារប្រាំមួយភាគី នៅឆ្នាំ២០១២។ យើងក៏បានបញ្ជាក់ពី សារៈសំខាន់ក្នុងការដោះស្រាយបញ្ហា ដែលសហគមន៍អន្ដរជាតិចាត់ទុកថាជាកង្វល់មនុស្សធម៏ ដូចជាបព្ហាា ចាប់ពង្រត់។

២៨. យើងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការលើកកំពស់ការរំសាយ និងការមិនរីកសាយភាយអាវុធប្រល័យលោក និងមធ្យោបានដឹកជញ្ជូន ការពង្រឹងសមត្ថភាពត្រួតពិនិត្យការនាំចេញរបស់ប្រទេសសមាជិកអាស៊ាន ក៏ដូចជា ការប្រយុទ្ធប្រឆាំងនឹងការផ្ទេរខុសច្បាប់ និងរត់ពន្ធសំភារៈពាក់ព័ន្ធអាវុធប្រល័យលោក។

២៩. យើងសង្ឃឹមថា បណ្ដារដ្ឋមានអាវុធនុយក្លេអ៊ែរ នឹងចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរឱ្យបានឆាប់  ដែលនឹងចូលរួមចំណែកបន្ថែមទៀតចំពោះការថែរក្សាសន្ដិភាព និងសន្ដិសុខ នៅក្នុងតំបន់។

៣០. យើងសូមអះអាងសារជាថ្មីនូវសេចក្ដីត្រូវការជាបន្ទាន់សំរាប់ ការធ្វើកំណែទំរង់ជាបន្ទាន់របស់ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ ដើម្បីឱ្យស្ថាបន័ននេះមានតំណាងកាន់តែច្រើនមានភាពស្របច្បាប់មានប្រសិទ្ធិភាព និងឆ្លើយតបចំពោះតថភាពជាក់ស្ដែងរបស់សហគមន៍អន្ដរជាតិនៅក្នុងសតវត្សទី ២១ នេះ។ យើងក៏សូម ធានាអះអាងសារជាថ្មីនូវការតាំងចិត្ដរបស់យើង ក្នុងការធ្វើការកាន់តែជិតស្និទ្ធិ ដើម្បីសំរេចនូវកំណែទំរង់នេះ ។

៣១. យើងសូមថ្លែងអំណរគុណនូវការចូលរួមចំណែកមិនអាចកាត់ថ្លៃបានរបស់ឯកឧត្ដម ស៊ូរិន ពិតសូវ៉ាន់ អគ្គលេខា ធិការអាស៊ាន ក្នុងការពង្រឹងនូវទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល៥ឆ្នាំ កន្លងមក។

៣២. ថ្នាក់ដឹកនាំអាស៊ាន សូមស្វាគមន៍សំណើរបស់នាយករដ្ឋមន្ដ្រីជប៉ុន យ៉ូស៊ីកូ ណូដា ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ កំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យ៉ូ នាខែ ធ្នូ ឆ្នាំ ២០១៣ ដើម្បីរំឮកខួប៤០ឆ្នាំ នៃទំនាក់ ទំនងអាស៊ាន-ជប៉ុនក្នុងឆ្នាំ ២០១៣។ យើងសង្ឃឹមថា នឹងធ្វើការពិភាក្សាលើទស្សនៈវិស័យរយៈ ពេលមធ្យម និងរយៈពេលវែង នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងឱកាសនេះ។ យើងក៏សូមស្វាគមន៍ការជ្រើសរើសរួម ប្រកបដោយជោគជ័យ នៃរូបនិម្មត្ដិសញ្ញា និងឃ្លាប្រធានបទ 9លៀងៀ ានដ ចាតចហផហរាសបេ សំរាប់មិត្ដភាព និង កិច្ចសហប្រតិបត្ដិការ៤០ឆ្នាំ នៃទំនាក់ទំនង អាស៊ាន-ជប៉ុន។ 

៣៣. យើងសូមស្វាគមន៍បន្ថែមទៀតនូវវឌ្ឍនៈភាព នៃកិច្ចសន្ទនារបស់ស្ថាប័នក្រៅរដ្ឋាភិបាល (Track-two dialogue) រវាងបញ្ញាវន្ដអាស៊ាន និងជប៉ុន។ យើងក៏ព្រមព្រៀងធ្វើកិច្ចសហប្រតិបត្ដិការ និងធ្វើពិធីរំឮកខួបអនុស្សាវរីយ៍ ក្នុងអាស៊ាន និងជប៉ុន និងដើម្បីធ្វើឱ្យមានភាពរំភើបរីករាយនៅក្នុងឆ្នាំ ២០១៣ និងសម្លឹងឆ្ពោះទៅរកភាគ ជោគជ័យ នៃពិធីបើកដំណើរការ (Kick-off Reception) ដែលនឹងធ្វើនៅខែមករាឆ្នាំក្រោយនៅទីក្រុង ហ្សាការតា ដើម្បីរំឮកខួប៤០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ។

៣៤. យើងសូមស្វាគមន៍កម្ពុជា ជាប្រទេសសំរបសំរួលសំរាប់ទំនាក់ទំនងអាស៊ាន-ជប៉ុន ចាប់ពីខែ កក្កដា ឆ្នាំ ២០១២ ដល់ខែ កក្កដា ឆ្នាំ ២០១៥ ។  យើងសម្លឹងឆ្ពោះទៅរកការធ្វើឱ្យប្រសើរទ្បើងនូវកិច្ចសហប្រតិបត្ដិការ ច្រើនវិស័យ និងលើកកំពស់មួយកំរិតទៀត នូវភាពជាដៃគូយុទ្ធសាស្ដ្រ អាស៊ាន-ជប៉ុន។

----*​----

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...