Skip to main content

សេចក្ដី​ប្រកាស​ របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា លើកទី ១០ រាជធានីភ្នំពេញ, ថ្ងៃទី ១៩ វិច្ឆិកា ២០១២

1.      កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី ១០ ដែលដឹកនាំំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១២។ កិច្ចប្រជុំកំពូលនេះបានចូលរួមដោយប្រមុខរដ្ឋ/រដ្ឋាភិបាល នៃរដ្ឋសមាជិកអាស៊ាន និងឯកឧត្ដម បណ្ឌិត ម៉ានមូហាន សីង្ហ នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋឥណ្ឌា។
2.      យើងបានសម្ដែងនូវសមានចិត្ដយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្រៃលែងជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ ចំពោះការយាងសោយទីវង្គត់នៃព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវររាជបិតាជាតិ ខ្មែរ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២។ យើងសូមចូលរួមការសោយស្ដាយចំពោះការបាត់បង់យ៉ាងធំធេង ជាមួយប្រជាជនកម្ពុជា នៅក្នុងអំឡុងពេលនៃការកាន់មរណទុក្ខនេះ។ ជាការឆ្លើយតប កម្ពុជាបានសម្ដែងនូវ ការដឹងគុណដល់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ដ្រីឥណ្ឌា ចំពោះការចូលរួមរំលែកទុក្ខជាមួយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះមហាក្សត្រី ព្រះវររាជមាតា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។
3.      យើងបានកត់សម្គាល់ដោយសេចក្ដីពេញចិត្ដនូវសមិទ្ឋផលសំខាន់ៗនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅ ក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ។ យើងរីករាយចំពោះការកត់សម្គាល់ថា ឆ្នាំ២០១២ នេះ ជាឆ្នាំដ៏ពិសេស សម្រាប់អាស៊ាន និងឥណ្ឌា ជាមួយការប្រារឰខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងខួប ១០ឆ្នាំ នៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលកិច្ចប្រជុំកំពូលជាលើកដំបូងបានប្រារព្ឋធ្វើទ្បើង នៅរាជធានី ភ្នំពេញ នៅឆ្នាំ២០០២។
4.      យើងសង្ឃឹមថាការរៀបចំប្រកបដោយភាពជោគជ័យនៃកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដែល នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុងញូដែល្លី ប្រទេសឥណ្ឌា ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។
5.      យើងបានស្វាគមន៍ចំពោះការរៀបចំសកម្មភាពរំឮកខួបអនុស្សាវរីយិ៍សំខាន់នានា ដើម្បីកត់សម្គាល់នូវព្រឹត្ដិការណ៍ សំខាន់នេះ រួមមាន ជំនួបរវាងប្រធានទីភ្នាក់ងារលំហអាកាស កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីនានា ស្ដីពីទេសចរណ៍ បរិស្ថាន កសិកម្ម ថាមពលកកើតឡើងវិញ និងថាមពលថ្មី និងការបញ្ចូននាវាបណ្ដុះបណ្ដាល “សូដាស៊ីនី” របស់ឥណ្ឌា មកកាន់បណ្ដាប្រទេសសមាជិកអាស៊ាន។ យើងសង្ឃឹមថាការរៀបចំសកម្មភាពផ្សេងទៀត ដូចជា ការរៀបចំ ពិព័រណ៍ពាណិជ្ជកម្ម អាស៊ាន-ឥណ្ឌាលើកទី ២ និងការប្រណាំងរថយន្ដអាស៊ាន-ឥណ្ឌា ដែលគ្រោងធ្វើឡើង ចំថ្ងៃកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា។
6.      យើងបានវាយតម្លៃចំពោះការវិវឌ្ឍន៍ដ៏ល្អក្នុងការអនុវត្ដន៍ផែនការសកម្មភាពអាស៊ាន-ឥណ្ឌា (២០១០-២០១៥) ដើម្បីអនុវត្ដភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្ដិភាព វឌ្ឍនភាព និងវិបុលភាពរួមគ្នា។ យើងបានចាត់ឱ្យរដ្ឋមន្ដ្រី របស់យើងអនុវត្ដផែនការសកម្មភាពនេះឱ្យបានពេញលេញ និងទាន់ពេលវេលា ដើម្បីរួមចំណែកដល់ការធ្វើកាន់ តែស៊ីជម្រៅថែមទៀត នៃទំនាក់ទំនងដៃគូសន្ទនា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងនៃការកសាងសហគមន៍អាស៊ាន។
7.      យើងសូមកោតសរសើរចំពោះការងារដ៏ល្អប្រសើរ របស់ក្រុមឥស្សរជនឆ្នើមអាស៊ាន-ឥណ្ឌា ដែលបានរៀបចំនូវ របាយការណ៍ដ៏ល្អជាមួយនឹងអនុសាសន៍ជាក់ស្ដែងជាច្រើន សម្រាប់ការពន្លឿនភាពជាដៃគូរបស់យើងឱ្យឈាន ទ្បើងមួយកម្រិតសំខាន់ថែមទៀត។ ក្នុងន័យនេះ យើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ដ្រីរបស់យើងធ្វើការពិចារណា និងអនុវត្ដនូវអនុសាសន៍សំខាន់ៗទាំងនោះ តាមការសមស្រប។
8.      យើងបានទទួលស្គាល់នូវភាពចាំបាច់នៃសន្ដិសុខ សន្ដិភាព ស្ថេរភាព នៅក្នុងតំបន់។ អាស្រ័យហេតុនេះ យើងបាន សង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការដែនសមុទ្រ តាមរយៈយន្ដការ ដែលមានស្រាប់ ដើម្បីថែរក្សា និងលើកកម្ពស់សន្ដិភាព និងស្ថេរភាព នៅក្នុងតំបន់ស្របពេលនឹងការកើនឡើង នៃការប្រឈម ផ្នែកសន្ដិសុខ ដូចជា ចោរកម្មសមុទ្រ គ្រោះថ្នាក់នាវាចរ ភេរវកម្ម និងគ្រាះមហន្ដរាយធម្មជាតិជាដើម។
9.      យើងបានកត់សម្គាល់ដោយការពេញចិត្ដចំពោះពាណិជ្ជកម្មសរុបរវាងអាស៊ាន-ឥណ្ឌា ដែលបានកើនទ្បើងចំនួន ៤៣5 នៅឆ្នាំ២០១១ ស្មើនឹង ៧៤,៩ពាន់លានដុល្លារអាមេរិក លើសពីគោលដៅពាណិជ្ជកម្មទ្វេភាគី ៧០ពាន់ លានដុល្លារអាមេរិក នៅឆ្នាំ២០១២។ យើងបានកំណត់ឱ្យសម្រេចបាននូវគោលដៅពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ទៅដល់ ១០០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០១៥។ ក្នុងន័យនេះ យើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ដ្រី សេដ្ឋកិច្ចពន្លឿនកិច្ចប្រឹងប្រែង និងភាពទន់ភ្លន់របស់ខ្លួន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ផ្នែកសេវាកម្ម និងវិនិយោគ។
10.  នាយករដ្ឋមន្ដ្រីឥណ្ឌាបានស្វាគមន៍ចំពោះការអនុម័តិនៃសេចក្ដីថ្លែងការណ៍ស្ដីពីអាស៊ានគ្មានគ្រឿងញៀន នៅឆ្នាំ ២០១៥ ដោយថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ កាលពីខែមេសា ឆ្នាំ២០១២។ ថ្នាក់ដឹកនាំអាស៊ានបានរំពឹងការលើកកម្ពស់កិច្ចសហប្រតិបត្ដិការជាមួយឥណ្ឌា ដើម្បីដោះស្រាយបញ្ហាការរត់ពន្ធ ថ្នាំពេទ្យខុសច្បាប់ និងគ្រឿងញៀន។
11.  យើងបានស្វាគមន៍ចំពោះការអនុម័តិនៃសេចក្ដីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២១ នៅភ្នំពេញ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១២ និងបានសង្កត់ធ្ងន់លើការបន្ដការគាំទ្រ ដើម្បីសម្រេច បាននូវសហគមន៍អាស៊ានមួយឈរលើមូលដ្ឋាននីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់ និងកិច្ចការពារ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
12.  ថ្នាក់ដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ដរបស់ឥណ្ឌា ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងចំពោះ ការកសាងសហគមន៍អាស៊ាន តាមរយៈគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន ជាពិសេស តួនាទីរបស់ឥណ្ឌា ក្នុងការបង្កើត និងការគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិន និងមជ្ឈមណ្ឌលសម្រាប់ការបណ្ដុះបណ្ដាលភាសា អង់គ្លេស នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម។ ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការអះអាងជាថ្មី នៃការគាំទ្ររបស់ឥណ្ឌាលើតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់។ ថ្នាក់ដឹកនាំអាស៊ានបានលើក ទឹកចិត្ដឥណ្ឌាឱ្យបន្ដការគាំទ្រដល់ផែនការការងារទី ២ នៃគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន និងរបៀបវារៈ ភ្នំពេញ សម្រាប់ការកសាងសហគមន៍អាស៊ាន ដែលត្រូវបានអនុម័តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នៅក្នុង ឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ នៅរាជធានីភ្នំពេញ នៅខែមេសា ឆ្នាំ២០១២។
13.  ថ្នាក់ដឹកនាំក៏បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្ដរបស់ឥណ្ឌា ក្នុងការបន្ដការគាំទ្រផែនការមេស្ដីពីការតភ្ជាប់អាស៊ាន និង ការតភ្ជាប់ នៅក្នុងតំបន់អាស៊ីបូព៌ា ព្រមទាំងបានគូសបញ្ជាក់នូវសារសំខាន់ នៃការលើកកម្ពស់ការតភ្ជាប់រវាង អាស៊ាន និងអាស៊ីបូព៌ា។ អាស្រ័យហេតុនេះ យើងបានអំពាវនាវឱ្យមានការស្ថាបនាឱ្យបានឆាប់នូវផ្លូវហាយវ៉េថ្មី តភ្ជាប់ប្រទេសឥណ្ឌា-មីយ៉ាន់ម៉ារ-ឡាវ-វៀតណាម-កម្ពុជា និងការពង្រីកការតភ្ជាប់ផ្លូវហាយវ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ារ-ថៃ មកប្រទេសទ្បាវ និងកម្ពុជា។
14.  យើងបានលើកទឹកចិត្ដដល់ការពង្រឹងការតភ្ជាប់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរវាងអាស៊ាន និង ឥណ្ឌា ជាពិសេស ការតភ្ជាប់ផ្នែកឌីជីថល តាមរយៈការចែករំលែកពិសោធន៍អំពីគោលនយោបាយ វិធាន បទប្បញ្ញត្ដិ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា ព្រមទាំងកម្មវិធីការកសាងសមត្ថភាព។
15.  ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការបង្កើតក្រុមអន្ដររដ្ឋមន្ដ្រីឥណ្ឌា ស្ដីពីការតភ្ជាប់អាស៊ាន និងបានលើកទឹកចិត្ដ ឱ្យមានការផ្លាស់ប្ដូរជាប្រក្រតីរវាងគណៈកម្មាធិការសម្របសម្រួលអាស៊ានស្ដីពីការតភ្ជាប់ ក្នុងការជំរុញការអនុវត្ដន៍ ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ជាមួយក្រុមអន្ដររដ្ឋមន្ដ្រីឥណ្ឌាស្ដីពីការតភ្ជាប់ ដើម្បីស្វែងរកវិធីសាស្ដ្រ និង មធ្យោបាយជាក់ស្ដែង ដើម្បីទ្រទ្រង់ដល់ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ជាពិសេស ក្នុងវិស័យនានា ដែល ឥណ្ឌាមានបទពិសោធន៍ច្រើន និងមានចំណាប់អារម្មណ៍។
16.  យើងបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអាស៊ាន និងឥណ្ឌា ស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្ដិការទេសចរណ៍ និងការជំរុញកំណើនទេសចរពីឥណ្ឌាមកកាន់អាស៊ាន និងពីអាស៊ាន ទៅកាន់ឥណ្ឌា។
17.  យើងបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្ដិការ នៅក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស សហគ្រាសធុនតូចនិង មធ្យម សន្ដិសុខស្បៀងនិងថាមពល តាមរយៈសកម្មភាពនានា ដូចជា ការកសាងសមត្ថភាព កម្មវិធីការផ្លាស់ប្ដូរ នានា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្ដិការលើវិស័យបច្ចេកវិទ្យា។
18.  យើងបានលើកទឹកចិត្ដរដ្ឋមន្ដ្រីកសិកម្ម និងព្រៃឈើ ដើម្បីធានាការអនុវត្ដន៍ឱ្យបានទាន់ពេលវេលានូវផែនការ សកម្មភាពរយៈពេលមធ្យម សម្រាប់កិច្ចសហប្រតិបត្ដិការអាស៊ាន-ឥណ្ឌាស្ដីពីកសិកម្ម និងព្រៃឈើ (២០១១-២០១៥)។ យើងបានកត់សម្គាល់ជាមួយសេចក្ដីពេញចិត្ដនូវសមិទ្ធផលដ៏ជោគជ័យនៃគំនិតផ្ដួចផ្ដើមសន្ដិសុខស្បៀង និងកសិកម្ម ជាពិសេស ពិព័រណ៍កសិកម្មអាស៊ាន-ឥណ្ឌា ការដាក់ឱ្យដំណើរការនៃព្រឹត្ដបត្រអាស៊ាន-ឥណ្ឌា ស្ដីពីកសិកម្ម និងព្រៃឈើ ព្រមទាំងកម្មវិធីការកសាងសមត្ថភាព និងការបណ្ដុះបណ្ដាល។ យើងបានធ្វើការកត់ សម្គាល់ចំពោះការលើកកម្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្ដិការស្ដីពីសន្ដិសុខស្បៀង តាមរយៈការពង្រីក មូលដ្ឋានផលិតកម្មស្បៀងអារហារ និងការផ្លាស់ប្ដូរអ្នកជំនាញរវាងអាស៊ាន និងឥណ្ឌា ក្នុងការលើកកម្ពស់ ភាពរឹងមាំនៃផែនការសន្ដិសុខស្បៀងអារហារ ដើម្បីដោះស្រាយភាពប្រែប្រួលថ្លៃនៃផលិផលកសិកម្ម។
19.  យើងបានប្ដេជ្ញាចិត្ដ លើកកម្ពស់កិច្ចសហប្រតិបត្ដិការក្នុងការឆ្លើយតបចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ និង ផលប៉ះពាល់របស់វា។ ក្នុងន័យនេះ ថ្នាក់ដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការផ្ដល់វិភាគទានរបស់ឥណ្ឌា ចំនួន ៥លានដុល្លារអាមេរិក ដល់មូលនិធិបៃតងអាស៊ាន-ឥណ្ឌា ដើម្បីទ្រទ្រង់ដល់គម្រោងកិច្ចសហប្រតិបត្ដិការនានា ស្ដីពីការកាត់បន្ថយផលប៉ះពាល់ និងការសម្របសម្រួលចំពោះការប្រែប្រួលនៃអាកាសធាតុ និងបានកត់សម្គាល់ នូវការរៀបចំដ៏ជោគជ័យនៃគំនិតផ្ដួចផ្ដើមការកសាងសមត្ថភាព ក្នុងវិស័យបរិស្ថាន និងកិច្ចប្រជុំលើកទី ១ នៃ រដ្ឋមន្ដ្រីអាស៊ាន-ឥណ្ឌាស្ដីពីបរិស្ថាន កាលពីខែកញ្ញា ឆ្នាំ២០១២។
20.  យើងបានទទួលស្គាល់ថា ការគ្រប់គ្រងគ្រោះមហន្ដរាយនៅមានបញ្ហាមួយចំនួនដែលជាអាទិភាពខ្ពស់សម្រាប់ទាំង អាស៊ាន និងឥណ្ឌា ខណៈពេលដែលតំបន់ទាំងពីរទទួលការរងគ្រោះជារឿយៗនូវគ្រោះមហន្ដរាយធម្មជាតិ ដូចជា ទឹកជំនន់ ជាដើម។ ជាចុងក្រោយ យើងបានគូសបញ្ជាក់នូវភាពចាំបាច់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការស្ដីពី ការគ្រប់គ្រងគ្រោះមហន្ដរាយ និងការឆ្លើយតបភាពបន្ទាន់ ដើម្បីបង្កើតនូវសហគមន៍សុវត្ថិភាព និងភាពទប់ទល់ ចំពោះគ្រោះមហន្ដរាយ នៅក្នុងតំបន់។ ក្នុងបរិបទនេះ ថ្នាក់ដឹកនាំអាស៊ានបានលើកទឹកចិត្ដឥណ្ឌាឱ្យគាំទ្រដល់ ការអនុវត្ដន៍កិច្ចព្រមព្រៀងអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយ និងការឆ្លើយតបភាពបន្ទាន់ និងដំណើរការ ភាវូបនីយកម្មនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះ មហន្ដរាយ។ យើងក៏បានកត់សម្គាល់នូវការរៀបចំដ៏ជោគជ័យនៃសិក្ខាសាលាអាស៊ីបូព៌ា-ឥណ្ឌាលើកទី ១ ស្ដីពី ក្របខ័ណ្ឌការងារតំបន់សម្រាប់ការគ្រប់គ្រងហានិភ័យនៃការរំជួញដី។
21.  យើងបានស្វាគមន៍ការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីលើកទី ៦ ស្ដីពីកិច្ចសហប្រតិបត្ដិការមេគង្គ -គង្គា ដែលបានប្រព្រឹត្ដទៅនៅទីក្រុងញូដែល្លី ប្រទេសឥណ្ឌា នៅថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ២០១២។ យើងបាន ឯកភាពពង្រឹងកិច្ចសហប្រតិបត្ដិការនៅក្នុងវិស័យអាទិភាពទាំង ៤ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការ មេគង្គ-គង្គា រួមមាន ទេសចរណ៍ វប្បធម៌ អប់រំ និងការដឹកជញ្ជូន និងគមនាគមន៍ តាមរយៈសកម្មភាព ជាក់ស្ដែងទាំងទ្បាយ ដែលសំដៅដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសតាមដង ទន្លេ។ យើងក៏បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការបង្កើតនូវមូលនិធិគម្រោងស្ដារ ឡើងវិញនៃផលប៉ះពាល់ភ្លាមៗ នៅតាមបណ្ដាប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម-ឥណ្ឌា។
22.  យើងបានស្វាគមន៍ចំពោះស្ថាប័នភាវូបនីយកម្មនៃគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីជំរុញការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការផ្លាស់ប្ដូរទស្សនកិច្ចប្រចាំឆ្នាំរបស់និស្សិត អ្នកសារព័ត៌មាន ប្រជាជន កសិករ អ្នកសិក្សា ស្រាវជ្រាវ និងអ្នកវិទ្យាសាស្ដ្រ។ យើងបានធ្វើការកត់សម្គាល់នូវកិច្ចសន្ទនាដែល្លី លើកទី ៤ ដែលបានប្រព្រឹត្ដ ទៅកាលពីខែកុម្ភៈ ឆ្នាំ២០១២ និងកិច្ចពិភាក្សាតុមូលអាស៊ាន-ឥណ្ឌាលើកទី ១ នៃក្រុមបណ្ដាញគំនិត ដែលបាន ប្រព្រឹត្ដទៅនៅទីក្រុងញូដែល្លី កាលពីខែសីហា ឆ្នាំ២០១២។
23.  យើងបានប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ឋិលើបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាកង្វល់រួម និងគាំទ្រតួនាទីគ្នាទៅវិញទៅមក នៅលើឆាកអន្ដរជាតិ ព្រមទាំងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងវិធានតំបន់មួយ ដែលប្រកបដោយ ពហុស្ថាប័ន និងការរួមបញ្ចូលគ្នា។
24.  យើងបានស្វាគមន៍ប្រទេសប្រ៊ុយណេដារូស្សាឡាម ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា ចាប់ពីខែកក្កដា ឆ្នាំ២០១២ ដល់ខែកក្កដា ឆ្នាំ២០១២។ យើងសង្ឃឹមចំពោះការលើកកំពស់ ការពង្រឹងកិច្ចសហប្រតិបត្ដិការពហុវិស័យ និងការពន្លឿនភាពជាដៃគូអាស៊ាន-ឥណ្ឌា ឈានឆ្ពោះទៅកម្រិតមួយ ខ្ពស់បន្ថែមទៀត។
----*​----

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...