សេចក្តីជូនដំណឹង ស្តីពីជំនួបពិភាក្សាការងារ បច្ចុប្បន្នភាព នៃការរីករាល ដាលមេរោគអេដស៍ និងលទ្ធផលជាជំហ៊ានដំបូងនៃការអង្កេត
នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ
អន្តរជាតិ និងសាធារណៈជនជ្រាបថា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន
យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយ លោកជំទាវ
កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការ នឹងជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តី
ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងសហការី អំពីបច្ចុប្បន្នភាពនៃការរីករាល
ដាលមេរោគអេដស៍និងលទ្ធផលជាជំហ៊ានដំបូងនៃការអង្កេតស្រាវជ្រាវ ករណីការចម្លង
មេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងវិធានការបន្តរបស់ក្រសួងចំពោះ
ករណីខាងលើនេះ។
ជំនួបពិភាក្សាការងារនេះ នឹងប្រព្រឹត្តទៅនៅវិមានរដ្ឋសភា វេលាម៉ោង១៤និង៣០ នាទីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៥។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័ត៌មានឲ្យបានច្រើន។
ជំនួបពិភាក្សាការងារនេះ នឹងប្រព្រឹត្តទៅនៅវិមានរដ្ឋសភា វេលាម៉ោង១៤និង៣០ នាទីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៥។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័ត៌មានឲ្យបានច្រើន។
ភ្នំពេញ, ថ្ងៃទី២៦ ខែមករា
ឆ្នាំ២០១៥
នាយកដ្ឋានព័ត៌មាន
នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា