ភ្នំពេញ : មេដឹកនាំពិភពលោកមួយចំនួនដែលជាប់ ឯកត្តកម្មខាងនិយាយវែងហើយមិនឈប់ សំរាកបត់ជើងតូចគឺជាប្រធានបទមួ យដែលត្រូវបានលើកយកនិយាយនៅក្នុ ងវគ្គបណ្តុះបណ្តាលពត័មានពិសេសដែ លរៀបចំឡើងដោយលោកពុយ គានិងសហការីរបស់គាត់។
នៅក្នុងបទបង្ហាញរយៈពេលជាងមួយម៉ោ ងទៅដល់សិក្ខាកាមចំនួនជិត១០០នាក់ មកពីស្ថាប័នសារពត័មាន ក្រសួងមន្ទីររដ្ធ ក្រុមហ៊ុន និងសង្គមស៊ីវិល លោក ពុយ គា បានរំលេចទៅដល់រឿងរ៉ាវយ៉ាងច្រើ ននិងប្លែកៗជុំវិញអាជីពជាអ្នកសា រពត័មាន មានរឿងកំសត់ រឿងមាក់ងាយដល់អ្នកកាសែត ល្បិចរបស់អ្នកកាសែត និងកំណត់ត្រារបស់អ្នកកាសែតជុំវិ ញមេដឹកនាំពិភពលោកមួយចំនួនដែលជា ប់ឯកត្តកម្មខាងនិយាយវែងហើយមិ នឈប់សំរាកបត់ជើងតូច។
យោងតាមបទបង្ហាញរបស់លោក ពុយ គា អតីតប្រធានាធិបតីនៃប្រទេស Venezuela ហ៊ូហ្គោ ឆាវេស (Hugo Chavez) បានបំបែកឯកគត្តកម្មពិភពលោក ដែលបានថ្លែងសុន្ទរកថាអស់៩ម៉ោ ងកន្លះ យូរជាងគេនៅលើពិភពលោកក្នុងកិច្ ចប្រជុំសភានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២។ តែអ្វីដែលគួរចាប់អារម្មណ៏នោះគឺ ការថ្លែងសុន្ទរកថារយៈពេលជាង៩ម៉ោ ងរបស់លោក Chavez មិនបានបត់ជើងតូចសូម្បីតែម្តងសោះ ។ ការនិយាយដ៏វែងនោះ បានរំលោភទៅនឹងវេជ្ជបញ្ជាដែលហា មប្រាមលោកមិនឲ្យថ្លែងសុន្ទរកថា លើសពី៣ម៉ោងដោយសារតែលោកមានជំងឺ មហារីក។ ការនិយាយយូរបែបនេះត្រូវបានបុ រសដែលកាន់សាសនាគ្រឹស្តHugo Chavez រូបនោះគិតថាជាសិល្បិ៍វិធីដើម្បី បញ្ជាក់ថា «ជាមនុស្សខ្លាំងអស្ចារ្យនិងធ្វើ ឲ្យអ្នកនៅក្រោមបង្គាប់ខ្លាចរអា រ» ។
ចំណែកឯកត្តកម្មទី២បានទៅលើលោក Fidel Castro មេដឹកនាំកំពូលនៃប្រទេស គុយបា ដែលបានថ្លែងសុន្ទរកថាអស់៧ម៉ោ ង១០នាទីកាលពីឆ្នាំ១៩៨៦។ ក្នុងនោះ លោក ពុយ គាក៏បានរំលឹកដល់មេដឹកនាំកម្ពុជា មួយរូបផងដែរគឺនាយករដ្ធមន្រ្តី ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថាអស់៥ម៉ោងនិ ង២០នាទីនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ នៅវិមានរដ្ឋសភាជាតិអំពីបញ្ហាព្ រំដែនជាមួយប្រទេសជិតខាង។ អ្វីដែលជាការចាប់អារម្មណ៏ដែរនោះ គឺលោកហ៊ុន សែន មិនឈប់សំរាកបទជើតតូច និយាយក្នុងឆ្នាំតែមួយជាមួយលោក Hugo Chavez ហើយក៏ជាឆ្នាំដែលលោកហ៊ុន សែននិយាយវែងបំផុតលើកទីមួយគំរប់ ២៧ឆ្នាំនៃការកាន់អំណាចរបស់លោក។
វគ្គបណ្តុះបណ្តាលពត័មានពិសេសរយៈ ពេល៣៦ម៉ោងត្រុវបានរៀបចំឡើងដោយលោ ពុយ គា និងសហការីរបស់គាត់ គឺលោក ហ្សង់ ហ្រ្វង់ស័រតាន់ និងលោក ប៉ែន បូណា នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំ ពេញ (American University of Phnom Penh (AUPP) ដែលជាសាកលវិទ្យាល័យរបស់អាមេរិ កទីមួយនៅកម្ពុជា៕
នៅក្នុងបទបង្ហាញរយៈពេលជាងមួយម៉ោ
យោងតាមបទបង្ហាញរបស់លោក ពុយ គា អតីតប្រធានាធិបតីនៃប្រទេស Venezuela ហ៊ូហ្គោ ឆាវេស (Hugo Chavez) បានបំបែកឯកគត្តកម្មពិភពលោក ដែលបានថ្លែងសុន្ទរកថាអស់៩ម៉ោ
ចំណែកឯកត្តកម្មទី២បានទៅលើលោក Fidel Castro មេដឹកនាំកំពូលនៃប្រទេស គុយបា ដែលបានថ្លែងសុន្ទរកថាអស់៧ម៉ោ
វគ្គបណ្តុះបណ្តាលពត័មានពិសេសរយៈ