Skip to main content

ទស្សនៈ មិនមែជាសង្គ្រាមតែប៉ុណ្ណោះទេ តែជាសង្គ្រាមបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក

ថ្ងៃទី ១១ ខែ កុម្ភ ឆ្នាំ ២០១០១

មួយសប្ដាហ៍បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរផ្ទុះឡើងក្នុងរយៈពេល៤ថ្ងៃពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០១១ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃដែលអាប់ភីស៊ីតវេចាជីវ៉ា ត្រូវបានគេស្គាល់ជាទូទៅថាជា អ្នកមេគំនិតបានបញ្ជឱ្យមានការធ្វើសមយុទ្សយោធាមួយព្រំដែនក្បែរប្រាសាទព្រះវិហារ ជាប់នឹងប្រាសាទ ព្រះវិហារ។ រយៈពេលពីរបី ថ្ងៃក្រោយមកអាប់ភីស៊ីតបានទាមទារឱ្យកម្ពុជាដកជាតិចេញពីវត្ដកែវសិក្ខាគីរីស្វារៈ និងរើវត្ដចេញ។វាច្បាស់ ណាស់ថា អាប់ភីស៊ីតពិតជាបានរៀបចំផែនការធ្វើសង្គ្រាមយ៉ាង ល្អប្រឆាំងនឹងកម្ពុជា ក្នុងគោលបំណងកាន់កាប់តំបន់ ជុំវិញប្រាសាទព្រះវិហារ បំផ្លាញប្រាសាទឱ្យបានឆាប់កាន់តែល្អមុន សម័យ ប្រជុំនៃគណកម្មាធិការបេតិកភណ្ឌពិភព លោកលើកទី ៣៥ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ ២០១១ នៅប្រទេស បារេន។សង្រាមពិតប្រាកដបានចាប់ផ្ដើមផ្ទុះនៅពេលដែលកងទ័ពថៃសំរុកចូលទៅក្នុងតំបន់ដែល កាន់កាប់ តាមច្បាប់និងជាក់ស្ដែងរបស់កម្ពុជា។ កងទ័ពថៃបាន បាញ់គ្រាប់កាំភ្លើងផ្លោងនិងគ្រាប់ចង្កោមដាក់ប្រាសាទ ព្រះវិហារនិងដាក់តំបន់តំបន់ដទៃទៀតក្បែរប្រាសាទព្រះវិហារដែលបានបណ្ដាលឱ្យមានការខូចខាតយ៉ាង ដំណំ។
វាមិនមានសារៈសំខាន់អ្វីឡើយដែលត្រូវលើកឡើងថា តើអ្នកណាបាញ់មុនអ្នកណាបាញ់ក្រោយ ប៉ុន្ដែសំខាន់ បំផុតទាក់ទងទៅនឹងការផ្ទុះអាវុធនេះ គឺថាតើអ្នកណាបង្កើតឱ្យមានបុព្វហេតុនាំឱ្យមាន សង្គ្រាម ផ្ទុះឡើងរវាងកងទ័ព កម្ពុជានិងកងទ័ពថៃនោះ? តើហេតុអ្វីកងទ័ពថៃបានបាញ់កាំភ្លើងធន់ធ្ងន់ គ្រប់ប្រភេទ ដាក់ប្រាសាទនៅពេលដែលកង ទ័ពថៃបានយល់ដឹងច្បាស់ថាប្រាសាទព្រះវិហារជារមណីយដ្ឋានបេតិកភណ្ឌ ពិភពលោក ដែលត្រូវទទួលបាននូវកិច្ចការពារ និងការអភិរក្សដែលការធានាដោយអនុសញ្ញាឡាអេឆ្នាំ ១៩៥៤?
ក្នុងខ្សែភ្នែគរបស់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិបានយល់ដឹងយ៉ាងច្បាស់ថាមានបុព្វហេតុខ្លះៗ ដែល បណ្ដាលមក ពីប្រទេសថៃ ទី១ ប្រើប្រាស់ផែនទិសម្ងាត់ឯកតោភាគី និងជាផែនទីដែលអន្ដរជាតិមិនបាន ទទួលស្គាល់ ដើម្បីយកមកអះអាងទាមទារតំបន់ក្បែរប្រាសាទ ដែលបានរំលោភទាំងស្រុងទៅនឹង សាលដីកា តុលាការយុត្ដិធម៌អន្ដរ ជាតិក្រុង ឡាអេឆ្នាំ១៩៦២។ ទីពីរអាប់ភីស៊ីតបានបញ្ជាឱ្យមានសមយុទ្ធយោធាមួយ នៅក្បែរព្រំដែនដោយមិនបានជូនដំណឹង ដល់ប្រទេសកម្ពុជាមុនឡើយដែលជាបំណងចង់កាន់កាប់តំបន់ដូច ដែលបានរៀបរាប់ខាងលើ បំផ្លាញប្រាសាទនោះ ឱ្យបានឆាប់កាន់តែល្អបន្ទាប់ពីចលនាអាវលឿងដាក់សម្ពាធ លើអាប់ភីស៊ីត។
ក្នុងឆ្នាំ ២០០៨ បក្សប្រជាធិបតេយ្យ នៅជាបក្សប្រឆាំងក្នុងពេលនោះអាប់ភីស៊ីតបានញុះញង់ឱ្យ ចលនាអាវលឿងប្រឆាំងទៅនឹងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលធ្វើឱ្យមាន ការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាក្នុងតំបន់ក្បែរប្រាសាទកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០០៨។ ដោយមានការគាំទ្រពេញ ទំហឹងពីចលនាអាវលឿងអាប់ភីស៊ីតបានសន្យាយកប្រាសាទព្រះវិហារត្រឡប់​មកវិញ​ជូនប្រទេសថៃ។តែក្រោយមក អាប់ភីស៊ីតបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការរារាំងផែនការគ្រប់គ្រងបរាជ័យក្នុង ការទប់ស្កាត់ការចុះបញ្ជីប្រាសាទ ព្រះវិហារនិងបរាជ័យក្នុងការទាមទារឱ្យមានការចុះបញ្ជីប្រាសាទរួមគ្នាក្នុងអំឡុងសម័យប្រជុំរបស់កណៈកម្មាធិការ បេតិកភណ្ឌលើកទី ៣៤នាទីក្រុងប្រេហ្ស៊ីលីយ៉ា នៃប្រទេស ប្រេហ្ស៊ីលកាលពីឆ្នាំ ២០១០ កន្លងទៅ។
មកដល់ពេលនេះ អាប់ភីស៊ីត និងកាស៊ីតកំពុងយកកម្ពុជាធ្វើជាចំណាប់ខ្មាំង ក្នុងជម្លោះនយោបាយ ផ្ទៃក្នុង របស់ថៃដើម្បីបង្វែការយកចិត្ដទុកដាក់ពិក្រុងបាងកក មកក្រុងភ្នំពេញវិញ ពិសេសដើម្បីជំរុញឱ្យបក្ស ប្រជាធិបតេយ្យ ឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះ។បុព្វហេតុពិតប្រាកដនៃជម្លោះនេះជាក់ស្ដែងបាន កើតចេញពីកាលដែលប្រទេសថៃបានប្រើប្រាស់ផែនទីសម្ងាត់ ឯកតោភាគីដែលអន្ដរជាតិមិនបាទទួលស្គាល់។ រហូតមកដល់ពេលនេះតាមដែលយើងបានដឹងនោះ ផែនទីនោះទទួលស្គាល់ដោយថៃតែម្នាក់ឯងប៉ុណ្ណោះក្នុង បំណងបន្ដទាមទារយកតំបន់ក្បែរ ប្រាសាទ។
ក្នុងឆ្នាំ ១៩៦២តុលាការយុតតិធម៌អន្ដរជាតិក្រុងឡាអេបានប្រើប្រាស់ផែនទីឧបសម្ព័ន្ធ  ជាមូលដ្ឋាន ដើម្បី សម្រេចថា ប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទស្ថិតនៅក្នុងទឺកដីក្រោមអធិបតេយ្យរបស់កម្ពុជា។ នៅក្នុងហេតុផលនៃការសម្រេចរបស់ខ្លួន តុលាការយុត្ដិធម៌អន្ដរជាតិបានបង្ហាញយ៉ាងច្បាស់លាស់បំផុតនូវ នីត្យានុកូលភាពនៃខ្សែ បន្ទាត់ព្រំដែនដែលត្រូវបានគូសលើផែនទីឧបសម្ព័ន្ធ១ ដោយគណៈកម្មាធិការចំរុះបារាំង និងសៀមហើយដែលភាគី ទាំងពីរបានព្រមព្រៀងទទួលយកនៅក្នុងឆ្នាំ ១៩០៨។ ដូច្នេះមិនមានការសង្ស័យ ឡើយដែលវត្ដកែវសិក្ខាគីរីស្វារៈ ស្ថិតនៅក្នុងចម្ងាយ ៣០០ម៉ែត្រពីប្រាសាទ និង ៧០០ម៉ែត្រស្ថិត នៅជ្រៅក្នុងទឹកដីរបស់កម្ពុជា។
អាជ្ញាធរថៃមិនដែលបានធ្វើការជំទាស់ទៅនឹងការសាងសង់វត្ដនោះក្នុងឆ្នាំ១៩៩៨ ព្រមជាមួយនឹង ផ្សារមួយ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលនូវសុខសន្ដិភាពនិងស្ថេរភាពនយោបាយនៅទូទាំង ប្រទេសក្នុង ប្រវត្ដិសាស្ដ្ររបស់ ខ្លួន។ ក្នុងន័យនេះរដ្ឋាភិបាលថៃមិនអាចនិយាយបានថា ពួកគេមិនបានដឹងអំពីការសាងសង់ វត្ដនោះតាំងពីឆ្នាំ ១៩៩៨ ឡើយ។ ចំពោះអត្ដភាពនៃវត្ដនេះ ក្នុងឆ្នាំ ២០០៨អភិបាលខេត្ដស៊ីសាកេតថៃ បាន ទទួលស្គាល់ថា វត្ដកែវសិក្ខា គីរីស្វារៈត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៨។ វាច្បាស់ណាស់ថា នីត្យានុកូលភាព នៃវត្ដនេះមិនត្រូវបានអាជ្ញាធរថៃ ជំទាស់តវ៉ាឡើយរហូតដល់ពេលប្រទេសកម្ពុជាបានស្នើដាក់ប្រាសាទ ព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៅទីក្រុងក្រៃឆឺចប្រទេសណូវែលហ្សឺឡង់ក្នុងឆ្នាំ ២០០៧ហើយចុងក្រោយត្រូវបានចុះបញ្ជីជាផ្លូវការនៅទីក្រុងកេបិច ប្រទេសកាណាដាក្នុងឆ្នាំ២០០៨។
នៅក្នុងឆ្នាំ ២០០០ ប្រទេសកម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់ គ្នាមួយ ស្ដីពីការ វាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោក ដែលទាមងវត្ដ និងផ្សារមិនត្រូវបានរដ្ឋាភិបាលថៃលើកឡើង  ជំទាស់តវ៉ា ឡើយ។ យោងតាមមាត្រា (គប នៃអនុស្សារណនៃការយោកយល់គ្នា ភាគីទាំងពីរបានឯកភាព គ្នាប្រើប្រាស់ផែនទី របស់គណកម្មការបារាំង-សៀមដែលត្រូវបានង្កើតឡើងដោយអនុសញ្ញាឆ្នាំ ១៩០៥៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ដែល ក្នុងនោះសំដៅដល់ផែនទីឧបសម្ព័ន្ធ  ដែលត្រូវបានតុលាការយុត្ដិធម៌ អន្ដរជាតិប្រើប្រាស់ក្នុងសាលដីការបស់ខ្លួនក្នុង ឆ្នាំ ១៩៦២ត្រូវបានរាប់បញ្ជូលសំរាប់ធ្វើការវាស់វែង និងខ័ណ្ឌ សីមាព្រំដែនគោករវាងប្រទេសទាំងពីរ។
ពេលនេះការជឿទុកចិត្ដថៃក្នុងទំនាក់ទំនងអន្ដរជាតិរបស់ខ្លួនជាមួយប្រទេសកម្ពុជា កំពុងត្រូវបាន សហគមន៍ អន្ដរជាតិឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់ហើយដែលសសហគមន៍អន្ដរជាតិបានមើលឃើញថា ថៃជា ប្រទេសគំរាមគំហែងកម្ពុជាដែលជាប្រទេសសមាជិកតូចមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ដោយ សារតែអំពើឈ្លានពាន របស់កងទ័ពថៃមកលើកម្ពុជា ប្រទេសថៃកំពុងប្រឈមមុខយ៉ាងអាក្រ់ទៅនឹងការបាក់មុខ បាត់សេចក្ដីថ្លៃថ្នូរលើឆាកអន្ដរជាតិ ដោយសារតែមហិច្ឆតាចឹញ្ជឹមចិត្ដទាមទារយកតំបន់ក្បែរ ប្រាសាទរំលោភ ទៅនឹងច្បាប់អន្ដរជាតិ។ ក្នុងទង្វើ ដ៏អាក្រ់របស់ថៃបែបនេះប្រទេសថៃកំពុងក្លាយទៅជាអ្នកគំរាមគំហែដ៏ធំមួយ ជាអ្នកលេងកោងកាចអន្ដរជាតិដែល កំពុងរំលោភច្បាប់អន្ដរជាតិ ហើយតាំងខ្លួនដូចជាអ៊ីទ្លែជាឧក្រិដ្ឋជន អន្ដរជាតិនិងជាជនអណាធិបតេយ្យបំផ្លាញរបៀប របប និងសណ្ដាប់ពិភពលោកដែលត្រូវបាន ចរិកក្នុងធម្មនុញ្ញ សហប្រជាជាតិ។
នៅក្នុងខ្សែភ្នែកនៃមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ អាប់ភីស៊ីតមិនអាចបង្កើត ជាលេសថាខ្លួនរក្សាសិទ្ធស្វ័យ ការពារ បានឡើយនៅពេលដែលប្រាសាទព្រះវិហារត្រូវបានទទួលការខូចខាតយ៉ាងដំណំ ដោយការបាញ់ កាំភ្លើងធំរបស់ កងទ័ពថៃដោយផ្ទាល់។ អាប់ភីស៊ីតបានយល់ដឹងយ៉ាងច្បាស់ថាប្រាសាទព្រះវិហារមិនមែន ជាមូលដ្ឋានកងទ័ពឡើយ។ផ្ទុយទៅវិញប្រាសាទព្រះវិហារគឺជាទីកន្លែងសំរាប់គោរពបូជា និងទេសចរ។ ហើយ នៅគ្រប់ពេលមានតែកងកំលាំង នគរបាលមួយចំនួនតូចដែលកាន់អាវុធស្រាលៗដើម្បីការពារសុវត្ថភាពដល់ អ្នកទេសចរណ៍នៅប្រាសាទប៉ុណ្ណោះ។ទោះបីជាយ៉ាងណាក៏ដោយក៏អាប់ភីស៊ិតមិនអាចលើកឡើងនូវទឡ្ហីករណ៍ចំពោះការបាញ់របស់ថៃមកលើប្រាសាទ ព្រះវិហារនៅពេលដែលប្រាសាទជាសម្បត្ដិបេតិកភណ្ឌពិភពលោកដែលត្រូវតែទទួលបាននូវកិច្ចការពារ និងការអភិរក្សក្នុងពេលមានជម្លោះប្រដាប់អាវុធ ដូចបានធានាក្នុង អនុសញ្ញាឡាអេឆ្នាំ១៩៥៤ ដែលភាគីហត្ថលេខីទាំងអស់ បានប្ដេជ្ញាចាត់រាល់វិធានការទាំងអស់ដែលអាចធ្វើ ទៅបានដើម្បីការពារសម្បត្ដិបេតិកភណ្ឌវប្បធម៌។
របាយការការណ៍របស់មជ្ឈមណ្ឌលកមចាត់មីនកម្ពុជាបានបង្ហាញថាកងទ័ពថៃបានបាញ់គ្រាប់កាំភ្លើង ចង្កោម ដាក់ប្រាសាទព្រះវិហារដែលគ្រាប់កាំភ្លើងចង្កោមខ្លះបានផ្ទុះលើប្រាសាទ ហើយគ្រាប់ចងោមខ្លះទៀតមិន ទាន់ផ្ទុះនៅ ឡើយ ប៉ុន្ដែគ្រាប់ចង្កោមដែលមិនទាន់ផ្ទុះទាំងនោះ នឹងសម្លាប់ជីវិតមនុស្សច្រើនទៀតច្រើនទស្សវត្ស ក្រោយមកបន្ទាប់ពីការប្រយុទ្ធគ្នានឹងបញ្ជប់។ នេះជាសង្គ្រាមយ៉ាងពិតប្រាកដមិនមែនជាការប៉ះទង្គិចគ្នាដោយ ប្រដាប់អាវុធ ឡើយ។ពីព្រោះកងទ័ពថៃបានបាញ់កាំភ្លើងផ្លោងធំៗដាក់ប្រាសាទ។ នេះជាសង្គ្រាមយ៉ាងពិត ប្រាកដដោយសារកងទ័ព ថៃបានបាញ់គ្រាប់កាំភ្លើងធំៗនិងគ្រាប់ចង្កោមដាក់ប្រាសាទ ក្រោមសង្គ្រាម ធ្វើឡើងដោយអាប់ភីស៊ីត ហើយអាប់ភីស៊ីតត្រូវទទួលខុសត្រូវចំពោះសង្គ្រាមនោះ។
ក្នុងន័យនេះ យោងតាមអនុសញ្ញាឆ្នាំ ១៩៥៤ ការកិច្ចការសខាន់បំផុតនិងបន្ទាន់នោះ ត្រូវមាន អ្នកសង្គេតការណ៍យោធាសហប្រជាជាតិព្រមជាមួយនឹងក្រុមវាយតំលៃរបស់អង្គការយូណេស្កូមកសិក្សាវាយ តំលៃការខូចខាតនៅនឹងកន្លែងចាប់តាំងពីប្រាសាទត្រូវបានទទួលឋានជាសម្បត្ដិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០៨ នាទីក្រុងកេបិច ប្រទេសកាណាដា។អាស្រ័យដោយញារខូខចខាតនេះ ប្រាសាទព្រះវិហារត្រូវ ទាមទារឱ្យមានការចូលរួមពីអន្ដរជាតិ សំរាប់កិច្ចការពារនិងការអភិរក្សជាបន្ទាន់ស្របតាម ការអនុវត្ដផែនការ គ្រប់គ្រងដែលកម្ពុជាបានដាក់ជូនគណកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣៤ នៅប្រទេសប្រេហ្ស៊ីលក្នុងឆ្នាំ២០១០កន្លងទៅ។ ហើយ កម្ពុជាបានទទួលការគាំទ្រយ៉ាងលេញ ក្នុងការអនុវត្ដនូវ ផែនការគ្រប់គ្រងតាមរយៈរបាយការណ៍ចេញដោយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដែលបំរើជា លេខាធិការដ្ឋានរបស់គណកម្មាធិការបេតិកភណ្ឌពិភពលោក។
ដូច្នេះ ប្រទេសជាសមាជិកទាំង២១នៃគណកម្មាធិការបេតិកភណ្ឌពិភពលោក ត្រូវពិចារណាយ៉ាងយក ចិត្ដទុកដាក់ដល់កិច្ចការពារ និងការអភិរក្សជាបន្ទាន់ដលប្រាសាទដែលត្រូវបានបំផ្លាញយ៉ាងដំណំដោយ គ្រាប់កាំភ្លើផ្លោងរបស់ កងទ័ពថៃ។ព្រលឹងនៅរស់របស់ប្រាសាទព្រះវិហារ កំពុងស្រែកហៅឱ្យអង្គការ យូណេស្កូជួយដែលជាស្ថាប័នមួយនៃ អង្គការសហប្រជាជាតិដ៏មានអំណាចនិងសហកមន៍អន្ដរជាតិសុំការពារ និងការសង្គ្រោះដើម្បីរក្សាឱ្យបានគង់វង់យូរអង្វែងទុកជាសម្បត្ដិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងអស់។

ដោយ សេកស

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...