Skip to main content

កម្ដុជា-ថៃ ផ្ទុះអាវុធជាថ្មី ម្ដងទៀតហើយ ចាប់ពីល្ងាចថ្ងៃអាទិត្យ មក


 

ដោយៈ សយ សុភាព

- នៅវេលាម៉ោង រសៀលថ្ងៃនេះ គណបក្សសម រង្ស៊ី នឹងចេញសេចក្ដីថ្លែងការ គាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញបញ្ហាជម្លោះជាមួយសៀម។
- លោក ហង្ស សុទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅវេលាម៉ោង ១១ៈ៣៥នាទីថ្ងៃចន្ទ នេះថា តួប្រាសាទព្រះវិហារ បានទទួលរងការខូចខាត នៅចំណុច គូបារ៉ាក់ទី៣ និង ទី៤ យ៉ាងដំណំ ដោយគ្រាប់ផ្លោងរបស់កងទ័ពខ្មាំងសៀម
- រហូតមកដល់ម៉ោង ១០ ៥៨ នាទីព្រឹកថ្ងៃនេះ ការបាញ់គ្នា បានស្ងប់ស្ងាត់ហើយ ប៉ុន្ដែខាងទាហានសៀម បានប្រកាសបាញ់គ្នាជាមួយទាហានកម្ពុជា នៅវេលាម៉ោង រសៀលថ្ងៃនេះ
- យោងតាមសេចក្ដីរាយការណ៍ពីសៀម បានឱ្យដឹងនៅវេលាម៉ោង ១០ ៥០នាទីព្រឹកថ្ងៃនេះថា សៀមបានត្រៀម ជំរុំភៀសខ្លួនចំនួន ២១រហូតដល់ខេត្ដ អ៊ូប៊ុន ហើយប្រជាជនសៀមជាង ១៥.០០០ នាក់ ត្រូវបានជម្លៀសចេញពីខេត្ដស៊ីសាកេត
- តាមប្រភពព័ត៌មាន សៀមបានឱ្យដឹង នៅថ្ងៃ ចន្ទ ទី ខែ កុម្ភៈ នេះបានឱ្យដឹងថា លោក ស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្ដ្រីទទួលបន្ទុកផ្នែកសន្ដិសុខជាតិ បាននិយាយអំពីការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-សៀម នៅបរិវេណព្រំដែនប្រាសាទព្រះវិហារ ហើយបញ្ជាក់ថា ពេលកន្លងមកសៀមមិនមែនជាអ្នកចាញ់ប្រៀបនោះទេ ដោយរដ្ឋាភិបាលក្រុងបាងកក មិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាង និងប្រកាន់ខ្ជាប់នៅគោលជំហរការចរចាគ្រប់លំដាប់ថ្នាក់ជាមួយភាគីកម្ពុជា ដើម្បីបង្កើតសន្ដិភាពឱ្យបានឆាប់រហ័ស។ ក្រៅពីនេះលោក ស៊ូថេប មានការព្រួយបារម្ភចំពោះចលនាក្រុមអាវលឿង ដែលគ្រោងនឹងធ្វើការឡោមព័ទ្ធអគាររដ្ឋសភាសៀម នៅថ្ងៃទី ១១ ខែ កុម្ភៈ ខាងមុននេះ ដោយស្ថានភាពនេះអាចមានផលប៉ះពាល់ ដល់ការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញសៀម។

- សម្ដេចបានបន្ដថា សូមកុំឱ្យជម្លោះនៅតាមព្រំដែន ចំងាយ១០គីឡូម៉ែត្រនេះ ក្លាយទៅជាជម្លោះតាមបណ្ដាយព្រំដែន ៨០០គីឡូម៉ែត្រ។ កុំឱ្យជម្លោះព្រំដែននេះ ក្លាយទៅជាជម្លោះ ពាណិជ្ជកម្ម និង ការរកស៊ីផ្សេងៗ កម្ពុជា មិនជេរ អាប់ភីស៊ីត ដូចក្រុមជ្រុលនិយមសៀម នៅបាងកក ប្រមាថរហូតដល់កាត់ក្បាលខ្ញុំ នោះឡើយ
- សម្ដេច ហ៊ុន សែន អំពាវនាវឱ្យប្រជាជនកម្ពុជា សាមគ្គីគ្នាជួយគាំទ្រ និងលើកទឹកចិត្ដ ដល់កងទ័ពអង់អាចក្លាហាន របស់យើងនៅសមរភូមិ។ ជម្លោះលើកនេះបណ្ដាលមកពីមេដឹកនាំ និងក្រុមជ្រុលនិយមសៀម សម្ដេចបានបន្ដថា ឈ្លើយសឹកសៀម្នាក់ ដែលយើងចាប់បាន គឺបានថែរក្សាយ៉ាងល្អណាស់ ហើយសូមប្រាប់ផ្ដាំផ្ញើទៅឪពុក-ម្ដាយ របស់ជនឈ្លើយសឹកថា កុំឱ្យមានការព្រួយបារម្ភ ប៉ុន្ដែត្រឡប់ទៅវិញយូរឬឆាប់ គឺអាស្រ័យលើរដ្ឋាភិបាលថៃ
- សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនរដ្ឋមន្ដ្រីការបទេស ទៅកាន់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ
- សម្ដេចបានបន្ដថា កម្ពុជាទទូចទៅក្រុមប្រឹក្សាសន្ដិសុខ អង្គការប្រជាជាតិ ចូលរួមប្រតិបត្ដិការជាបន្ទាន់ ដើម្បីបញ្ចប់ជម្លោះ
- ខ្ញុំសូមអំពាវនាវទៅ នាយករដ្ឋមន្ដ្រី អាប់ភីស៊ីត ថាតើយល់យ៉ាងណាពីមូលនិធិ ទាមទារប្រាសាទព្រះវិហារ ដែលធ្វើឡើងដោយក្រុមអាវលឿង
- សម្ដេចបានបន្ដថា ឯកឧត្ដម បានទទួលស្គាល់ថា ប្រាសាទព្រះវិហារ ជារបស់កម្ពុជា តែជនជាតិរបស់ឯកឧត្ដម បានបង្កើតមូលនិធិ ទាមទារប្រាសាទព្រះវិហារទៅវិញ   តើមានន័យយ៉ាងម្ដ៉េច ?
- នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃចន្ទ លោក ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា នឹងកោះហៅឯកអគ្គរាជទូត និងរដ្ឋទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា ចួលជួបពិភាក្សាជាបន្ទាន់ ពីបញ្ហាផ្ទុះអាវុធនៅតំបន់ព្រំដែន ដែលបណ្ដាលមកពីកងទ័ពសៀមចូលឈ្លានពានក្នុងទឹកដីកម្ពុជា។
- សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចាត់ទុកការផ្ទុះអាវុធនេះថា ជាការប៉ះទង្គិចទ្រង់ទ្រាយធំ ហៅថា សង្គ្រាមតូចតាមតំបន់ព្រំដែន។ សម្ដេចបានបានបញ្ជាក់ថា ពួកសៀមមានផែនការច្បាស់លាស់ ក្នុងការវាយដណ្ដើមយកតំបន់ ដែលគេប្រកាសថា ,
- សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅឯវិទ្យាស្ថានជាតិអប់រំថាថា យើងមិនអាចដកទង់ជាតិចេញពីវត្ដកែវសិក្ខាគិរីស្វារៈបានទេ បើយើងដកមានន័យថា យើងដកព្រលឹងរបស់យើង យើងជាខ្មែរ មិនអាចដកទង់ជាតិបានទេ បើដកយើងមិនមែនជាខ្មែរនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យើងប្រើប្រាស់ទាំងការទូត និងកម្លាំងយោធា។
- នៅវេលាម៉ោង និង៥៤ នាទីព្រឹកថ្ងៃនេះ ស្ថានភាពនៅតំបន់តាសឹម និងភ្នំទ្រព្យមានសភាពស្ងាត់បន្ដិចហើយ ដោយសារទាហានសៀមកំពុងចូលមកយកខ្មោចទាហានរបស់ពួកវា។
- នៅវេលាម៉ោង និង៣៤នាទីព្រឹកថ្ងៃចន្ទ នេះ ប្រជាពលរដ្ឋរាប់រយនាក់នៅស្រុកស្រអែម ត្រូវបានជម្លៀសចេញទៅស្រុកគូលេន ទីរួមខេត្ដព្រះវិហារ។ ហើយអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរនៅតែបន្ដផ្ទុះ។
- នៅវេលាម៉ោង និង១៦នាទីព្រឹកថ្ងៃនេះ កងទ័ពឈ្លានពានសៀម ចាប់ផ្ដើមបាញ់កាំភ្លើងធំចូលមកទឹកដីកម្ពុជាទៀតហើយ នៅច្រកតាសឹម។ ហើយសង្គ្រាមរវាងកងទ័ពកម្ពុជា-ទាហានឈ្លានពានសៀមចាប់ផ្ដើមទៀតហើយ។
- នៅព្រឹកថ្ងៃចន្ទ នេះ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស នឹងជួបប្រជុំជាបន្ទាន់មួយជាមួយឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត នៃប្រទេសអចិន្ដ្រៃយ៍ របស់អង្គការសហប្រជាជាតិរួមមាន ចិន រុស្ស៊ី អាមេរិក បារាំង និងអង់គ្លេស។
- យោងតាមព័ត៌មានជាបឋមពីសមរភូមិនៅ វេលាម៉ោង និង៧នាទីព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ នេះ កងទ័ពឈ្លានពានសៀម ស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ហើយជំរុំកងទ័ពឈ្លានពានសៀម ជាច្រើនកន្លែងត្រូវបានឆេះ ហើយកន្លែងដែលសៀមបាញ់ចូលមកក្នុងទឹកដីកម្ពុជា ត្រូវបានគេពិនិត្យឃើញថា មានជាតិម្សៅគីមី។ ដោយឡែកភាគីកម្ពុជា នគរបាលម្នាក់បានស្លាប់ ដោយសាររងនូវអំបែងគ្រាប់ នគរបាលដែលពលីជីវិតនេះ មានស្រុកកំណើតនៅខេត្ដកំពត។
- រហូតមកដល់វេលាម៉ោង និង៥៦នាទីព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ នេះ ស្ថានការណ៍នៅសមរភូមិមានសភាពស្ងប់ស្ងាត់ តែស្ថិតនៅក្នុងការប្រុងជើងការជាប់ជានិច្ច ព្រោះអាវុធអាចនឹងមានការផ្ទុះបន្ដទៀត។ ការផ្ទុះអាវុធស្ទើរតែពេញមួយយប់នេះ កងទ័ពដ៏អង់អាចកម្ពុជាគ្រប់គ្រងសមរភូមិបានយ៉ាងល្អ ណៈដែលកងទ័ពឈ្លានពានសៀម ជាច្រើននាក់ ត្រូវបានមេទ័ពកម្ពុជាអះអាងថារត់ចោលជួរ បោះបង់ការប្រយុទ្ធ។
- នៅវេលាម៉ោង ៥ៈ១៩នាទីទៀបភ្លឺថ្ងៃចន្ទ ទី០៧ នេះ ការប្រយុទ្ធគ្នាបានថមថយបន្ដិចហើយ បន្ទាប់ពីមានការបាញ់ភ្លើងស៊ីញ៉ូ ពីភាគីសៀម ប៉ុន្ដែការប្រយុទ្ធអាចនឹងចាប់ផ្ដើមនៅខាងមុខទៀត។
- នៅវេម៉ោងប្រមាណ និង២៥នាទីទៀបភ្លឺថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១១នេះ ស្នូរអាវុធកងទ័ពកម្ពុជា ការពារចោរឈ្លានពានសៀមបានផ្ទុះឡើងទៀតហើយ។
---------------------------------------------------------------------

- រហូតមកដល់ម៉ោង ១២ ២០នាទីឈានចូលដល់ថ្ងៃទី ០៧ ខែកុម្ភៈ មិនមានកងទ័ពខ្មែរណាមួយរងរបួស និង ស្លាប់បាត់បង់ជិវិតនោះទេ
 នៅវេលាម៉ោង ១១ៈ៥០នាទីយប់នេះ កាំភ្លើងធុនតូចកំពុងតែបាញ់តគ្នា នៅតំបន់វាលឥន្ទ្រីយ៍ និង ភ្នំទ្រព្យ។
- តាមសម្ដីមេបញ្ជាការមួយរូប នៅទីបញ្ជាការដ្ឋាន អង្គរក្ស សម្ដេច ហ៊ុន សែន ដែលកំពុងស្ថិតនៅក្នុងទីលានប្រយុទ្ធបានបញ្ជាក់ថា ការប្រយុទ្ធគ្នាកំពុងតែកើតឡើងទៀតហើយ នៅវេលាម៉ោង ១១ៈ៤៥នាទីយប់នេះ
- តាមសម្ដីមេបញ្ជាការមួយរូប នៅទីបញ្ជាការដ្ឋាន អង្គរក្ស សម្ដេច ហ៊ុន សែន ដែលកំពុងស្ថិតនៅក្នុងទីលានប្រយុទ្ធបានបញ្ជាក់ នៅវេលាម៉ោង ១១ៈ៣៥នាទីយប់នេះថា សៀមបានបញ្ជូនយន្ដហោះស៊ើបការណ៍មួយគ្រឿងហោះក្រវែលតំបន់ប្រយុទ្ធ ដើម្បីមើលសភាពការណ៍
- យោងតាមព័ត៌មានពីប្រទេសសៀម បានឱ្យដឹងនៅវេលាម៉ោង ១១ៈ០៦នាទីយប់នេះ ថា កាលពីកន្លះម៉ោងមុន ទាហានសៀម បានទទួលបញ្ជាផ្ទាល់ពីមេបញ្ជាការរបស់ខ្លួន ត្រូវវាយលុកទឹកដីកម្ពុជា ដើម្បីកាន់កាប់ប្រាសាទព្រះវិហារ បើទោះបីចំណាយអ្វីគ្រប់បែបយ៉ាងក៏ដោយ ហើយពួកគេនឹងប្រើប្រាស់ ម្ស៉ៅដែលមានជាតិគីមី និង យន្ដហោះចម្បាំងទៀតផង
- នៅវេលាម៉ោង ១០ៈ៥៤នាទីយប់នេះ ចោរសៀម បានបន្ដបាញ់កាំភ្លើងចូលទឹកដីកម្ពុជា ត្រង់ចំណុចស្រអែម
- តាមសេចក្ដីរាយការណ៍ពីទាហានកម្ពុជា ដែលប្រចាំការនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅបានឱ្យដឹងនៅវេលាម៉ោង ១០ៈ១០នាទីយប់នេះថា ភាគីសៀម បានបញ្ជូនទ័ព ប៉ារ៉ា ២.០០០នាក់ មកកាន់ចំណុចគោកធ្យូង ហើយនៅទីនោះពួកសៀម បានផ្ដាច់អគ្គិសនីទាំងអស់
- រហូតមកដល់វេលាម៉ោង ១០ៈ០៨នាទីយប់នេះ ស្ថានការណ៍ នៅច្រកជាំស្រងាំ និង អូរស្មាច់ មានសភាពស្ងប់ស្ងាត់ធម្មតា
- លោក សម បុបា្ជរ័ត្ន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹកខេត្ដ ព្រះវិហារ នៅវេលាម៉ោង ១០ៈ០៣នាទីយប់នេះ នៅចំណុច បុស្សស្បូវ ជាំតែ ការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ បានចាប់ផ្ដើមផ្ទុះទៀតហើយ
- រហូតមកដល់ម៉ោង ៩ៈ៥៦នាទីយប់នេះ នៅចំណុចសមរភូមិជួរមុខ ទាហានទាំងពីរ កំពុងតែប្រយុទ្ធគ្នាដោយកាំភ្លើងធុនស្រាល
- យោងតាមសេចក្ដីរាយការណ៍ពីកងទ័ព ប្រចាំការនៅចំណុច ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ នៅវេលាម៉ោង ៩ៈ៥៣នាទីយប់នេះថា ប្រជាជនសៀមនៅក្នុង ឃុំគោកធ្យូង ស្រុកអារញ្ញ ខេត្ដស្រះកែវ ជាច្រើនរយនាក់ដែលរស់នៅតាមបណ្ដោយព្រំដែន ត្រូវបានជម្លៀសចេញហើយ រីឯកងទ័ពកម្ពុជា ដែលកំពុងប្រចាំការនៅទីនោះ ស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ប៉ុន្ដែមិនទាន់មានការប៉ះទង្គិចគ្នានៅឡើយទេ
- នៅពេលបន្ដិចនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានសារផ្ញើជូនជនរួមជាតិ។
- លោក សម បុបា្ជរ័ត្ន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹកខេត្ដ ព្រះវិហារ នៅវេលាម៉ោង ៩ៈ៣១នាទីយប់នេះ នៅចំណុចជាំតែ ការប្រយុទ្ធបានថមថយវិញហើយ ប៉ុន្ដែយើងបានគ្រប់គ្រងស្ថានការណ៍បានល្អណាស់ ទាហានយើងមិនមានបញ្ហាអ្វីទេ សូមឱ្យសម្ដេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំជាតិទុកចិត្ដ ១០០ភាគរយលើពួកយើងទាំងអស់
- មេបញ្ជាការមួយរូប ប្រចាំនៅទីបញ្ជាការដ្ឋាន កងអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅវេលាម៉ោង ០៩ៈ២៨នាទីយប់នេះថា ការប្រយុទ្ធគ្នានឹងធ្វើបន្ដរហូតដល់ភ្លឺ
- មេបញ្ជាការមួយរូប ដែលប្រចាំនៅទីបញ្ជាការដ្ឋាន កងអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅវេលាម៉ោង ៩ៈ០៨នាទីយប់នេះថា ការបាញ់គ្រាប់កាំភ្លើងនៅតែបន្ដ
- មេបញ្ជាការមួយរូប ដែលប្រចាំនៅទីបញ្ជាការដ្ឋាន កងអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅវេលាម៉ោង ៩ៈ០៣នាទី ថា ទាហានសៀមបានបាញ់គ្រាប់កាំភ្លើង ខុសគោលដៅទាំងអស់
- មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា បានច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមថា ទ័ពសៀម វាយចូលទឹកដីកម្ពុជា ក្នុងរយៈចំងាយ៣០គីឡូម៉ែត្រ
- នគរបាលបេតិកភណ្ឌ បានប្រាប់ឱ្យដឹងនៅម៉ោង ៨ៈ៥៥នាទីយប់នេះថា ទាហានសៀមបានបាញ់មកលើប្រាសាទព្រះវិហារ ជាច្រើនកន្លែង ប៉ុន្ដែទាហានរបស់យើងមិនមានបញ្ហាអ្វីនោះឡើយ
- ទាហាននៅតំបន់ តាសឹម បានបញ្ជាក់ នៅម៉ោង ៨ៈ៥៣នាទីយប់នេះថា ការប្រយុទ្ធគ្នាមានការថមថយបន្ដិចហើយ
- លោក ចាន់ សុខុន មេបញ្ជាការវរៈលេខ ៨២ ប្រចាំភ្នំទ្រព្យ បានឱ្យដឹងនៅវេលាម៉ោង ៨ៈ៤៥នាទីយប់នេះថា យើងមានប្រៀបទៅលើអាចោរសៀមយ៉ាងខ្លាំង ហើយមិនមានបញ្ហានោះទេ យើងកំពុងតែគ្រប់គ្រងស្ថានការណ៍បានហើយ
- លោក សុវណ្ណ ប្រចាំការនៅមុខវត្ដកែវសិក្ខាគីរីស្វារៈ បានប្រាប់នៅវេលាម៉ោង ៨ៈ៤២នាទីយប់នេះថា ពួកចោរសៀមបានបាញ់ប្រភេទគ្រាប់១៣០ និង ១៥០មីលិម៉ែត្រ មកលើប្រាសាទ និងរំលងប្រាសាទ
- លោក កាន់ លន មេបញ្ជាការរងកងពលតូចអន្ដរាគមន៍លេខ បានប្រាប់ឱ្យដឹងនៅវេលាម៉ោង ៨ៈ៣៩នាទីយប់នេះថា យើងបានបាញ់ចំគោលដៅទ័ពឈ្លានពានសៀមបានយ៉ាងច្រើន
- នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ពីសមរភូមិ នៅវេលាម៉ោង ៨ៈ៣៥នាទីយប់នេះថា យើងគ្មានទទួលការចរចាទេ ហើយយើងបានបាញ់ចំគោលដៅល្អណាស់ នាយឧត្ដមសេនីយ៍បានបន្ដថា ពួកយើងមិនមានបញ្ហាអ្វីនោះឡើយ
- នៅវេលាម៉ោង ៨ៈ៣១នាទីយប់ លោក សុវណ្ណ បានបន្ដថា សៀមបានបាញ់គ្រាប់កាំភ្លើងមកលើប្រាសាទព្រះវិហារទៀតហើយ
- នៅវេលាម៉ោង ៨ៈ៣០នាទីយប់ មេបញ្ជការមួយរូប លោក សុវណ្ណ ដែលប្រចាំនៅតំបន់មុខវត្ដកែវសិក្ខាគីរីស្វារៈ បានប្រាប់ឱ្យដឹងថា ស្ថានភាពប្រយុទ្ធគ្នាមានសភាពស្ងប់ស្ងាត់បន្ដិចហើយ
- នៅវេលាម៉ោង ៨ៈ២៩នាទីយប់ សៀមបានបាញ់គ្រាប់កាំភ្លើងមកលើប្រាសាទព្រះវិហារ យើងទៀតហើយ។
- លោក សម បុបា្ជរ័ត្ន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹកខេត្ដ ព្រះវិហារ នៅវេលាម៉ោង ៨ៈ២៤នាទី នៅចំណុចជាំតែ កំពុងតែធ្វើការប្រយុទ្ធគ្នា ហើយកងទ័ពរបស់យើងនៅតំបន់នោះ មិនមានបញ្ហានោះទេ ហើយគ្មានទាហានយើងណាម្នាក់បោះបង់ចោលទីតាំងទេ
- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ នៅតំបន់តាសឹម នៅតាសឹម និងភ្នំទ្រព្យ ពួកសៀមប្រហែលបោះបង់ ចោលទីតាំងហើយ
- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ នៅតំបន់តាសឹម បានផ្ដាំផ្ញើទៅសម្ដេចតេជោថា កងទ័ពរបស់យើង មិនមានបញ្ហាអ្វីនោះឡើយសម្ដេច ហើយកំពុងតែវាយសន្ធប់ទៅលើកងទ័ពសៀម ការប្រយុទ្ធគ្នាលើកនេះ កងទ័ពសៀមអន់ជាងមុន
- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ បានឱ្យដឹងថា ម៉ោង ៨ៈ១៦នាទីយប់ ការប្រយុទ្ធកាំភ្លើងប្រភេទ១០០មីលិម៉ែត្រ ត្រូវបានទាហានកម្ពុជាបាញ់ទៅលើសៀម
- តាមសំដីពីទាហានកម្ពុជាកំពុងតែស្ថិតក្នុងសមរភូមិ បានឱ្យដឹងថា ម៉ោង ៨ៈ១៤នាទីយប់ ការប្រយុទ្ធ នៅតែបន្ដដដែល ប៉ុន្ដែមានការថមថយបន្ដិចហើយ។
- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ បានឱ្យដឹងថា នៅវេលាម៉ោង ៧ៈ៥៣នាទីល្ងាច ភាគីសៀម បានសុំចរចាជាមួយ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង តែយើងមិនទាន់យល់ព្រមនៅឡើយ
- លោក ជា តារា បានបញ្ជាក់ថា ទាហានកម្ពុជាបានបាញ់ចំគោលល្អណាស់ ទៅលើទាហានសៀម លោក ជា តារា បន្ថែមថា ពួកវា ប្រហែលជារត់ចោលកាំភ្លើងហើយ
- នៅវេលាម៉ោង ៧ៈ៤៨នាទីល្ងាច កម្ពុជាបានបាញ់ បេអ៊ឹម បន្ថែមទៀតហើយទៅលើកងទ័ព សៀម ក្នុងការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង
- តាមសេចក្ដីរាយការណ៍ពីទាហានដែលកំពុងប្រយុទ្ធបានឱ្យដឹងថា នៅវេលាម៉ោង និង៣២នាទីល្ងាច កងទ័ពសៀមបានចុះចាញ់សមរភូមិ ហើយការប្រយុទ្ធគ្នានៅបន្ដមួយៗ
- តាមសេចក្ដីរាយការណ៍ពីទាហានដែលកំពុងប្រយុទ្ធបានឱ្យដឹងថា នៅវេលាម៉ោង និង៣០នាទីល្ងាច កងទ័ពសៀម បានសុំចរចាជាថ្មីទៀត ជាមួយកម្ពុជា បន្ទាប់ពីកម្ពុជាបានបាញ់យ៉ាងធ្ងន់ធ្ងរទៅលើកងទ័ពសៀមនោះ។ តែកងទ័ពកម្ពុជាមិនយល់ព្រមនោះទេ ហើយនៅតែបន្ដបាញ់ទៅលើទ័ពសៀម។
- នៅវេលាម៉ោង និង២៨នាទីល្ងាច កងទ័ពកម្ពុជាបានបាញ់កាំភ្លើង បេអ៊ឹម ៤០ មួយកញ្ច្រែងទៀតហើយ។
- តាមសេចក្ដីពីទាហានដែលកំពុងប្រយុទ្ធបានឱ្យដឹងថា នៅវេលាម៉ោង និង២៧នាទីល្ងាច កម្ពុជាបានបាញ់ចំគោលដៅរបស់សៀម
- កងទ័ពសៀមក៏បានបាញ់គ្រាប់ ប្រភេទ ១៥០មីលិម៉ែត្រ មកលើកងទ័ពកម្ពុជាវិញដែរ ប៉ុន្ដែមិនចំគោលដៅនោះទេ។
- រហូតមកដល់ម៉ោង និង២៥នាទីល្ងាច កងទ័ពកម្ពុជា បានបាញ់គ្រាប់ បេអ៊ឹម ៤០ ជាច្រើនគ្រាប់ទៀតហើយ កងទ័ពកម្ពុជាបានគ្រប់គ្រងសមរភូមិបានយ៉ាងល្អ
-ម៉ោង និង២២នាទីល្ងាច នាយឧត្ដមសេនីយ៍ ជា តារា បានបញ្ជាក់ថា យ៉ាងម៉ឺងម៉ាត់ថា កងទ័ពដ៏អង់អាចរបស់កម្ពុជា នៅទ្រឹង គ្មានភាពតក់ស្លុតអ្វីនោះទេ បន្ដគ្រប់គ្រងលើសមរភូមិ ហើយគ្រប់មូលដ្ឋានទាំងអស់កំពុងបាញ់តបតទៅលើសត្រូវយ៉ាងសន្ធប់ទាំងកាំភ្លើងតូច កាំភ្លើងធំ រីឯ BM វិញក៏បាញ់គាំទ្រជាច្រើនគ្រាប់។ លោកបន្ដទៀតថា អាវុធកំពុងផ្ទុះនៅតំបន់ កាសឹម ភ្នំទ្រព្យ ចាក់ច្រែង និងមុខប្រាសាទព្រះវិហារ។

-ម៉ោង និង១៨នាទីល្ងាច នាយឧត្ដមសេនីយ៍ ជា តារា ដែលកំពុងតែបញ្ជាកងទ័ពនៅលើសមរភូមិបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាកំពុងតែបាញ់សន្ធប់ទៅលើសត្រូវ និងគ្រប់គ្រងលើសមរភូមិបានយ៉ាងច្រើន។ លោកបន្ដថា ការផ្ទុះនេះ បណ្ដាលមកពីការឈ្លានរបស់ទាហានសៀម។

- និង១៤នាទីល្ងាច យន្ដហោះស៊ើបការសៀម នៅតែបន្ដហោះឆ្វែលស៊ើបការនៅលើតំបន់ប្រយុទ្ធ។

- រហូតមកដល់ម៉ោង និង១១នាទី សង្គ្រាមនៅតែបន្ដផ្ទុះ និងភាគីទាំងពីរបាញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកយ៉ាងសន្ធប់ នៅចំណុចមុខប្រាសាទព្រះវិហារ ភ្នំទ្រព្យ និងចាក់ច្រែង។

- កងទ័ពកម្ពុជាចាប់ផ្ដើមបាញ់កាំភ្លើង BM ទៅលើសត្រូវសៀមជាច្រើនគ្រាប់។

- យន្ដហោះយកការរបស់ទាហានឈ្លានពានសៀម កំពុងតែហោះឆ្វែលនៅលើតំបន់ប្រយុទ្ធ ក្បែរតំបន់ប្រាសាទព្រះវិហារ។

- កងទ័ពដ៏អង់អាចក្លាហានកម្ពុជា ចាប់ផ្ដើមពន្លត់ភ្លើងបាញ់កាំភ្លើង BM សន្ធប់ទៅលើទាហានឈ្លានពានសៀមហើយ។

- នៅវេលាម៉ោង និង៥៣នាទីល្ងាចនេះ អាវុធបានផ្ទុះនៅតំបន់ចាក់ច្រែងទៀតហើយ។

- កងទ័ពកម្ដុជា-សៀម ផ្ទុះអាវុធដាក់គ្នាជាថ្មី ម្ដងទៀតហើយ នៅវេលាម៉ោង និង៣០នាទីល្ងាចថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១១ នេះ នៅចំណុចភ្នំទ្រព្យ ក្បែរតំបន់ប្រាសាទព្រះវិហារ។ 

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...