ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍជនបទនាថ្ងៃទី
២១ ខែកុម្ភៈ ឆ្នាំ ២០១២ នៅសាលសន្និសីទចតុមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា(CPP)
ទទួលយកទាំងអស់ទោះបីជាសាច់ស្អុយ ជាស្លឹក ឈើជ្រុះ ព្រោះវាជាសាច់ ជាឈាម
ជាជាតិខ្មែរតែមួយ។ CPP ទទួលយកទាំងអស់គឺពូនជ្រុំ «វៀច ធ្វើកង់
ត្រង់ធ្វើកាំ»។ សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា
ខ្ញុំគោរពនូវសិទ្ធិជ្រើសរើសខាងនយោបាយ របស់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា(CPP)
មិនដែលប្រើ ពាក្យ«អ្នកក្បត់បក្ស»នោះទេ បើទោះបីជាមានសមាជិក សមាជិការបស់
CPP ខ្លះបានចាកចេញពី គណបក្សទៅចូលរួមជាមួយគណបក្សនយោបាយមួយហើយមួយទៀត
រួចត្រឡប់ចូលមករួមរស់ជា មួយ CPP វិញក្តី ។
ដោយយោងទៅរកសពឯកឧត្តម ជា
សុទ្ធ និង ឯកឧត្តម សាយ ភូថង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានវ័យជរាភាព នៅមានជីវិតនៅឡើយ
ហើយដែលបានទទួលការគោរពយ៉ាងជ្រាលជ្រៅពីសំណាក់សមាជិ សមាជិកា គណបក្សប្រជាជនកម្ពុជា(CPP)នោះ
សម្តេចតេជោមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា(CPP)
មិនមែនចាស់ហើយ អស់ប្រាក់ហើយ អស់កម្លាំងហើយ បោះបង់ចោលនោះទេ ហើយនេះជាវប្បធម៌របស់
គណបក្សប្រជាជនកម្ពុជា(CPP) ដែលនាំឲ្យមានសុដុមរមនាជាមួយគ្នាជាយូរ
អង្វែងមកនោះ។ សម្តេចតេជោថ្លែងឲ្យដឹងថា
នៅពេលដែលមានសមាជិក សមាជិកាគណបក្សដទៃមកចូល រួមយើងទទួលយក
ដោយអ្វីដែលកើតមានពីអតីតកាលយើងទុកមួយឡែក ទោះជាអ្នកនោះធ្លាប់បាន ជេរប្រមាថ
CPP ក៏ដោយ។
ដោយសំដៅទៅដល់ការហៅ«អ្នកគាំទ្រថ្ងៃរំដោះ
៧ មករាឆ្នាំ ១៩៧៩ ថា ជាអ្នកក្បត់ជាតិទាំង អស់នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា «អ្នកដែលថា គាំទ្រថ្ងៃ ៧ មករា
ជាអ្នកក្បត់ជាតិ សូម្បីតែសមា ជិក
សមាជិការបស់ខ្លួនក៏សុទ្ធតែជាអ្នកក្បត់ជាតិដែរ។ខ្ញុំអត់យល់
អ្នកដែលតាំងខ្លួនជាបក្សប្រជាធិប តេយ្យ បែរជាមិនគោរពសិទ្ធិជ្រើសរើសរបស់ប្រជាពលរដ្ឋ
ហើយបែរជាចោទអ្នកនេះក្បត់ជាតិ អ្នកនោះ ក្បត់បក្ស អ្នកនេះលក់ក្បាល
អ្នកនោះលក់ខ្លួនទៅវិញ។ សម្តេចតេជោថ្លែងថា
ខ្ញុំសូមផ្តាំត្រឡប់ទៅវិញ មួយម៉ាត់យ៉ាងខ្លី «មែកបាក់ ស្លឹកឈើជ្រុះ
ដើមគង់តែស្វិត» ។
