លោកស្រី អង់ សានស៊ូជី មានសុទិដ្ឋិនិយមថា ការបោះឆ្នោតនៅថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១២ គឺជាជំហានដំបូងនៃដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ
សំរាប់លោកស្រី អង់
សានស៊ូជី ការបោះឆ្នោតនេះ
គឺជាជោគជ័យមួយសំរាប់ប្រជាពលរដ្ឋភូមាទាំងមូល។ ជាក់ស្តែង
ក្នុងសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនៅគេហដ្ឋានរបស់់លោកស្រី
កាលពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១២ ក្នុងទីក្រុងរ៉ងហ្គូន
មានទឹកមុខរីករាយប្រកប
ដោយ
ភាពជឿជាក់
តាមរយៈការផ្តល់ឱកាសចោទសួរពីសំណាក់អ្នកសារព័ត៌មានរាប់រយនាក់
មកពីគ្រប់ទិសទីទៅកាន់លោកស្រីដោយសេរី។
នេះគឺជាការបើកចំហរនូវសារនយោបាយដ៏ទូលាយបំផុត
និងជាលើកទី១ក្នុងប្រវត្តិសាស្ត្រទៅកាន់ពិភពលោក
បន្ទាប់ពីមេដឹកនាំប្រទេសភូមា
ចង់បង្ហាញនូវសុឆន្ទៈរបស់ខ្លួនប្រាប់ពិភពលោកថា ភូមា
បានចាប់ផ្តើមកែទម្រង់លើផ្លូវត្រូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដ៏ពិត
ប្រាកដក្នុងពេលអនាគត។
ការបើកឱកាសដល់អ្នក
សារព័ត៌មានចោទសួរមេដឹកនាំគណបក្សប្រឆាំងដោយសេរីបែបនេះ
គឺជាការបើករបាំងទ្វារនៃលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ
ដែលឆ្លុះបញ្ចាំងតាមរយៈកែវភ្នែកអព្យាក្រិតរបស់អ្នកសារព័ត៌មាន
និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ។
ក្នុងចំណោមអ្នកសង្កេតការណ៍
អន្តរជាតិទាំងនោះ
ក៏មានវត្តមានអ្នកសង្កេតការណ៍របស់កម្ពុជាដែលជាប្រធានអាស៊ានសំរាប់
ឆ្នាំ ២០១២ ដែលដឹកនាំគណៈប្រតិភូដោយ ឯកឧត្តម ឈាង វុន
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
និងជាប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ
និងព័ត៌មាននៃរដ្ឋសភា ចូលរួមផងដែរ។
ការប្តេជ្ញាចិត្តរបស់សាធារណៈរដ្ឋសហភាពមីយ៉ាន់មា ដែលធានាអះអាងថា
ការបោះឆ្នោតនេះ នឹងត្រូវប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ
និងមានតម្លាភាព គឺជាសញ្ញាវិជ្ជមានមួយនៃ
ការដកខ្លួនចេញឱ្យផុតពីការហ៊ុំព័ទ្ធសេដ្ឋកិច្ច
និងក៏ជាឱកាសដ៏ល្អបំផុតដើម្បីវិវត្តន៍ខ្លួនទៅជាសមាជិកដ៏ពេញលេញ
ក្នុងនាមជាសមាជិករបស់អាស៊ាន គឺមានន័យថា ភូមា
អាចនឹងដើរតួនាទីជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០១៤។
សម្តេចតេជោ ហ៊ុន សែន
ក្នុងនាមជាប្រធានអាស៊ាន មានចក្ខុវិស័យច្បាស់លាស់
គឺជម្រុញប្រទេសដែលជាសមាជិករបស់អាស៊ាន
ជាពិសេសប្រទេសភូមាឱ្យដើរក្នុងគន្លងលទ្ធិប្រជាធិបតេយ្យដ៏ពិត
ប្រាកដមួយសំរាប់មុខមាត់របស់សមាជិកនីមួយៗចៀសផុតពីការទិតៀនទាំង
ឡាយ ដើម្បីសហគមន៍អាស៊ាន អភិវឌ្ឍខ្លួនកាន់តែប្រសើរ
ព្រមទាំងអាចប្រកួតប្រជែងជាមួយនឹងសហគមន៍អន្តរជាតិ។
អត្ថបទៈ (ភ្នាក់ងារព័ត៌មាននៃក្រុមអ្នកសង្កេតការណ៍កម្ពុជាសំរាប់ការបោះឆ្នោតនៅភូមា)