Skip to main content

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វ​ផ្សាយ​ និង​អនុវត្ត​ស្មារតី​​កិច្ច​ព្រម​ព្រៀង​​ទទួល​ស្គាល់​គ្នាទៅ​វិញ​ទៅមក​ក្នុង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ​និង​ពិធី​ប្រគល់​សញ្ញា​បត្រ​បណ្ឌិត​គ្រប់គ្រង​ទេសចរណ៍​


សុន្ទរកថា
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​ឱកាស​បើក​សិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វផ្សាយ និង​អនុវត្ត​ស្មារតី​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ និង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​គ្រប់គ្រង​ទេសចរណ៍ ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដោយ​សាកល​វិទ្យាល័យ​​សេដ្ឋកិច្ច​ជាតិ​ហាណូយ
នៅ​អគារ​មិត្តភាព ទីស្តី​ការគណៈរដ្ឋមន្ត្រី
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២
  • ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល
  • ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
  • លោកសាស្ត្រាចារ្យ Nguyen Van Nam  សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​សេដ្ឋកិច្ចជាតិ​ហាណូយ
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយសជាតិ អន្តរជាតិ និងប្អូនៗ​និស្សិត ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ ចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយស​​​ជាតិ និង​អន្តរជាតិ​ទាំងអស់ ក្នុងពិធីបើក សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ និង​អនុវត្ត​ស្មារតី​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញ​ទៅមក​ក្នុងជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​គ្រប់គ្រង​ទេសចរណ៍​ជូន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នាពេលនេះ។

ជាបឋម ក្នុងបរិយាកាស​ដ៏​មហោឡារិក​នេះ ខ្ញុំ​សូម​អបអរសាទរ​ចំពោះការ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​គ្រប់គ្រង​ទេសចរណ៍ ជំនាញ​អេកូ​ទេសចរណ៍ ដោយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម​​ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ កិត្តិយស​ដែល​ឯកឧត្តម​ទទួលបាន​នា​ពេល​នេះ ធ្វើឱ្យ​យើងទាំង​អស់គ្នាមាន​ការកោត​សរសើរ និង​មានជំនឿ​យ៉ាងមុតមាំ​ថា ឯកឧត្ត​មបណ្ឌិត​នឹងយក ចំណេះ​ដឹង​ទាំងនេះ ទៅ​រួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​កម្ពុជា​ឱ្យ​កាន់តែ​ឈាន​ឡើង​ថែមទៀត តាមរយៈ​ការ​គ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​និរន្តរភាព។

ក្នុងឱកាស​នេះផង​ដែរ ខ្ញុំសូម​សម្តែងនូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ទាំងអស់​របស់​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍ ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ក្នុង​ការជំរុញ​ការអនុវត្ត​របស់កម្ពុជា ក្នុង​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក​​​ក្នុងជំនាញ​វិជ្ជាជីវៈ​ ទេសចរណ៍​អាស៊ាន ដ៏​មានសារៈ​សំខាន់​នេះ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!
រាជរដ្ឋាភិបាលក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា សម្រេច ​បាននូវ​សមិទ្ធផល​ធំៗជាច្រើន​ជូនជាតិ​មាតុភូមិ និង​ប្រជាជន ជាពិសេស ការនាំមក​និងធានាបាន​នូវសន្តិភាព ស្ថិរភាព​នយោបាយ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការដាក់​ចេញ​នូវគោល​នយោបាយ ផែនការ និងយុទ្ធសាស្ត្រ​សំខាន់ៗ​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម សំដៅ​លើក​កំពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ជាក់ស្តែង នៅឆ្នាំ ២០១១ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ប្រមាណ ៧% ហើយ​អត្រាភាព​ក្រីក្រ​ថយចុះ​មកត្រឹម ២៥,៨% ក្នុង ​ឆ្នាំ ២០១០។ សមិទ្ធផល​ទាំងនេះ គឺ​ទទួល​បាន​ដោយសារ​ការដឹកនាំ​ដ៏ត្រឹមត្រូវ​ប្រកបដោយ​ឆន្ទៈនយោបាយ​មោះមុត និងភាព​ឈ្លាសវៃ​របស់​សម្តេចតេជោ​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈការ​ដាក់ចេញ​គោល​នយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​អភិវឌ្ឍ​ត្រឹមត្រូវ ច្បាស់លាស់ និង​មាន​​លក្ខណៈ​ប្រាកដ​ប្រជា គួបផ្សំនឹង​យន្តការស្ថាប័ន​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​លើគ្រប់​វិស័យ។ ក្នុងនោះ វិស័យ​ទេសចរណ៍​ក៏ត្រូវបាន​ចាត់ទុក​ជាវិស័យ​អាទិភាព​មួយ ជា​មាស​បៃតង និង​ជាការ​នាំចេញ​នៅ​នឹង​កន្លែង ក្នុងការរួម​ចំណែក​​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង ការថែរក្សា​​បរិស្ថាន ជាពិសេស ចូលរួម​ដល់ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​អង្គការ​ សហប្រជាជាតិ ក៏ដូចជាយុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទីពីរ​របស់​រាជរដ្ឋាភិបាល​ ដើម្បី “កំណើន ការងារ ប្រសិទ្ធភាព និង សមធម៌”

ជាការពិត កម្ពុជាសម្រេចបាន​សមិទ្ធផល​គួរជាទី​មោទនៈ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ដែល​កំពុង​មាន​សន្ទុះ​កំណើន​ដ៏​គំហុក​ក្នុង​រយៈកាល​ចុងក្រោយ​នេះ។ ជាក់​ស្តែង ក្នុង​ឆ្នាំ ២០១១ នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​ប្រមាណ​ជាង ២,៨​លាននាក់  ដែល​បាននាំមក​នូវចំណូល​ប្រមាណ ១៩១២លានដុល្លារ ស្មើ​នឹង​​​ប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ព្រម​ទាំងបង្កើត​ការងារដោយ​ផ្ទាល់​ប្រមាណ ​សែន​ម៉ឺននាក់ និង​ដោយ​ប្រយោល​រាប់​សែន​នាក់​បន្ថែម​ទៀត។ តាម​ការប៉ាន់ស្មាន​ដោយក្រសួង​ទេសចរណ៍ កម្ពុជា​សង្ឃឹម​ថានឹង​ទទួល​​បាន​ភ្ញៀវ​ទេសចរ​ អន្តរជាតិ​​ប្រមាណ ,៥​លាននាក់ នៅ​ឆ្នាំ​២០១៥ និង​ប្រមាណលាននាក់ នៅ​ឆ្នាំ​២០២០ ដែល​នឹង​បង្កើត ការងារ​ប្រមាណ សែននាក់ នៅ​ឆ្នាំ​២០២០

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បាន​ជ្រាប​ហើយថា សតវត្សរ៍ទី២១ ត្រូវ​បានចាត់​ទុកជា សតវត្សរ៍ នៃការធ្វើដំណើរ និងទេសចរណ៍ ហើយបើយោង​តាមការ​ព្យាករណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ការធ្វើ​ដំណើរ របស់ភ្ញៀវ​ទេសចរអាច​នឹងកើន​ឡើងដល់ ពាន់លាននាក់ នៅឆ្នាំ​២០១២ និង ,​ពាន់​លាននាក់ នៅ​ឆ្នាំ២០៣០ ក្នុង​នោះ តំបន់​អាស៊ាន​នឹងទទួលបាន​ភ្ញៀវទេសចរ ១០៧លាននាក់ នៅឆ្នាំ ២០១៥ ១២០លាននាក់ នៅឆ្នាំ ២០២០ និង ១៩០លាននាក់ នៅឆ្នាំ ២០៣០។ ជាក់ស្តែង នៅឆ្នាំ ២០១១ វិស័យ​ទេសចរណ៍​សកលលោក​បានរួម​ចំណែក​ប្រមាណ ៥% នៃ​ផលិតផល​សរុបក្នុង​ស្រុក (GDP) ដែល​ស្មើនឹង​ប្រមាណ ៣០% នៃ​ពាណិជ្ជកម្ម​ពិភពលោក​ ខាង​ផ្នែក​សេវាកម្ម និង​បង្កើត​ការងារបាន​ប្រមាណ ២៣៥លាននាក់ ស្មើនឹង % នៃ​កំលាំងពលកម្ម​សរុបនៅ​លើ​ពិភពលោក ពោលគឺ​នៅលើ​ពិភពលោក​​នេះ​មានមនុស្ស ១នាក់ ក្នុង​ចំណោម ១២នាក់ បម្រើការ​ក្នុងវិស័យ​ទេសចរណ៍។ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក៏បាន​គូស​បញ្ជាក់ផង​ដែរថា ដើម្បី​ធានាបាន​នូវកំណើន​សេដ្ឋកិច្ច​ប្រកបដោយ និរន្តរភាព ពិភពលោក​ទាំងមូល​នឹងត្រូវ​បង្កើត​ការងារ​​ថ្មីប្រមាណ​៦០០​លាននាក់​ទៀតក្នុង​ រយៈពេល​មួយទសវត្ស​ខាងមុខ ដែល​​នេះ​នឹងផ្តល់​នូវតួនាទី​ដ៏មានសារៈ​សំខាន់​ថែមទៀត​ដល់​វិស័យទេស​ចរណ៍ ដែលជាវិស័យ​មួយជះឥទ្ធិពល​ជាវិជ្ជមាន​ដល់វិស័យ​ដទៃ​ទៀត (Positive Spillover Effects) ពោលគឺ​ការងារមួយកន្លែងដែលបង្កើតក្នុងវិស័យទេសចរណ៍អាចនឹងបង្កើតការងារមួយកន្លែងកន្លះក្នុងវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍

ជាមួយ​នឹងនិន្នាការកើន​ឡើងជាលំដាប់​យ៉ាងឆាប់​រហ័សនៃ​ចំនួនភ្ញៀវ​ទេសចរ​លើ​សកលលោក និង​ក្នុងតំបន់ ពិសេស​ក្នុងបរិបទ​នៃការជំរុញ​បង្កើត​សហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community-AEC) ត្រឹមឆ្នាំ ២០១៥ កម្ពុជាក៏​ត្រូវយកចិត្ត​ទុកដាក់​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ពិសេស​កំលាំង​ពលកម្ម​ជំនាញ​វិជ្ជាជីវៈ ដែលជា​តម្រូវការ​ចាំបាច់​ក្នុងវិស័យ​សេវាកម្ម ដើម្បី​ត្រៀមខ្លួន​ធ្វើ​សមារហណកម្ម​ក្នុង​ក្របខ័ណ្ឌ​តំបន់​ប្រកប​ដោយ​ សមត្ថភាព​ប្រកួត​ប្រជែង​របស់​យើង។ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRAs) លើ​អ្នកជំនាញ​ក្នុង​វិស័យ​​សេវាកម្ម​មួយ​ចំនួនដូច​ជា វិស័យ​ទេសចរណ៍ វិស្វកម្ម ស្ថាបត្យ​កម្ម គណនេយ្យ​ជាដើម គឺ​ជា​ឧបករណ៍​ដ៏​សំខាន់ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រកទិសដៅ​នៃលំហូរ​កំលាំង​ពលកម្ម​ដោយ​សេរី​រវាងបណ្តា​ ប្រទេស​ជាសមាជិក។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ !
ដូចដែល​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​​​​ទេសចរណ៍ បាន​លើកឡើង​ថា កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍ គឺផ្តោត ទៅ​លើ​ចល័តភាព​របស់ជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៣២ មុខជំនាញ ដោយផ្តោតលើសេវាកម្មសំខាន់ ០២ គឺៈ
  • ទី១: សេវាកម្មសណ្ឋាគារ ដែលរួមមាន ០៤ ផ្នែកគឺ ផ្នែកការិយាល័យ​ជួរមុខ ផ្នែក​គេហកិច្ច ផ្នែក​ផលិតកម្ម​ម្ហូប​អាហារ ផ្នែក​សេវាកម្ម​អាហារ និង​ភេសជ្ជៈ។
  • ទី២: សេវាកម្មធ្វើដំណើរ ដែលរួមមាន ០២ ផ្នែកគឺ ផ្នែក​ទីភ្នាក់ងារ​ទេសចរណ៍ និង​ផ្នែកប្រតិ​បត្តិការ​ខ្សែ​ទស្សន​កិច្ច។
ខ្ញុំមានជំនឿយ៉ាង​មុតមាំថា ការអនុវត្តកិច្ចព្រម​ព្រៀងនេះ​នឹងចូលរួម​ដល់​ការពង្រឹងគុណភាពសេវាកម្មតាមរយៈ​​​ការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឱ្យកម្ពុជា​​​ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងផ្តល់ភាព​​កក់ក្តៅដល់ភ្ញៀវទេសចរ និងចល័តភាព​របស់អ្នកជំនាញទេសចរណ៍កម្ពុជាដែលទទួលបានការទទួលស្គាល់ក្នុង តំបន់អាស៊ាន ចាប់ពី​ឆ្នាំ២០១៥ទៅ អ្នក​ជំនាញ​វិជ្ជាជីវៈទេសចរណ៍​អាស៊ាន ក្នុង​ជំនាញណា​មួយ​នៃជំនាញ​ទាំង​៣២មុខ ដែលទទួល​បានការទទួល​ស្គាល់នូវវិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍ អាចមាន​លទ្ធភាព​ទៅបំពេញ​ការងារ​ក្នុង​បណ្តា​ប្រទេស​​ជាសមាជិក​អាស៊ាន​ណាមួយ​ ក៏បាន។ ដើម្បីទទួល​បាននូវការ​ទទួលស្គាល់ បុគ្គលម្នាក់​ត្រូវមាន​គុណវុឌ្ឍិ​​ជាក់ច្បាស់​ដូច​ដែលបាន​កំណត់ ទើបអាច​ទៅបំពេញ​ការងារក្នុង​ជំនាញណា​មួយបាន គឺទាមទារ​អោយ​មាន​​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ​ទៅតាម​ស្តង់ដា​សមត្ថភាព និង​កម្មវិធី​បណ្តុះបណ្តាល​ដែលបាន​ដាក់ចេញ​ក្នុង​ក្របខ័ណ្ឌ​​អាស៊ាន។
ជាងនេះទៀត ការរៀបចំ​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នាទៅ​វិញទៅមក គឺដើម្បី​ចូលរួម​អនុវត្ត​ការធ្វើ​សមាហរណ​កម្ម​​អាស៊ាន​ប្រកបដោយ​ប្រសិទ្ធភាព ​ខ្ពស់ និង​តម្លាភាព ដែល​ប្រទេសជា​សមាជិក​ទទួល​បាន​ប្រយោជន៍​​ជាច្រើន ដូចជា​តាមរយៈ​ការកាត់​បន្ថយ​តម្លៃ បង្កើន​ភាព​ប្រកួត​ប្រជែង ធានាលំ​នឹងទីផ្សារ​ការងារក្នុង​អាស៊ាន ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​សេវាកម្ម​ក្នុងតំបន់ ជាដើម។ ជាពិសេស​គឺធានា​បាន​នូវការ​ជឿទុកចិត្ត ភាព​ជាដៃគូ និង​កិច្ច​សហការ​ជិតស្និទ្ធ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក ព្រមទាំង​ចូលរួមដល់​ការពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​គុណភាព​សេវាកម្ម​ទេសចរណ៍​ផងដែរ។

ឆ្លៀតក្នុង​ឱកាសនេះ ខ្ញុំសូម​ទាញការចាប់​អារម្មណ៍ និង​លើកឡើង​នូវ​អនុសាសន៍​មួយចំនួន ដើម្បី​ធានាថា​យើង​ត្រៀម​ខ្លួនបានត្រឹម​ត្រូវក្នុងការ​ចូលរួមជំរុញ​ការ​ អនុវត្តកិច្ច​ព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍ នៅ​ឆ្នាំ​២០១៥ ដូច​ខាងក្រោម ៖
  1. សូមឱ្យគ្រប់ស្ថាប័ន-គ្រឹះ​ស្ថានអប់រំ សាលា​បណ្តុះបណ្តាល​ជំនាញវិជ្ជា​ជីវៈ​ក្នុងវិស័យ​ទេសចរណ៍ ត្រូវ​រួសរាន់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​បណ្តុះ​បណ្តាល និង​កម្មវិធីសិក្សា​របស់ខ្លួន​ឱ្យ​ស្របតាម​ស្តង់ដា​សមត្ថភាព និង​កម្មវិធីបណ្តុះ​បណ្តាល​ដែលបានដាក់​ចេញដោយ​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ ​ទេសចរណ៍។ ក្នុងន័យ​នេះ គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ “ត្រូវខិត​ខំរៀបចំ​ឱ្យ​មានស្តង់ដាសមត្ថភាព​​អ្នកជំនាញទេសចរណ៍ កម្មវិធីបណ្តុះបណ្តាល ព្រមទាំង ប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកជំនាញទេសចរណ៍កម្ពុជា ឱ្យបានឆាប់ ដើម្បី​ជាមូលដ្ឋាន​ឱ្យគ្រប់​គ្រឹះស្ថាន និង​សាលាបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ យក​ទៅប្រើប្រាស់​ក្នុង​ការបណ្តុះ​បណ្តាល របស់​ខ្លួន។
  2. ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិអ្នក​ជំនាញ​ទេសចរណ៍ ត្រូវរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ ចាំបាច់​នានា​សម្រាប់​ការគ្រប់គ្រង​​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ កម្ពុជា និង ដើម្បីឱ្យមាន​សុខដុម​នីយកម្ម​នៃស្តង់ដា​សមត្ថភាព និងកម្មវិធី​បណ្តុះបណ្តាល​ថ្នាក់ជាតិ​តែមួយ នៅតាមសាលា​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ទាំងអស់។
  3. ទន្ទឹមនឹងការ​ត្រៀមខ្លួន​ចូលរួមក្នុង​ចល័តភាព​នៃអ្នកជំនាញ​អាស៊ាន នៅឆ្នាំ​២០១៥ ខាង​មុខនេះ ខ្ញុំ​សូម​ស្នើ​ឱ្យ​មានការ​ជ្រើសរើស​សាលាបណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ​ ទេសចរណ៍​គំរូ ដែល​បានបណ្តុះ​បណ្តាល ​​​​ដោយ​អនុវត្តតាម​ស្តង់ដា​សមត្ថភាព និង​កម្មវិធីបណ្តុះ​បណ្តាល​អាស៊ាន ដើម្បី​ជាមូលដ្ឋាន​សម្រាប់​ជំរុញ​ឱ្យ​សាលាបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ផ្សេងៗទៀត​អនុវត្តតាម។
  4. គណៈកម្មាធិការ​ជាតិអ្នក​ជំនាញ​ទេសចរណ៍ ត្រូវ​បន្តជំរុញ​ធ្វើការ​ផ្សព្វផ្សាយ​ស្មារតី​នៃកិច្ច​ព្រមព្រៀង​នេះ​ ឱ្យកាន់​តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ដល់គ្រប់ភាគី​ពាក់ព័ន្ធ ជាអាទិ៍​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អ្នកទេស​ចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ សណ្ឋាគារ សេវាកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន សិស្ស និង​និស្សិត នៅតំបន់​គោលដៅ​ទេសចរណ៍​ធំៗ​នៅកម្ពុជា។
ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗនិស្សិត នឹង​ចូលរួមផ្តល់​យោបល់ អនុសាសន៍ និង​ធាតុចូលថ្មីៗ​ឱ្យបាន​ផុលផុស ព្រមទាំង​ព្យាយាម​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​លើឯក​សារសំខាន់ៗ ដែលជា​មូលដ្ឋាន​សម្រាប់ការ​អនុវត្តកិច្ច​ព្រមព្រៀង​ទទួលស្គាល់​គ្នាទៅវិញ​ ទៅមកនៃ​អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍នេះ រួមមាន​ស្តង់ដា​សមត្ថភាព​សម្រាប់អ្នក​ជំនាញទេសចរណ៍​ផ្នែកគេហកិច្ច និងផ្នែក​ការិយាល័យ​ជួរមុខ ហើយ​ខ្ញុំសូមឱ្យ​ក្រសួង​ទេសចរណ៍ និង​គណៈ​កម្មាធិការ​ជាតិអ្នកជំនាញ​ទេសចរណ៍​បន្តផ្សព្វផ្សាយ​ស្មារតី និងត្រៀម​អនុវត្ត​ស្មារតី​នៃកិច្ច​ព្រមព្រៀង​នេះ​នៅ​រាជធានី​ភ្នំពេញ និងតាម​បណ្តាខេត្ត​ដែល​ជាគោលដៅ​ទេសចរណ៍​អាទិភាព​ផ្សេងៗ​ទៀត ដូចជា ខេត្ត​សៀមរាប ខេត្តព្រះ​សីហនុ ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជំរៅ។

មុននឹងបញ្ចប់ ខ្ញុំសូម​គាំទ្រ​ផែន​ការ និងកម្មវិធី​ការងារអនុវត្ត​បន្តរបស់​គណៈកម្មាធិការ​ជាតិដែល​បាន​លើក​ទ្បើង​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរ​ណ៍ និងសូម​អំពាវនាវ សិស្សា​នុសិស្ស និស្សិត​ដែលកំពុង​សិក្សាក្តី ឬ អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​កំពុង​បម្រើ​ការក្តី ត្រូវ​យកចិត្តទុក​ដាក់អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​ឱ្យ​បានល្អ រួមផ្សំ​នឹងការ​អភិវឌ្ឍ​ជំនាញ​ភាសា​បរទេស​បន្ថែម​ផងដែរ និងសូម​ឱ្យនិយោជក​ជាប្រតិបត្តិករ​ទេសចរណ៍ ភោជនីយដ្ឋាន សេវាកម្ម​ស្នាក់នៅ មេត្តាផ្តល់​នូវ​វគ្គបណ្តុះ​បណ្តាល​ដល់​និយោជិត​របស់ខ្លួន ដើម្បីឱ្យ​ពួក​គាត់កាន់​តែមាន​សមត្ថភាព​ប្រកួតប្រជែង ដើម្បី​ជា​ប្រយោជន៍​ដល់ការផ្តល់​នូវសេវា​ប្រកបដោយ​គុណភាព​ដល់ភ្ញៀវ​ទេសចរ ក៏ដូច​ជាបង្កើន​នូវ​ផលិតភាព​ការងារជូន​ក្រុមហ៊ុន​វិញផងដែរ។

ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នឹងខិតខំ​សហការ​រួមគ្នា​ថែមទៀត ក្នុង​ការគាំទ្រ​ផែនការ និងកម្មវិធីការ​ងារ​របស់គណៈ​កម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ដើម្បី​ជំរុញ​ការអនុវត្ត កិច្ចព្រម​ព្រៀង​ទទួលស្គាល់​គ្នាទៅវិញ​ទៅមក​ក្នុងជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ប្រកបដោយ​ប្រសិទ្ធភាព​ និង ការទទួល​ខុសត្រូវ ជាពិសេស​រួមគ្នាធានា​ឱ្យបាន​ទាំង​គុណភាព​សេវាកម្ម និង​ការប្រកួត​ប្រជែង​លើទីផ្សារ​ការងារ។

ជាថ្មីម្តងទៀត ខ្ញុំសូម​អបអរសាទរ​ជ័យលាភី​បណ្ឌិត​គ្រប់គ្រង​ទេសចរណ៍​ដែល​ឯកឧត្តម ថោង ខុន ទទួល​បាន និង​សូមជូនពរ​ឱ្យអង្គ​សិក្ខាសាលា​ទាំងមូល​ទទួលបាន​ជោគជ័យ​ជាលទ្ធផល​ប្រកបដោយ ​ផ្លែផ្កា និង សូម​ជូនពរ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយ​សជាតិ និង​អន្តរជាតិ​ទាំងអស់ សូមមាន​សុខភាពល្អ ជ័យជំនះ​គ្រប់ភារកិច្ច និង​សុភមង្គល​ក្នុង​ក្រុមគ្រួសារ។
ខ្ញុំសូម​ប្រកាសបើក​អង្គសិក្ខាសាលា​ចាប់​ពី​ពេលនេះ​តទៅ !
សូមអរគុណ !

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...