នៅក្នុងទីក្រុង រ៉ង់ហ្គោន កាលពីថ្ងៃទី២៩
ខែមីនា ឆ្នាំ២០១២ ប្រធានក្រុមសង្កេតការណ៍ បោះឆ្នោតរបស់ប្រធានអាស៊ាន
ឯកឧត្តម ឈាង វុន
បានជួបពិភាក្សាជាមួយអ្នកតំណាងក្រុមការងារសង្កេតការណ៍
នៃប្រទេសជាសមាជិកអាស៊ាន ក្នុងនោះក៏មាន
គណៈប្រតិភូសង្កេតការណ៍របស់អគ្គលេខាធិការដ្ឋានអាស៊ាន
អញ្ជើញមកពីទីក្រុងហ្សាការតាចូលរួមផងដែរ។
កិច្ចប្រជុំបានធ្វើការវាយតម្លៃជាបឋមដោយសុទិដ្ឋិនិយមអំពីស្ថានការណ៍ទូទៅនៅក្នុង
ប្រទេស
ភូមាថា បើតាមការពិនិត្យជាក់ស្តែង
ក៏ដូចជាការស្ទាបស្ទង់មតិយោបល់ពីសំណាក់សមាជិកគណៈប្រតិភូ
សង្កេតការណ៍របស់អាស៊ាន
ក៏ដូចជាមន្ត្រីរៀបចំការបោះឆ្នោតរបស់ភូមា
និងគណៈប្រតិភូមកពីប្រទេសផ្សេងៗ ជាពិសេសមកពីប្រទេសសហគមន៍អ៊ឺរ៉ុប
សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងកាណាដា។ល។
ឯកឧត្តម ឈាង វុន យល់ឃើញថា
យោងតាមសភាពការណ៍នៃយុទ្ធនាការឃោសនាបោះឆ្នោត និងតាមការធានា
សន្យារបស់រដ្ឋា ភិបាលភូមា ការបោះឆ្នោតនៅថ្ងៃទី១ ខែមេសា
ឆ្នាំ២០១២ ខាងមុខនឹងប្រព្រឹត្តទៅមានលក្ខណៈ ល្អប្រសើរ
ហើយថាប្រទេសភូមា
បាននិងកំពុងដើរលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាក
ដ។
ឯកឧត្តម ឈាង វុន បានកត់សម្គាល់ឃើញថា
ដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតហូតមកដល់ថ្ងៃចុងក្រោយនេះ
មានភាពរលូន ជាវិជ្ជមានគួរឱ្យកត់សម្គាល់ ។
គណៈប្រតិភូសង្កេតការណ៍អាស៊ាន
បានបង្ហាញនូវការចង់ឃើញប្រទេសភូមា
រួចផុតពីការហ៊ុំព័ទ្ធទណ្ឌកម្មសេដ្ឋកិច្ច
ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរធ្វើឱ្យប្រជាពលរដ្ឋភូមារងទុក្ខវេទនា
ខ្វះខាត គ្រប់យ៉ាង ដែលប្រជាពលរដ្ឋកម្ពុជាក៏ធ្លាប់បានឆ្លងកាត់
និងរងគ្រោះដូចគ្នានេះដែរ។
នេះក៏ជាលើកទីមួយផងដែរនៃការបើកសិទ្ធិសេរីភាពយ៉ាងទូលាយរបស់ប្រទេសភូមា
ដែលប្រធានាធិបតី ថេន សេន
ប្តេជ្ញាចិត្តក្នុងការធានាដល់ការរៀបចំបោះឆ្នោតនេះឱ្យប្រព្រឹត្ត
ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយតម្លាភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស សហភាពមីយ៉ានមា
ក៏បានបង្ហាញពីរបៀបរបបរបស់អ្នកសង្កេតការណ៍ ដោយបញ្ជាក់ថា
អ្នកសង្កេតការណ៍ទាំងអស់ត្រូវបានអនុញ្ញាតឱ្យទៅអង្កេត
ពិនិត្យផ្ទាល់ក្នុងការិយាល័យ បោះឆ្នោត
អាចជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្ត្រីទទួលបន្ទុកការងារបោះឆ្នោត
នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក៏ដូចជាអាចជួបជាមួយបេក្ខជន
និងភ្នាក់ងាររបស់គណបក្សនយោបាយនានាដែលបានចូលរួមការបោះឆ្នោត
ទាំង១៧គណបក្ស និងថែមទាំងបានចែកចាយ
សៀវភៅណែនាំស្តីពីការបោះឆ្នោតដល់សមាជិកគណៈប្រតិភូទាំងអស់ក្នុង
ឱកាសនោះផងដែរ។
នេះគឺជាលើកដំបូងនៃការបើកទំព័រ
ប្រវត្តិសាស្ត្រនៅក្នុងដំណើរការបោះឆ្នោតបំពេញបន្ថែមលើកទី២នៅក្នុង
ប្រទេសភូមា ដោយមានការចូលរួមពីតំណាងសហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក
ប្រទេសអូស្ត្រាលី និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក ជាពិសេស
វត្តមាន របស់អាស៊ាន ជាអ្នកសង្កេតការណ៍
ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតរបស់មេដឹកនាំភូមា
ដែលចង់បង្ហាញពិភពលោកថា
ភូមានឹងធ្វើការកែទម្រង់របបនយោបាយពិតប្រាកដ។
ការបោះ
ឆ្នោតបំពេញបន្ថែមលើកទី២នេះ គឺជាដំណើរឆ្ពោះទៅមុខ
ដើម្បីសំរេចផែនទីបង្ហាញផ្លូវត្រង់ចំនុចទី ៧ របស់ខ្លួន
គឺការកសាងរដ្ឋលើគន្លងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ពិតប្រាកដ។
ការដណ្តើមអាសនៈចំនួន៤៥ ដែលនៅទំនេរ
នៃចំនួនអាសនៈសរុបទាំងអស់ជិត៦០០
គឺជាការចាប់ផ្តើមប្រកួតប្រជែងមួយនៅលើទីលានប្រជាធិបតេយ្យ
ដោយមានការចូលរួមពីគណបក្សប្រឆាំងដ៏មានឥទ្ធិពលដឹកនាំដោយលោកស្រី
អង់ សានស៊ូជី ។
ចំនួនអាសនៈទំនេរទាំងនេះ
គឺដោយសារសមាជិកសភាដែល រួមមាន សភាថ្នាក់តំបន់ តំណាងរាស្ត្រ
និងព្រឹទ្ធសភា
ទាំង៤៥រូបនោះត្រូវបានផ្លាស់ប្តូរទៅបំពេញភារកិច្ចផ្សេងៗ ។
ដូច្នេះ ការបោះឆ្នោតនាថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១២
នឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋចំនួន៩ នៃរដ្ឋសរុបចំនួន១៤
នៅទូទាំងប្រទេសភូមា ។
អត្ថបទៈ (ភ្នាក់ងារព័ត៌មាននៃក្រុមអ្នកសង្កេតការណ៍កម្ពុជាសំរាប់ការបោះឆ្នោតនៅភូមា)