ភ្នំពេញ: រដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី សឿង រដ្ឋចាវី បានឲ្យអ្នករាយការណ៍ព័ត៌មានដឹងថា នៅថ្ងៃនេះ កម្ពុជាបានធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន ហើយការពិភាក្សាគឺផ្តោតទៅលើការកសាងសហគមន៍អាស៊ាន ការអនុវត្តន៍ធម្មនុញ្ញអាស៊ាន ពិសេសគឺតាមដានការងារបន្ត ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស លើកទី៤៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធទាំងអស់ ព្រមទាំងផ្តោតទៅលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់ នៅខែវិច្ឆិកា ខាងមុខនេះ។
លោកស្រី សឿង រដ្ឋចាវី បានបន្តថា ប្រទេសជាសមាជិកអាស៊ានទាំងអស់ គឺគាំទ្រយ៉ាងខ្លាំង ធ្វើយ៉ាងណាដើម្បីឲ្យសេចក្តីប្រកាសរបស់អាស៊ាន ស្តីពីសិទ្ធិមនុស្ស បានចុះហត្ថលេខា នៅខែវិច្ឆិកា ខាងមុខនេះ។ ក្នុងនោះដែរ ក៏គ្រោងនឹងធ្វើការប្រកាសជាផ្លូវការ នូវវិទ្យាស្ថានស្តីពីសន្តិភាព និងការផ្សះផ្សារបស់អាស៊ានផងដែរ។
លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា ចំពោះការពិភាក្សាទៅលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន គឺយើងផ្តោតការពិភាក្សាទៅលើកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ានជាមួយនឹងបណ្តាប្រទេសដៃគូទាំងអស់ ការត្រៀមរៀបចំកិច្ចប្រជុំកំពូលនានាខាងមុខនេះ ជាមួយនឹងប្រទេសដៃគូ ជាពិសេសទៅទៀត គឺពិភាក្សាទៅលើការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ នៃកិច្ចប្រជុំអាស៊ីបូព៌ា៕ .