ភ្នំពេញ: គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានសរសេរលិខិតរួមគ្នាមួយ ជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួបលោករដ្ឋមន្ត្រី ឬតំណាង ដើម្បីពិភាក្សាស្តីពីសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.។ ការទទូចសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូច្នេះ បានធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធ មិនទទួលយកសំណើដោះដូរសមាសភាព គ.ជ.ប. ដែលស្នើដោយគណបក្សប្រឆាំងទាំងពីរ។
ក្នុងលិខិតចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ដែលមានត្រាគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស អមដោយហត្ថលេខារបស់លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ីស្តីទី និងលោក កឹមសុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានលើកឡើងថា " យើងខ្ញុំស្នើសុំជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឬតំណាង ក្នុងគោលបំណងពិគ្រោះយោបល់ ពិភាក្សា រកការឯកភាពជាតិ ដើម្បីឲ្យការបោះឆ្នោតនៅប្រទេសយើង ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងធ្វើឲ្យគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងជាពិសេសប្រជាពលរដ្ឋយើងទទួលយកបាន"។
ក្នុងលិខិតដដែលនោះ សម្ព័ន្ធភាពគណបក្សប្រឆាំងទាំងពីរ បានទទូចស្នើសុំដល់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតពេលវេលាសមស្របណាមួយរបស់លោក ឬក៏ចាត់តំណាង ដើម្បីជួបពិភាក្សាកិច្ចការដោះដូរសមាសភាព គ.ជ.ប. ដោយផ្ទាល់។
មកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ មិនទាន់មានការឆ្លើយតបបែបណាពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញលិខិតលើកទី២ របស់មេដឹកនាំគណបក្សប្រឆាំងទាំងពីរ នៅឡើយទេ។
ចំណែកលោកឧត្តមសេនីយឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា "នៅក្នុងច្បាប់បោះឆ្នោត មិនមានមាត្រាណាមួយ ចែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវពិភាក្សាជាមួយនរណា ឬក៏ជាមួយគណបក្សនយោបាយណាទេ ចំពោះការរៀបចំសមាសភាព គ.ជ.ប. ទេ។ ក្នុងច្បាប់ កំណត់ថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានកាតព្វកិច្ចរៀបចំសមាសភាព គ.ជ.ប. យ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត ដើម្បីដាក់ទៅសុំការអនុម័តនៅគណៈរដ្ឋមន្ត្រី មុននឹងបញ្ជូនទៅកាន់រដ្ឋសភា"។
ជាការកត់សម្គាល់ លិខិតរួមគ្នារបស់មេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធនឹងសំណើររួមគ្នារបស់មេដឹកនាំគណបក្សប្រឆាំងទាំងពីរ ក្នុងរឿងដោះដូរសមាសភាព គ.ជ.ប.។
ក្នុងលិខិតចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ដែលត្រូវបានគេផ្សព្វផ្សាយដល់អ្នកកាសែត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា សំណើររួមគ្នារបស់គណបក្សប្រឆាំងទាំងពីរ ក្នុងការដោះដូរសមាសភាព គ.ជ.ប. អាចធ្វើឲ្យដំណើរការបោះឆ្នោតទាំងមូល ត្រូវប្រឈមជាមួយភាពជាប់គាំង ដែលនឹងនាំឲ្យប៉ះពាល់មកលើស្ថិរភាពនយោបាយរបស់ជាតិ។
សូមរម្លឹកថា ក្នុងលិខិតរួមគ្នារបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ បានស្នើសុំឲ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការដោះដូរសមាសភាព គ.ជ.ប. ទាំង ៧ រូប ដែលត្រូវជាឥស្សរជនឯករាជ្យ និងត្រូវជ្រើសរើសដោយគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពចេញពីតំណាងគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា។ ក្រៅពីនោះ គណបក្សប្រឆាំងទាំងពីរ ក៏បានស្នើរូបមន្ត ដើម្បីឲ្យមានការដោះដូរសមាសភាព គ.ជ.ប. នៅថ្នាក់ជាតិ និងតាមខេត្តរាជធានី ស្រុកខណ្ឌ ព្រមទាំងនៅឃុំសង្កាត់ និងសមាសភាព គ.ជ.ប. នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ៕