លោករដ្ឋមន្ដ្រីលឹមគានហោជំរុញឱ្យក្រុមការងារក្រសួងនិងមន្ទីរបូមទឹកសង្គ្រោះស្រូវសន្ទូងសំណាបប្រជាពលរដ្ឋ
ខេត្ដកំពត ៖ ស្របពេលដែលខេត្ដកំពតមានទឹកភ្លើងធ្លាក់តិចតួចបំផុតហើយក្ដី ព្រួយបារម្ភរបស់ប្រជាកសិករខ្លាចប៉ះពាល់ ទៅលើការបង្កបង្កើនផល ក៏ដូចជាដីស្រែ សម្រាប់ស្រូវ សន្ទូង និងសំណាបជាដើមនោះ ជាគោលការណ៍របស់លោករដ្ឋមន្ដ្រី ក្រសួងធនធានទឹកនិងឧតុនិយម បាន តម្រូវឱ្យ ក៏ដូចជាការចេញបទបញ្ជាដល់ ក្រុមការងាររបស់ក្រសួង និងមន្ទីរធន ធានទឹកខេត្ដកំពត ធ្វើយ៉ាងណាស្វះស្វែង រកប្រភពទឹកដើម្បីស្រោចស្រពទៅលើ ដីស្រែរបស់ប្រជាកសិករ ។
លោក ចាន់ យុត្ថា នាយខុទ្ទកាល័យ ក្រសួងធនធានទឹកនិងឧតុនិយម បានមាន ប្រសាសន៍ថា មកទល់នឹងពេលនេះ ការ បង្កបង្កើនផលទៅលើដីស្រែរបស់ប្រជា ពលរដ្ឋគឺទទួលបានផលប្រមាណជាង៦០ ភាគរយ ដែលប្រជាពលរដ្ឋខ្លះកំពុង ប្រមូលផល និងដីស្រែមួយចំនួនទៀត កំពុងបែកគុម្ព ដូច្នេះលោករដ្ឋមន្ដ្រីកំពុង តែជាប់ដៃអន្ដរាគមន៍បូមទឹកសង្គ្រោះ ស្រូវដល់អ្នកខេត្ដកំពត ពីព្រោះឆ្នាំនេះ មានភ្លៀងធ្លាក់តិចតួច ខុសពីឆ្នាំមុនៗ ដែលក្នុង១ឆ្នាំភ្លៀងជន់លិច២-៣ដងនោះ។ លោកបន្ដថា ជាគោលការណ៍របស់លោក រដ្ឋមន្ដ្រីមិនត្រឹមតែជំរុញឱ្យក្រុមការងារ របស់ក្រសួង និងមន្ទីរជាប់ដៃដ៏សកម្ម ក្នុងការចុះអន្ដរាគមន៍បូមទឹកសង្គ្រោះ ស្រូវ សន្ទូង សំណាបរបស់ប្រជាកសិករ ប៉ុណ្ណោះទេ បើទទួលបានប្រភពទឹក ធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋពង្រីកទៅលើផ្ទៃ ដីបង្កបង្កើនផលបន្ថែមទៀតដើម្បីជាការ លើកស្ទួយចំពោះស្ថានភាព ជីវភាពរស់ នៅរបស់ពួកគាត់ ។ ដូច្នេះ ចាប់ពីដើម ខែកក្កដាមកទល់នឹងពេលនេះ អ្វីដែល ក្រុមការងាររបស់ក្រសួងនិងមន្ទីរបាន យកចិត្ដទុកដាក់ចុះអន្ដរាគមន៍បូមទឹក សង្គ្រោះស្រូវ សន្ទូង សំណាប ជូនប្រជា កសិករ និងមានវត្ដមានផងដែរពីលោករដ្ឋមន្ដ្រីផ្ទាល់ ឃើញថាដីស្រែជាង៦០ភាគរយដែលបង្កបង្កើនផលនោះ ប្រជា ពលរដ្ឋខ្លះគាត់ប្រមូលផល ហើយស្រូវខ្លះទៀតកំពុងបែកគុម្ព ឃើញថាមានភាពល្អឡើងវិញ ។
លោក ចាន់ វណ្ណា ប្រធានមន្ទីរធន ធានទឹកនិងឧតុនិយម ខេត្ដកំពត បានឱ្យ ដឹងថា ស្រូវមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ។ ម្យ៉ាងវិញទៀត ក្រុមការងារ របស់លោកកំពុងមមាញឹកចុះអន្ដរាគមន៍បូមទឹកសង្គ្រោះស្រូវ សន្ទូង សំណាប របស់ប្រជាកសិករចំនួន២ឃុំ គឺនៅឃុំ ទូកមាសខាងលិច និងឃុំស្ដេចគង់ខាងលិច ស្រុកទូកមាស ដែលពេលនេះបាន ប្រមាណជាង១.៦០០ហិកតា តាមរយៈ បូមទឹកពីស្ថានីយបូមទឹករបស់សម្ដេច តេជោទី៤៥ និងម៉ាស៊ីនបូមទឹករបស់មន្ទីរមួយផ្សេងទៀត ដូច្នេះ ជាលទ្ធផល ប្រជា ពលរដ្ឋទទួលបាននូវទឹកធ្វើស្រែគ្រប់គ្រាន់ បើទោះជាភ្លៀងធ្លាក់តិចតួចនៅក្នុងខេត្ដកំពតនេះក៏ដោយ ៕