Skip to main content

សុន្ទរកថា​ស្វាគមន៍ ឯកឧត្តម ថោង ខុន, ក្នុង​​ឱកាស​​សន្និបាត​​បូក​សរុប​​ស​ភាព​​ការណ៍​​អនុវត្ត​ន៍​ការងារ​​ទេស​ចរណ៍​​ឆ្នាំ​២០១២​-២០១៣ និង​ទិស​ដៅ​អនុវត្តបន្ត “ទេសច​រណ៍​កម្ពុជា ឆ្ពោះ​ទៅ​សមាហរណ​កម្ម​អាស៊ាន​ឆ្នាំ​២០១៥” និង​​​អប​អរ​សាទរ​​ទិ​វា​ជាតិ​ទីក្រុង​ស្អាត

នៅបុរីកោះពេជ្រ​ នៅថ្ងៃ ទី២៦ ខែ​កុម្ភៈ ឆ្នាំ២០១៤
សូម​គោរព​
‑ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជាទីគោរព ​  ដ៏ខ្ពង់ខ្ពស់!
-ឯកឧត្តម លោកជំទាវអង្គទូត
 -ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា លោក លោក​ស្រី ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ!
‑ អង្គសន្និបាត​ទាំង​មូលជាទីគោរព និង​ជាទីមេត្រី!

         ជា​បឋម ខ្ញុំ​បាទ​តាង​នាម​ឲ្យ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជការ​ក្រសួង​ទេសចរណ៍​ទាំង​អស់​ និង​ក្នុង​នាម​ខ្ញុំ​បាទ​ផ្ទាល់​ សូម​សំដែង​​នូវ​គាវរកិច្ច និង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តមបណ្ឌិតសភាចា​រ្យ សុខ អាន ឧប-​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែ​លបាន​ឆ្លៀតឱកាស​ដ៏​​មមា​ញឹក​អញ្ចើញ​ជា​អធិបតី​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​សភាព​ការណ៍​អនុវត្តន៍​​ការ​ងារ​ទេស​ច​រ​ណ៍​​ឆ្នាំ​២០១២-២០១៣ និងទិសដៅអនុវត្តបន្ត​ “ទេស​​​-ចរណ៍​កម្ពុជាឆ្ពោះទៅសមាហរណកម្មអាស៊ានឆ្នាំ២០១៥” និងអបអរសាទរ​ទិ​វាជាតិទីក្រុងស្អាត ដ៏​មាន​សារៈសំខាន់​នេះ។
ខ្ញុំ​​បាទ​សូម​ថ្លែង​អំណរគុណ​ចំពោះ ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា លោក លោក​ស្រី ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ ដែល​បាន​ផ្តល់​នូវ​កិត្តិយស​ដ៏​ថ្លៃ​ថ្លា​ អញ្ចើញ​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​ក្នុង​អង្គ​សន្និបាត​នេះ។
‑ គណៈអធិបតី ជាទីគោរព!
‑ អង្គ​សន្និបាត​ជា​ទីមេត្រី!

ការ​រីកចំរើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យ​ក្ស​អំពី​សារៈ​សំខាន់​នៃកត្តា​សន្តិសុខ សុវត្ថិភាព ស្ថេរភាព​នយោបាយ ដែល​ជា​កត្តា​កំណត់ និង​ជាមូលដ្ឋាន​សម្រាប់​ធានា​ចីរភាព កំណើន​នៃ​វិស័យ​ទេសចរណ៍។ ជាការពិត​ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ និងឈ្លាស​​វៃ​ប្រកប​ដោយ​គិត​បណ្ឌិត​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ​កម្ពុជា វិស័យ​ទេសចរណ៍កម្ពុជា​មានការ​រីកចំរើន​គួរឱ្យកត់សំគាល់​ និង​ទទួល​​បាន​​សមិទ្ធ​-ផលធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុក​ជា​​វិស័យ​អាទិភាព​ដ៏សំខាន់​មួយ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច‑​សង្គម ដោយ​​បាន​​នាំ​មក​នូវ​ចំណូល​ជូន​ជាតិ​ផ្តល់​ឱកាស​ការងារ និង​ចូលរួម​ដល់​ការ​​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពល​រដ្ឋ​​ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព ពិសេសជំរុញការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយាន្តដ្ឋាន ការផ្តត់ផ្គង់អគ្គីសនី ទឹក​ស្អាត នៅតំបន់ទេសចរណ៍អាទិភាព ការពង្រឹងសន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់សង្គម និង
សុ​វត្ថិភាពរបស់ទេសចរ ព្រមទាំង​ការដាក់​ចេញនូវគោលនយោបាយ​ដ៏រស់​រវើក​​ក្នុង​ការ​ទាក់ទាញភ្ញៀវទេសចរ...។ល។
ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​ទទួល​​បាន​ទេសចរ​អន្តរ​ជាតិ​ចំនួន .២១០.១៦៥នាក់​ ក្នុង​កំណើន ,៥% (បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១២) ក្នុងនោះ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ៧៦% មកពីអឺរ៉ុប ១៦% មកពីអាមេរិច។ ក្នុងចំណោម​ទីផ្សារ​សំខាន់ទាំង១០របស់កម្ពុជា មានវៀតណាម ចិន កូរ៉េ ឡាវ ថៃ​ ជប៉ុន អាមេរិច អូស្រ្តាលី រុស្សី បារាំង ជាមួយ​​នឹង​កំណើន​​​​​​ទេសចរ​ក្នុង​ស្រុក​ប្រមាណ៧​លាន​នាក់ (ដែល​មាន​កំណើន​ប្រមាណ ៣%) ដោយ​បាន​នាំ​មក​នូវ​ចំណូល​​ប្រមាណ .៥៤៧​​​​លាន​ដុល្លា ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​កម្ពុជា (ស្មើនឹង ,% នៃ GDP) និង​បង្កើត​ការងារ​ដោយ​​ផ្ទាល់​ប្រមាណ៦២ម៉ឺននាក់  និង​ដោយ​ប្រយោលរាប់ម៉ឺន​នាក់ទៀត។ តាម​ការ​ព្យាករណ៍​ឆ្នាំ​២០១៤នេះ កម្ពុជា​នឹង​ទទួល​​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ.៧ លាន​នាក់ ហើយនៅឆ្នាំ២០១៥ ប្រមាណ៥លាន​នាក់ ហើយនៅ​ឆ្នាំ២០២០ កម្ពុជា​នឹង​អាច​ទទួល​​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​​ប្រមាណ៧,៥- លាននាក់​ ជាមួយ​នឹង​ចំណូល​ជាតិ​សរុប​​ប្រមាណ ៥ពាន់លានដុល្លារ និង​បង្កើត​ការងារ​​ដោយ​ផ្ទាល់​ប្រមាណ ៨៥​​ លាន ​នាក់។ ​
 ខ្ញុំបាទសូមអនុញ្ញាត​ជំរាប​ជូនអង្គសន្និបាតជ្រាបថា ក្នុងឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ កន្លងមក យើងសម្រេច​បានសមិទ្ធិផលទេសចរណ៍ធំៗជាច្រើន ​៖
ទី១. អំពីការអភិវឌ្ឍ​ផលិតផលទេសចរណ៍៖ យោងលើទស្សនទាន “ការអភិវឌ្ឍបម្រើឲ្យការអភិរក្ស និងការ​អភិរក្ស​បម្រើឲ្យការអភិវឌ្ឍ”  និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបៃតង និងយុទ្ធសាស្រ្តពិពិធកម្ម កន្លងមកក្រោមកិច្ចសហការ​គាំទ្រ​ពីក្រសួង​-ស្ថាប័នពាក់ព័ន្ធ និង​ក្លឹបឆ្នេរ​សមុទ្រ​ដែល​ស្អាតជាងគេ​បំផុត លើ​សកល​​លោក យើងបានរៀបចំកិច្ចប្រជុំ​​មហា​សន្និបាត​ក្លឹបឆ្នេរ​សមុទ្រ​ដែល​ស្អាត​​បំផុត​លើ​សកល លោក​លើកទី៩​ប្រកប​ដោយ​ជោគជ័យ​ កាលពីថ្ងៃទី៦-១០ ខែធ្នូ ឆ្នាំ​២០១៣ និងបាន​ដាក់​​ចេញ​​នូវសេចក្តី ថ្លែងការណ៍​បូកគោ​​ស្តីពី “ការ​អភិវឌ្ឍ​ទីក្រុង​​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព”។ យើងបាន​រៀបចំ​ពិធីបុណ្យ​សមុទ្រ​​ជារៀងរាល់ឆ្នាំ ហើយឆ្នាំ ២០១៣ កន្លងមកនេះ ​យើង​បានរៀបចំ​ពិធី​បុណ្យ​​​សមុទ្រ​លើកទី២ នៅខេត្ត​កែប ក្រោម​ប្រធាន​បទ “ផ្ទៃសមុទ្រខៀវស្រងាត់ ទីក្រុង​បៃតង” ប្រកប​ដោយ​​​ជោគជ័យ រីឯការ​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ២០១៤ នឹងប្រព្រឹត្តទៅនៅ​ខេត្តកោះកុង​។​ ព្រម​ជា​មួយនេះ យើងបានសហការជាមួយក្រុមហ៊ុនផលិតកម្ម Adventure Line ​Productions របស់បារាំង ថតកម្មវិធី Koh Lanta ​នៅកោះរុង ​ដែលជាប្រភេទខ្សែភាពយន្តផ្សងព្រេងរួមមាន៩ភាគ ហើយដែល​ត្រូវ​បានបញ្ចាំងផ្សាយ​​នៅកម្មវិធីទូរទស្សន៍បារាំង TF1 ប្រកបដោយជោគជ័យ។ បច្ចុប្បន្ន មានក្រុមហ៊ុនផលិត​កម្ម​ប៊ុលហ្គារី បាននិងកំពុងថតកម្មវិធីផ្សងព្រេង Bulgaria Survivor នៅកោះរុង ខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ នៅឆ្នាំ២០១២ ២០១៣ យើងបានបង្កើត​ផលិតផល​ និងព្រឹត្តិការណ៍ទេសចរណ៍​នានា​ជា​ច្រើន រួមមាន​ព្រឹត្តិការណ៍​ទេសច​រណ៍​​វប្បធម៌​និងកីឡា​ ជាអាទិ៍ព្រឹត្តិការណ៍រត់ប្រណាំង Interna- tional Half Marathon នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្ត​ព្រះសីហ​នុ ការ​ប្រណាំង​រថយន្ត India-ASEAN Car Rally នាខែធ្នូ ឆ្នាំ២០១២ និងការប្រជុំ​សន្និសីទជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៧ កិច្ចប្រជុំអន្តរ​រាជរដ្ឋាភិបាលលើកទី៣ សន្និសីទអន្តរជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកជាច្រើនទៀតនៅ​ភ្នំពេញ​នៅ​សៀមរាបអង្គរ និងនៅក្រុងព្រះសីហនុ។
នៅខែកញ្ញាឆ្នាំ២០១៤ យើងនឹងរៀបចំពិព័រណ៍ទេសចរណ៍ PATA Travel Mart នៅរាជធានីភ្នំពេញ ដែលមាន​ប្រតិបតិ្តករ​ទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធនានាប្រមាណជាង ១ពាន់នាក់ ចូលរួម ព្រមជាមួយនឹង​ការ​​​រៀបចំវេទិកាវិនិយោគទេសចរណ៍អាស៊ាន (ASEAN Tourism Investment Forum) និងសន្និសីទ​អន្តរ​ជាតិ​ស្តីពីសហគមន៍ទេសចរណ៍។ នៅឆ្នាំ២០១៥ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ សហការជាមួយអង្គការទេសចរណ៍ពិភពលោក​ (UNWTO) និងអង្គការ UNESCO នឹងរៀបចំ​ព្រឹត្តិការណ៍សន្និសីទអន្តរជាតិស្តីអំពីទេសចរណ៍ និងវប្បធម៌ ដែលមានថ្នាក់ដឹកនាំជា​រដ្ឋមន្រ្តី​ទេសចរណ៍ រដ្ឋមន្រ្តីវប្បធម៌ ផ្នែកឯកជន និងឥស្សរជនល្បីៗជុំវិញពិភពលោក ប្រមាណ ១ពាន់នាក់ ចូលរួម នៅខេត្ត​សៀមរាប។
សហគមអេកូទេសចរណ៍ និង ធម្មជាតិជាច្រើន ត្រូវបានបង្កើតឡើង​ដែលសរុបមកដល់បច្ចុបន្ន​យើងមានសហគមទេសចរណ៍ ប្រមាណ ៥០ មូលដ្ឋាន។
ដើម្បីចូលរួម​អនុវត្ត “សេចក្តីប្រកាស​ក្រុងព្រះសីហនុស្តីពីកិច្ចសហការ​ពហុភាគីដើម្បី​អភិវឌ្ឍ​​អេកូ​ទេសចរណ៍” ដែល​បានអនុម័ត​ដោយ​អង្គការ​ទេសចរណ៍ពិភពលោក​ (UNWTO) កាលពីឆ្នាំ​២០១​១ ក្រសួង​ទេស​ចរ​ណ៍ ក្រសួង​បរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឯកភាព​​​រួម​គ្នា​ជំរុញ​ និង​អភិវឌ្ឍ​សហគ​ម​ន៍​ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដោយ​​​បង្កើត​ក្រុមការងារ​​បច្ចេក​ទេស​ចម្រុះ​រួមគ្នាធ្វើ​កិច្ចការនេះ។ ​​យើងបានដាក់ចេញនូវប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបតិ្ត​វិជ្ជាជីវៈទេសចរណ៍ ដើម្បីឲ្យប្រតិបតិ្តករទេសចរណ៍អនុវត្ត។​
ទី២. ការពង្រឹង​គុណភាព​ផលិតផលទេសចរណ៍៖ ទន្ទឹមនឹងការអនុវត្តយ៉ាងត្រឹមត្រូវនូវ​ច្បាប់ស្តីពីទេសចរណ៍ យុទ្ធនាការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍ “កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ” និងចលនា​ប្រឡង​ប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ” ពិតជាធានា​បាននូវការលើ​កកម្ពស់​កិត្យានុភាពជាតិ និង​ជំរុញ​ការ​ផ្ស​ព្វផ្សាយ​ និងអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដើម្បីប្រែក្លាយ​​កម្ពុជា​ក្លាយជាគោលដៅ​ទេសចរណ៍​​ប្រកប​ដោយ​​ភាព​ទាក់ទាញ និងផ្តល់​ភាពកក់ក្តៅ​ដល់​​ភ្ញៀវទេសចរក្នុងតំបន់ និងសកលលោក។ យើង​នឹង​​ធ្វើ​ការ​បូក​​សរុបជាលើកទីពីរ ដើម្បី​​ផ្តល់​ជូន​បណ្ណសរសើរ​ដល់​រមណីយដ្ឋានស្អាត សេវាល្អ នៅ​ក្នុង​សន្និបាត​នេះ​​ផងដែរ។ ដោយ​ឡែក​សម្រាប់​​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុងស្អាត បាន​ធ្វើ​ការ​វាយ​តម្លៃ​ដំណាក់កាល​បឋម នៃចលនា​ប្រឡង​ប្រណាំង​ទីក្រុងស្អាត (ក្នុង​នោះ  ជាលទ្ធផល​​​​បឋម​ គឺក្រុង​បាត់ដំបង​ ជាក្រុងឈានមុខគេ បន្ទាប់មកក្រុង​សៀមរាប ក្រុងកែប និងក្រុង​ពោធិ៍សាត់)។ ព្រមជាមួយនេះ ​​គណៈ​កម្មា​ធិ​ការ​ជាតិបានរៀបចំ​នូវ​​​សៀវភៅស្តីពីកម្មវិធី​ការងារ​អនុវត្ត​ឆ្ពោះទៅ​ទទួលជ័យលាភី​ផ្ការំដួល ២ ឬ៣ទងដល់​ក្រុង/​ខណ្ឌ​បេក្ខភាព ក្នុង​នោះចំនុច០៤ធំៗ​ជា​យុទ្ធសាស្រ្ត​៖ ១).​ការ​គ្រប់គ្រង​សំណល់​រឹងនិងសំណល់រាវ​ ២).ការពង្រឹង​ការផ្តល់​សេវាកម្មទេសចរ​ណ៍និង​​សេវា​សា​ធារណៈ ៣).ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង ៤).ការរៀបចំ​ឱ្យ​​មាន​សង្កាត់គំរូ ដើម្បី​ឆ្ពោះ​ទៅ​ទទួល​ជ័យលាភី​នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នា​ឱកាស​​ប្រារព្ធទិវាជាតិ​ទីក្រុងស្អាតលើក​ទី៣។
ទន្ទឹមនឹងចលនា​ប្រឡងប្រណាំងនេះ​ ក្រោមពន្លឺនៃច្បាប់​ស្តីពីទេសចរណ៍​ វិស័យទេសចរណ៍​កម្ពុជា​​បាន​​នឹង​​កំពុងមាន​ការអភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​ គុណភាព និងនិរន្តរភាព និងធានា​លើក​កម្ពស់​​គុណ​​ភាព​សេវាកម្មទេសចរណ៍ ​​ផ្តល់សេវា​សាធារណៈ​ជូន​ដល់​អាជីវករ​ទេស​ចរណ៍ប្រកបដោយ​តម្លាភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។  
យើង​ក៏បាននិង​កំពុងរៀបចំ​ការ​សម្រួល​​នីតិវិធី​នៃ​ការផ្តល់អាជ្ញាបណ្ណ​ទេសចរណ៍ តាម​ប្រព័ន្ធ Online ចូលរួម​​ដល់​ការកាត់​បន្ថយ​របាំង​មិន​​ចាំ​បាច់មួយ​ចំនួនក្នុង​ការផ្តល់អាជ្ញាបណ្ណទេសចរណ៍​​ឱ្យ​បាន​កាន់តែ​ឆាប់​រហ័ស និង​មានប្រសិទ្ធភាព​ខ្ពស់​ជាងមុន។​ ទន្ទឹមនឹង​នោះ ក្រសួងទេសចរណ៍បាន​​កំពុង​រៀប​ចំ​នូវ​ស្លាក​សញ្ញា​​ពិសេស “អេកូឡាបិល” ដោយ​ផ្អែកលើ​ស្តង់ដាសម្រាប់សេវាកម្មនីមួយៗ ដូច​ជា ស្តង់ដា​សណ្ឋាគារ​បៃតង ស្តង់ដា​​​រផ្ទះស្នាក់បៃតង ស្តង់ដា​រ​​​ទីក្រុងទេសចរណ៍ស្អាត ស្តង់ដា​រ SPA and Wellness  ស្តង់ដា​របង្គន់​សាធារណៈ និងស្តង់ដា​រទេស​ចរណ៍​សហគមន៍ ដែលក្នុងនោះកម្ពុជាត្រូវបានអាស៊ាន​ប្រគល់ ​ភារកិច្ចនាំមុខអំពីស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាសាន និងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន​។
ទី៣. ចំពោះការអភិវឌ្ឍ​ធនធានមនុស្ស៖ ដើម្បី​​ពង្រឹង​គុណភាព​នៃការបណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​​វិស័យទេសចរណ៍កម្ពុជា និងដើម្បី​ត្រៀម​បំលាស់ទី​អ្នកជំនាញ​ទេសចរណ៍ក្នុងអាស៊ាននៅឆ្នាំ២០១៥​ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (ដែល​ជាដៃគូ​ការងារ​ជាមួយ​លេខាធិការដ្ឋានអាស៊ានក្នុងការ​ធ្វើបំលាស់ទី​អ្នកជំនាញទេសចរណ៍​អាស៊ាននៅឆ្នាំ២០១៥) បានរៀបចំ​ និងសម្រេច​បាននូវ​ឯកសារ​ទ្រទ្រង់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នាទៅវិញទៅមក​​នៃអ្នកជំនាញទេសចរណ៍ (MRA) ជាច្រើន​ ដូចជា​​ប្រអប់​បណ្តុះ​បណ្តាល (Toolboxes) សម្រាប់​ផ្នែកសេវាកម្មសណ្ឋាគារចំនួន ១៤៤ និងបណ្តុះ​បណ្តាល​គ្រូ​បង្គោល (Train of trainer) និងអ្នកវាយតម្លៃបង្គោល (Master Assessor) ចំនួន ២១០រូប។ កន្លងមក អាស៊ានបានបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតំលៃបង្គោលអាសាន បានចំនួន ៦០ រូប​ក្នុង​នោះកម្ពុជា​មាន៦រូបហើយមួយរូបបានទទួលចំណាត់ថ្នាក់​ឆ្នើមរបស់អាស៊ានផ្នែកសេវាកម្ម​សណ្ឋាគារ។​​​ ទន្ទឹមនឹងនៅក្នុងការប្រលងប្រណាំងជំនាញទេសចរណ៍អាស៊ានកាលពីឆ្នាំ២០១២ យុវនារីកំព្រាមួយ​រូប បា​ន​ទទួលជ័យលាភីមេដាយឆ្នើមអាស៊ានផ្នែកចុងភៅ។​​​ ដោយយោងលើសមិទ្ធិផលរបស់កម្ពុជា លេខា​ធិការដ្ឋានអាស៊ានបានសិក្សាពីភាពជោគជ័យដ៏ល្អរបស់កម្ពុជា ហើយបានចែករំលែករបាយការណ៏​នេះ​ដល់​ប្រទេសជាសមាជិក។ ទន្ទឹម​នឹង​​​​នេះ ក្រសួងទេសចរណ៍​បាន​ពង្រឹង​ភាព​​ជា​ដៃ​គូជាមួយ​សាលា​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ទេសចរណ៍ឯកជនដូចជាសាលាប៉ូលឌុយប្រ៊ុល អង្គការ​ដើម្បីភាពញញឹមនៃកុមារ​(សាលា PSE )​ វិទ្យាស្ថានជាតិពហុបចេ្ចកវិទ្យា​ (NPIC) ក្នុងការ​បណ្តុះ​បណ្តាល​ជំនាញមគ្គុទ្ទេសក៍​ទេសចរណ៍​។ ចំពោះ​មុខ ដើម្បីដាក់អនុវត្តអនុក្រឹត្យ​ស្តីពី​មគ្គុទេ្ទសក៍​ទេស​​ចរណ៍​​ ឱ្យ​មាន​ប្រសិទ្ធភាព​ យើងបាន​ដាក់ចេញ​នូវ​ឯកសារ​យុទ្ធសាស្ត្រ​ស្តីពីការពង្រឹង​ការបណ្តុះ​បណ្តាល និង​គុណភាព​មគ្គុទ្ទេសក៍ទេសចរណ៍ផងដែរ។​ បច្ចុប្បន្ន​ យើង​កំពុងរៀបចំ​ស្តង់ដា​​សមត្ថភាព និងកម្មវិធី​បណ្តុះ​បណ្តាល​មគ្គុទ្ទេសក៍ទេសចរណ៍​​សម្រាប់​ថ្នាក់​ពិសេស ថ្នាក់តំបន់ និងថ្នាក់ជាតិ និង​បន្ត​​ពង្រឹង​យន្តការ​គ្រប់គ្រង​​មគ្គុទ្ទេសក៍​​ ដោយប្រើប្រាស់​​​ប្រព័ន្ធ បច្ចេក​វិទ្យាទំនើប (ថ្ងៃខាងមុខ​ យើងនឹង​មាន​ប្រព័ន្ធ​ចុះបញ្ជី​មគ្គុទ្ទេសក៍ទេសចរណ៍ និង​ការប្រើប្រាស់​QR Code សម្រាប់​មគ្គុទ្ទេសក៍ទេសចរណ៍​)។ ដោយឡែក​សម្រាប់​​ការ​បណ្តុះ​បណ្តាល​​​ជំនាញវិជ្ជាជីវៈទេស- ចរណ៍ យើងបាន​និងកំពុង​​សហការជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍ​​​បារាំង (AFD) លើការរៀបចំ​​​បង្កើត​សាលា ជាតិជំនាញ​វិជ្ជាជីវៈទេសចរណ៍​នៅ​រាជធានីភ្នំពេញ និង​នៅ​ខេត្ត​​​ព្រះសីហនុ​ ព្រមទាំងបាននិងកំពុង​បំផុស​លើក​ទឹកចិត្តដល់​ផ្នែកឯកជន​ដើម្បីចូលរួម​បង្កើត សាលា​បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ឲ្យបានច្រើន ។​
ទី៤. ការតភ្ជាប់​ និងការសម្រួលការ​ធ្វើដំណើរ​ដឹកជញ្ជូន៖ មកដល់​បច្ចុប្បន្ន​​​យើង​មាន​ក្រុមហ៊ុន​អាកាសចរ​ក្នុង​ស្រុក​ចំនួន២ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរ​អន្តរជាតិ​ចំនួន ២៤ក្រុមហ៊ុន ​ដោយ​បាន​ហោះហើរត្រង់ ពីតំបន់អាស៊ាន កូរ៉េ ចិន Quatar មកសៀមរាប និងភ្នំពេញ។
-ចំពោះទំនាក់ទំនង​ការ​​​​ដឹក​​​ជញ្ជូនកម្ពុជា-វៀតណាម គឺត្រូវបាន​ពង្រីក​ឲ្យកាន់តែល្អ​ប្រសើរ​ឡើងនៅ​តាមច្រកទ្វារទាំង១0 ដោយ​​មាន​ការព្រមព្រៀង​គ្នាបង្កើន​ចំនួនរថយន្តដល់​៣០០គ្រឿងក្នុងថ្ងៃ ដោយ​​ ក្នុងនោះ​រថយន្ត​ដឹកអ្នក​ទេស​ចរណ៍មានចំនួន៧៨គ្រឿង (៣៩ គ្រឿងពីកម្ពុជា និង៣៩គ្រឿងពី​វៀត​ណាម)
         -ជាមួយភាគីឡាវ តាមច្រកត្រពាំង​គ្រៀលដែលបានរៀបចំ​សម្បទា​​​​​​ល្អ​ មាន​ចំណត​រថយន្ត កន្លែង​ធ្វើការ  និង​​​​សេវាដឹកជញ្ជូនភាគីឡាវ និងកម្ពុជា បានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងដឹកជញ្ជូ​នដោយ អនុញ្ញាតឲ្យរថយន្ត​ដឹកអ្នក​ទេស​ចរណ៍១០ក្រុមហ៊ុន(៥ ក្រុមហ៊ុនមកពីកម្ពុជា និង៥ ក្រុមហ៊ុនមកពី​ឡាវ ប៉ុន្តែ បច្ចុប្បន្ន ទើបតែមាន១ក្រុមហ៊ុន កំពុងដំណើរការ)
​         -ជាមួយភាគីថៃៈ ក៏បានចុះកិច្ចព្រមព្រៀងដឹកជញ្ជូនរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន នៃ ប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យរថយន្តដឹកជញ្ជូនទំនិញ និងអ្នកធ្វើដំណើរចំនួន ៨០គ្រឿង  (៤០ គ្រឿង  ពីកម្ពុជា  ក្នុងនោះ ១០គ្រឿង ជារថយន្តដឹកទំនិញ និង៣០ គ្រឿង រថយន្ត​ដឹកអ្នក​ទេស​ចរណ៍ និង៤០គ្រឿងពី​ថៃ ក្នុងនោះ ១០គ្រឿង ជារថយន្ត​ដឹកអ្នក​ទេស​ចរណ៍ និង៣០គ្រឿង​រថយន្តដឹកទំនិញ) និងមានក្រុមហ៊ុនដឹកជញ្ជូន០២ទៀត បានដឹកជញ្ជូនភ្ញៀវផ្ទាល់ពីទីក្រុងបាងកក មកទីក្រុង​សៀមរាប។​
​បច្ចុប្បន្ន​ កម្ពុជាមានច្រកទ្វារអន្តរជាតិជាមួយប្រទេសជិតខាង សរុបចំនួន ២៤ ក្នុងនោះផ្លូវគោកមាន ចំនួន១៧(ដោយមិនទាន់រួមបញ្ចូលទាំងច្រកទ្វារអន្តរជាតិដែលបើកថ្មីចំនួន​០៣) ផ្លូវទឹកមានចំនួន០៤ និងផ្លូវអាកាសមានចំនួន ៣។​
​គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការដឹកជញ្ជូននិងធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ បាន​ធ្វើការ​ប្រជុំ​ជា​ប្រចាំ ហើយបានកាត់បន្ថយនូវរបាំងមិនចាំបាច់​ដើម្បីសម្រួលការធ្វើ​ដំណើររបស់ទេសចរ​បាន​យ៉ាងច្រើន។
យើងបានសហការជាមួយក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងការយកចិត្តទុកដាក់ពង្រឹង សន្តិ​សុខ សុវត្ថិភាពទេសចរណ៍ ពិសេសនៅតំបន់ទេសចរណ៍សំខាន់ៗដោយបានចាត់តាំងរៀបចំឲ្យមាន សន្តិសុខឯកជន និងយុវជនស្មគ្រចិត្តដែលជាបណ្តាញរបស់នគរបាលទេសចរណ៍។
       
‑ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ជាទីគោរពដ៏ខ្ពង់ខ្ពស់!
‑ អង្គ​សន្និបាត​ជា​ទីមេត្រី!

ទន្ទឹមនឹង​លទ្ធផល​ដែល​យើងទទួលបាន​ប្រកបដោយ​មោទនៈ យើងក៏​នៅមានបញ្ហាប្រឈម​មួយចំនួន​ដែលត្រូវ​រួបរួមគ្នា​ដើម្បីដោះស្រាយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ និងការ​ប្តេជ្ញាចិត្តខ្ពស់ ​​ ពិសេស​ក្នុង​បរិបទ​​ដែលកម្ពុជា​កំពុង​​​ធ្វើ​សមាហរណកម្ម​អាស៊ាននៅឆ្នាំ២០១៥ ខាងមុខ។ យើង​ឃើញ​ថា វិស័យ​ទេសចរណ៍កម្ពុជាកំពុងជួប​ប្រទះ​​​នូវបញ្ហា​ប្រឈម​ ដូចខាងក្រោម៖​
ទី១.   ខណៈដែលកម្ពុជា​សំបូរទៅដោយ​ធនធាន និងសក្តានុពល​ធនធានធម្មជាតិ និងវប្បធម៌ កម្ពុជាមាន​សក្តានុ​ពល​​ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ​ភាព​សំបូរបែបបំរើឱ្យ​ភ្ញៀវទេសចរ​ ដែល​ទាម​ទារ​ឱ្យ​មាន​​ការវិនិយោគ​ឯកជន និងវិនិយោគ​សាធារណៈ​​ឱ្យបាន​សមស្រប​សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ទៅថ្ងៃអនាគត។​
ទី២.   កង្វះខាតលើ​ការងារផ្សព្វផ្សាយ៖ បច្ចុប្បន្នយើង​បានខិតខំ​យ៉ាងសកម្ម​ និងចូលរួម​ពីគ្រប់ផ្នែក​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ“កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ” ដើម្បីទាក់ទាញ​ទេសចរតាម​គ្រប់រូបភាព និងគ្រប់​មធ្យោបាយ​​នានា ដូចជាផ្សព្វផ្សាយ​តាមបណ្តាញទូរទស្សន៍ជាតិ និងទូរទស្សន៍​ក្នុងស្រុកដែលផ្សាយទៅក្រៅ ប្រទេស ទូរទស្សន៍CNN តាមគេហទំព័រ ការចូលរួម​ពិព័រណ៍​ទេសចរណ៍​​អន្តរជាតិនានា ការ​ផលិត​ស្ប៉ត​ផ្សព្វផ្សាយ ចំរៀងទេសចរណ៍ ការផលិត​សំភារៈផ្សព្វផ្សាយ ការធ្វើ Fam-Trip ។ល។ ប៉ុន្តែ​ ដើម្បីរក្សា​ស្ថេរ​ភាព​​នៃកំណើន​ក្នុងរយៈពេលវែង យើងត្រូវ​ការភាពប្រកួតប្រជែង​ខ្លាំង ទាមទារ​ការ​ផ្សព្វផ្សាយ​ច្រើន និងចូលរួមក្នុងទីផ្សារ​​ទេសចរណ៍​សំខាន់ៗ​ជាគោលដៅ​ដែលតម្រូវឱ្យ​មានយន្តការ​ស្ថាប័ន​​​​គាំទ្រច្បាស់លាស់ (ទាំងថវិកា មធ្យោបាយ និងធនធានមនុស្ស)។ ឆ្លៀត​ឱកាសនេះ ក្នុងនាម​ឱ្យ​ក្រសួងទេសចរណ៍​ ខ្ញុំសូម​ថ្លែង​អំណរគុណចំពោះ​ទូរទស្សន៍និងវិទ្យុក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់ដែលតែងតែ​គាំទ្រ និងជ្រោម​ជ្រែង​ដល់ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍កម្ពុជា។​
ទី៣.   ការអនុវត្ត​ច្បាប់ស្តីពីទេសចរណ៍​នៅមានកំរិត​នៅឡើយ​ទាំងការ​ផ្សព្វផ្សាយ​​​​​​ និង​អនុវត្ត​ច្បាប់ក៏ពុំទាន់​ទូលំ​-ទូលាយ​ និងស៊ីជំរៅទាំងការ​កសាងបទដ្ឋានគតិយុត្តទ្រទ្រង់ក៏​មាន​ការ​​យឺតយ៉ាវ។ មិនតែប៉ុណ្ណោះ​ការចូលរួម​​របស់​​ផ្នែកឯកជន​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍​នៅកម្ពុជា​ហាក់នៅមាន​កំរិត​ ដោយរចនាសម្ព័ន្ធ​សមាគម​ទេសចរណ៍ខ្លះ​នៅទន់ខ្សោយ (ពុំមានអ្នក​ធ្វើការជាអចិន្ត្រៃយ៍ កង្វះភាព​ជាតំណាង​ដោយចំនួន​សមាជិក​នៅ​​​​​មាន​កំរិត ហើយក៏ពុំមាន​គោលការណ៍​​ច្បាស់លាស់​ក្នុង​ដំណើរការរបស់ខ្លួន) កង្វះការយកចិត្តទុកដាក់​ដល់និរន្តរភាពនិងទំនួលខុសត្រូវ​ផ្នែកសង្គម។ យើង​​មិនទាន់​បានរៀបចំ​ឱ្យមាន​ស្តង់ដា​គុណភាព​លើ​គ្រប់​សេវាទាំងអស់នៅឡើយ។​ សមាគមន៍ឧស្សាហកម្មទេសចរណ៍ខ្លះពុំទាន់មានក្រមសីលធម៌វិជ្ជាជីវៈ និងក្រម​ប្រតិបត្តិវិជ្ជាជីវៈទេសចរណ៍ ប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
ទី៤. ចំពោះ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុងវិស័យ​ទេសចរណ៍ យើងខ្វះ​កំលាំង​ពលកម្ម ពិសេស​ជំនាញ​វិជ្ជាជីវៈ​​ទាំងលើ​បរិមាណ​ និងគុណភាព​ ដែល​​ជាកត្តា​គន្លឹះ​ក្នុងការពង្រឹង​គុណភាព​​សេវាកម្មទេសចរណ៍ និង​បង្កើន​ភាព​ប្រកួត​ប្រជែង​តាមរយៈ​​ការ​បំពេញ​​​​​សេចក្តី​ត្រូវការ​របស់ភ្ញៀវជាតិនិងអន្តរជាតិ។ ខណៈពេលដែល​ការ​​​​​​អនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​អ្នក​ជំនាញ​ទេសចរណ៍ (MRA) លើការ​បំលាស់ទីអ្នកជំនាញ​ទេស​ចរ​ណ៍​នៅ​ក្នុងតំបន់​អាស៊ានកាន់តែ​ខិត​ជិត​​មកដល់​ យើងត្រូវត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យបាន​សមស្រប ហើយ​បច្ចុប្បន្ន​​ យើងពុំ​ទាន់មាន​សាលាជាតិ​​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងការ​​​ពង្រឹង​ និងបណ្តុះ​បណ្តាលជំនាញគ្រប់កំរិតនិងគ្រប់​ប្រភេទ​ជំនាញវិជ្ជាជីវៈ​ទេសចរណ៍ ដែលអាចផ្តល់លទ្ធភាពឲ្យសិស្ស​បានចូលរៀនក្នុងតម្លៃសមរម្យ។
ទី៥.   ការតភ្ជាប់​តាមផ្លូវ​គោក ផ្លូវទឹក ផ្លូវអាកាស៖​ ក្នុងនោះការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជា ​ភាគច្រើន​ ជាលក្ខណៈតំបន់ រីឯការហោះហើរត្រង់ពីគោលដៅឆ្ងាយៗពុំទាន់​មានច្រើន។ ការ​ដឹកជញ្ជូន​ទេស​ចរណ៍ តាមនាវាសមុទ្រ ទោះបីជាត្រូវបានសម្រួលជាបន្ត​បន្ទាប់ ប៉ុន្តែ​យើងក៏​នៅ​ខ្វះខាតកំពង់ផែ​ទេស​ចរណ៍​ខ្នាត តូចនៅ​តាមបណ្តា​ខេត្ត​​​​តំបន់ឆ្នេរ។ រីឯ ការដឹកជញ្ជូនទេសចរណ៍តាមនាវាទន្លេ​(River Based Tourism) ដែលកម្ពុជាមានសក្កានុពលខ្ពស់ ក៏នៅពុំទាន់បានអភិវឌ្ឍឲ្យបានខ្លាំងក្លា។ កំពង់ផែទេសចរណ៍​តាមដង​​ទន្លេ​មេគង្គ​ក៏នៅមានការខ្វះខាត។​ ប្រព័ន្ធ​សន្តិសុខ សុវត្ថិភាព​ ពិសេសដំណោះស្រាយខាងផ្នែកធានារ៉ប់រង នៅ ពេល​ទេសចរមានគ្រោះថ្នាក់ នៅមានការ​យឺតយ៉ាវ។​
ទី.   ការទប់ស្កា​ត់​ការធ្លុះធ្លាយ​ផ្នែកសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍៖  ជាមធ្យម​ការធ្លុះធ្លាយសេដ្ឋកិច្ច​នៃវិស័យ​ទេសចរណ៍​កម្ពុជាមានប្រមាណ២៥% ដែល​កិច្ច​ការ​នេះតម្រូវ​ឱ្យ​​មាន​កា​ររៀបចំ​​​​​ផែនការ​ និងយន្តការ​​​​ច្បាស់​លាស់ ពិសេស​ទាមទារ​ឱ្យមាន​កិច្ចសហការ​ស្អិត​រមួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីទាញយក​​ប្រយោជន៍ ​​ជា​អតិបរមានូវ​តំលៃ​​បន្ថែម (Value added) ពី​វិស័យទេសចរណ៍។

ខ្ញុំ​បាទសង្ឃឹមថា តាមរយៈ​សន្និបាត​ យើង​នឹងបានទទួល​នូវបទពិសោធន៍​​ និង​យោបល់ល្អៗជាច្រើន ដើម្បី​រួមគ្នា​ដោះស្រាយ​នូវបញ្ហា​ប្រឈមទាំងនេះ ចូលរួម​កាត់បន្ថយ​របាំង​ដែលរាំងស្ទះ​ដល់ការ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ពិសេស​​ដល់ការ​ធ្វើ​សមាហរណកម្មទេសចរណ៍កម្ពុជាទៅក្នុងអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ពោល​​​គឺ​ឆ្ពោះទៅ​សម្រេច​បាននូវ​ចក្ខុវិស័យ​ ៥លាន​នាក់ នៅឆ្នាំ​២០១៥និង៧.៥-៨លាននាក់ ឆ្នាំ២០២០ ខណៈដែលតំបន់​​ ASEANទាំងមូល ទទួលបានទេសចរ៩០.២ លាននាក់ និងមានផែនការនឹង​ទទួល​ភ្ញៀវទេសចរ ​ឲ្យបានប្រមាណ​ ១០៧​លាននាក់ នៅឆ្នាំ២០១៥  ស្របទៅនឹង​ផែនការយុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន (ATSP-2011-2015)។ ​
អាស៊ានបានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ធំៗចំនួន ០៥ ​ដើម្បី​ឆ្ពោះទៅ​សមា​ហរណកម្ម​អាស៊ាន២០១៥ ដើម្បីអាស៊ាន​ជា​គោលដៅ​​ទេសចរណ៍កំរិតអន្តរជាតិ និងផ្តល់ភាពកក់ក្តៅដល់​ទេសចរ ​(ASEAN World Class Destination , ASEAN feel the warmth)​៖
 (១) ជំរុញ​ការវិនិយោគទេសចរណ៍ និង​អភិវឌ្ឍផលិតផលទេសចរណ៍  ផ្តោតសំខាន់លើទេសចរណ៍​ធម្មជាតិ ទេសចរណ៍វប្បធម៌-បេតិកភណ្ឌ ទេសចរណ៍សហគមន៍ ទេសចរណ៍តាមនាវាសមុទ្រនិងទន្លេ ទេសចរណ៍ទីក្រុង ការរៀបចំ​ព្រឹត្តិការ​​ពិពណ៌ទេសចរណ៍ និងសន្និសីទធំៗ (MICE)។ល។
(២).ការសិក្សា​​​ទីផ្សារ និង​ផ្សព្វផ្សាយ ដែលផ្តោតសំខាន់ទៅលើទីផ្សារក្នុងតំបន់ (ASEAN for ASEANអាស៊ាបូក៣ និងអាស៊ាន-ឥណ្ឌាក្នុងនោះទីផ្សារចិនជាយុទ្ធសាស្រ្តចំបង។​   អង្គការទេសចរណ៍ពិភពលោកបានវាយ​តម្លៃថា​ប្រទេសចិននឹងក្លាយជាគោលដៅទេសចរណ៍និងទីផ្សារទេសចរណ៍ដ៏ធំមួយរបស់ពិភពលោកនៅឆ្នាំ២០២០។ ​​បច្ចុប្បន្ន មានទេសចរចិនចេញក្រៅប្រទេសប្រមាណ​ ១០០លាននាក់ ហើយនឹងអាចកើនដល់​ប្រមាណ ២០០​លាន​នាក់ នៅ​ឆ្នាំ២០២០។ ឆ្នាំ២០១៣ ទេសចរចិន​មកទស្សនាអាស៊ាន មានប្រមាណជាង ៩លាននាក់ ក្នុងនោះមកទស្សនាប្រទេសថៃ ជាង២លាននាក់ មក​ទស្សនាប្រទេស​​ម៉ាឡេស៊ី ជាង២លាននាក់។ ចំពោះកម្ពុជា ឆ្នាំ២០១៣ យើងទទួលបាន​ទេសចរចិន​ប្រមាណជិត ៤៧ម៉ឺននាក់ ក្នុងកំណើន៣៨,%។​ យើង​អាច​ប៉ាន់ស្មានថា កម្ពុជានឹងទទួលទេសចរចិនបានប្រមាណជាង ៨០ម៉ឺននាក់ នៅឆ្នាំ២០១៥ និងប្រមាណជាង ២លាននាក់នៅឆ្នាំ២០២០។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណចំពោះ​មជ្ឈមណ្ឌលអាសានចិន​ដែលបានខិតខំជួយសហការផ្សពផ្សាយ​ទេស​ចរណ៍​កម្ពុជានៅលើទីផ្សារចិន ហើយកាលពី​ព្រឹក​ម្សិលមិញនេះ យើងបានបើកសម្ភោធជាផ្លូវការ​នូវការថតខ្សែភាពយន្តភាគ​ចិន​ខ្នាតធំ​​ ដែល​​មាន​ចំណង​ជើងថា​ឥទ្ធិពលស្នេហ៍ Love is Brave” នៅតាម​​បណ្តា​គោលដៅ​ទេស​ចរណ៍ដ៏ទាក់ទាញនៅ​រាជធានីភ្នំពេញ និងខេត្ត​សៀមរាប ដោយក្រុមហ៊ុនផលិតកម្មភាពយន្តខ្នាតធំ (Beijing Junyi Celebration Culture Co.,Ltd.) ដ៏ល្បីល្បាញ​របស់ចិន។
() ពង្រឹងគុណភាពផលិតផលទេសចរណ៍ ដែលផ្តោតសំខាន់លើការរៀបចំស្តង់ដារសេវាកម្មទេសចរណ៍ ​ដូចជា​ស្តង់ដារអាស៊ានGreen Hotelស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ​ ស្តង់ដារផ្ទះស្នាក់អាស៊ាន ​ស្តង់ដា​រ​សហគមទេសចរណ៍អាស៊ាន ស្តង់ដារSPA and Wellness និងស្តង់ដារបង្គន់សាធារណៈអាស៊ាន។
(). ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុងវិស័យទេសចរណ៍​ ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជា​ជីវៈ​​ទេសចរណ៍ដើម្បីជម្រុញការអនុវត្តស្មារតីកិច្ចព្រមព្រៀង​គ្នាទៅវិញទៅមកនៃអ្នកជំនាញទេសចរណ៍អាសាន (MRA) ដើម្បីបំលាស់ទីអ្នកជំនាញទេសចរណ៍នៅឆ្នាំ២០១៥។
() ជំរុញ​ការ​តភ្ជាប់ (Connetivity) និង ​សម្រួលការធ្វើដំណើរ​ ដែលផ្តោត​សំខាន់លើលការសម្រួល​ការ​ធ្វើដំណើរនិងការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកក្នុងតំ​បន់និងការតភ្ជាប់ទៅអាសានបូកបី និងអាស៊ាន-ឥណ្ឌា ការសម្រួលការធ្វើដំណើរបស់ប្រជាពលរដ្ឋក្នុងអាស៊ាន (ASEAN Travellers) តាមរយៈការជម្រុញ​ការលើក​លែង​ទិដ្ឋាការនិងការជម្រុញការផ្តល់ទិដ្ឋាការរួម (ASEAN Single Visa) សំរាប់អ្នកធ្វើដំណើរក្រៅតំបន់អាសាន (Non- ASEAN Travellers)  ដែលបច្ចុប្បន្ន​ កម្ពុជាកំពុងអនុវត្តគំរូជាមួយប្រទេសថៃ។​

‑ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ជាទីគោរពដ៏ខ្ពង់ខ្ពស់!
‑ អង្គ​សន្និបាត​ជា​ទីមេត្រី!

ក្នុងស្មារតីនេះ អ​ង្គសន្និបាត​​លើកនេះ នឹង​​ផ្តោត​ពិភាក្សា​​​រិះរក​នូវ​​គន្លឹះ​ដើម្បី​ចាប់យក​កាល្លា​​នុវត្តភាព​ និង​ឆ្លើយតប​​​នូវ​បញ្ហា​ប្រឈម​ខាង​លើ​ ដើម្បីជាមូលដ្ឋាន​ទ្រទ្រង់​​ក្នុងការធ្វើ​សមាហរណកម្មអាស៊ាន ដែល​ក្នុងនោះយើង​នឹងពិភាក្សា​លើ​ប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
ប្រធានបទទី១៖ ស្តីពីការអភិវឌ្ឍផលិតផលទេសចរណ៍
ប្រធានបទទី២៖ ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ ដែលផ្តោតសំខាន់ទៅលើ :
-      ស្តង់ដារសេវាកម្មទេសចរណ៍
-      សុវត្ថិភាពចំណីអាហារ រាប់ទាំងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ
-      ការបណ្តុះបណ្តាលធនធានមនុស្ស ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជា​ជីវៈ​ទេសចរណ៍ ការគ្រប់គ្រង និងពង្រឹង​គុណភាពមគ្គុទ្ទេសក៏ទេសចរណ៍ និងការអនុវត្ត​ក្រម​សីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈទេសចរណ៍
ប្រធានបទទី៣៖ ស្តីពីការសម្រួល និងពង្រឹងយន្តការទ្រទ្រង់ការអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលផ្តោតសំខាន់
លើការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ
ប្រធានបទទី៤៖ ការផ្សព្វផ្សាយ និងយុទ្ធសាស្ត្រទីផ្សារ
ប្រធានបទទី៥៖ ស្តីពីអភិបាលកិច្ចល្អក្នុងវិស័យទេសចរណ៍ ដែលផ្តោតសំខាន់លើ:
-      ការគ្រប់គ្រងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យា
-         ការពង្រឹងរចនាសម្ព័ន្ធ សមត្ថភាព និងភាពជាតំណាងរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍
-      ការរៀបចំបណ្តាញអ្នកស្រាវជ្រាវ និងក្រុមប្រឹក្សាយោបល់
-      និងការរៀបចំប្រព័ន្ធ Intranet នៅក្រសួងទេសចរណ៍
ប្រធានបទទី៦៖  ស្តីពី “រមណីយដ្ឋានស្អាត សេវាល្អ”
ប្រធានបទទី៧៖ ស្តីពីចលនាប្រឡងប្រណាំងទីក្រុងស្អាតដែលនឹងត្រូវឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការវាយតម្លៃ
បឋមចំពោះចលនានេះ ស្របពេលនៃការប្រារព្ធពិធីទិវាទីក្រុងស្អាតលើកទី២ក្រោមប្រធានបទ
សកម្មភាពរបស់អ្នកដើម្បីទីក្រុងស្អាត ផងដែរ។

‑ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់​!
‑ គណៈអធិបតី និងអង្គ​សន្និបាត ​ជា​ទីគោរព និងជាទី​មេត្រី!

ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូនថា អង្គសន្និបាតលើកនេះ​មានការចូលរួម​ពីក្រសួង-ស្ថាប័ន អាជ្ញាធរ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ នគរបាលទេសចរណ៍ អគ្គនាយកដ្ឋានគយ និងពន្ធដារ សាកលវិទ្យាល័យ សាលាបណ្តុះ​បណ្តាលវិ​ជ្ជា​ជីវៈ ផ្នែកឯកជន សហគមន៍​ទេសចរណ៍ ប្រព័ន្ធ​ឃោសនា​​ផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ និងស្ថានទូត​នានា សរុបចំនួន ៨០០នាក់

ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី​ ទទួលបានសុខភាព​ល្អបរិបូរណ៍ ប្រាជ្ញា​ឈ្លាស​​វៃ អាយុយឺនយូរ ដើម្បីចូលរួមដឹកនាំនាវាកម្ពុជាទៅ​កាន់​ភាព​សំបូរ​រុង​រឿង និងសុភមង្គលជូន​ប្រជាពលរដ្ឋ។​

សូមគោរពជូនពរ​ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាយកញ្ញា ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើង​។

ដើម្បីអង្គសន្និបាត​ទាំងមូល​បានដំណើរការប្រកប​​​ដោយប្រសិទ្ធភាព​ គុណភាព និង​ទទួល​​បានលទ្ធផលល្អ​ប្រសើរ​ ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់​ សូមគោរពអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តា​ផ្តល់អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ និង​ថ្លែងសុន្ទរកថាបើកអង្គសន្និបាត។​  
​សូមគោរពអញ្ជើញ!

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...