Skip to main content

សម្តេច​តេជោ៖ អ្នក​ដឹកនាំ ឬអ្នកញុះញង់ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ការបិទ​រោងចក្រ​នោះ គឺ​ត្រូវ​​ទទួល​ខុស​ត្រូវ​លើក​ម្មករ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​នយោបាយ​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ ដោយបាន​​​អំពាវនាវ​ទៅ​កាន់​អាជ្ញាធរ​រាជធានី​ខេត្ត​ ទូទាំងប្រទេស​ ឲ្យ​ផ្តល់​សិទ្ធិ​​ស្នើ​គ្នាក្នុង​ការ​ធ្វើ​បាតុកម្ម ទាំងអ្នក​គាំទ្រ​​រាជរដ្ឋាភិបាល និង​ទាំង​អ្នកប្រឆាំង​រាជរដ្ឋាភិបាល​។ ​ប៉ុន្តែ​សម្តេចតេជោក៏​បាន​​ព្រមានផង​ដែរ​ ​ដល់​អ្នក​ដឹកនាំ ឬក៏​ការ​ញុះ​​ញង់​​ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ការបិទ​រោងចក្រ​នោះ គឺ​ត្រូវ​​ទទួលខុសត្រូវលើក​ម្មករ ដែល​មិន​មាន​ការងារ​ធ្វើ​។
​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ថានីយ​អគ្គិសនី​ដុត​ធ្យូងថ្ម​កម្លាំង​អនុភាព ១០០ ម៉េ​ហ្គា​វ៉ា​ត់ និង​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០ គីឡូវ៉ុល ភ្នំពេញ​-កំពង់ចាម នៅ​ឃុំ​កំពេញ ស្រុកស្ទឹង​ហៅ ខេត្ត​
ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៣ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បញ្ជាក់​ថា ឥឡូវនេះ​ខ្ញុំ​មិន​សំណូមពរ​ឲ្យ​ធ្វើបាតុកម្ម​ទេ តែ​ខ្ញុំ​គ្រាន់តែ​មិន​ឃាត់ ព្រោះ​សិទ្ធិ​​មាន​ដូចគ្នា។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា​ អ្នកប្រឆាំង​ក៏មាន​សិទ្ធិ អ្នកគាំទ្រ​ក៏មាន​សិទ្ធិ ខ្ញុំ​ក៏​មិន​ធ្វើតាម​ប្រធានាធិបតី​វេ​ណា​ហ្សូ​អេ​ឡា​ដែរ ដោយ​ប្រធានាធិបតី​រូប​នេះ​ បានអំពាវ​នាវ​​​ឲ្យ​អ្នកគាំទ្រ​គាត់​ចេញមក​ធ្វើបាតុកម្ម​តែម្ដង ឯខ្ញុំ​អត់​អំពាវនាវ​ទេ ខ្ញុំ​គ្រាន់តែ​ផ្ដល់​សិទ្ធិស្មើគ្នា​តែ​ប៉ុណ្ណោះ។
សម្តេចតេជោសែន បាន​មាន​ប្រសាសន៍​ថា ​ខ្ញុំព្រះករុណាខ្ញុំ​ជា​នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណាច​ក្រ​កម្ពុជា ​ត្រូវ​ធានា​សុវត្ថិភាព​ឲ្យ​ទាំងអស់គ្នា​ ធានា​ទាំង​សិទ្ធិ​ជួបជុំ​ទាំងអស់គ្នា។ សម្តេច​តេជោបាន​លើក​ឧទាហរណ៍​បញ្ជាក់​ថា ត្រូវ​​ទៅ​ទីលាន​​ប្រជាធិបតេយ្យ​បើសិន​ទាំងសងខាង​សុំ​ទីលាន​ប្រជាធិបតេយ្យ សាលា​រាជ​ធានី​ភ្នំ​ពេញ​​ត្រូវ​ត្រៀម​ចែក​ជា​ពីរ​ឲ្យ​ហើយ​ទៅ​ ម្ខាង​អ្នកគាំទ្រ និង​ម្ខាង​អ្នកប្រឆាំង។ “ច្បាស់​ណាស់ ខ្ញុំ​ឮ​សំ​ឡេង​​ខាងមុខនេះ ​វា​នឹង​កើតមាន​ការ​ស្នើសុំ​ធ្វើ​បាតុ​កម្ម បើ​អ្នកឯង​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើបាតុកម្ម ខាង​គាំទ្រ​ក៏​សុំ​ដែរ បើ​ដូច្នេះ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​ត្រៀម​ចែក​ជា​ពីរ​ទៅ ព្រោះ​បើ​ឲ្យៗ​ទាំងពីរបើ​មិន​ឲ្យៗ​ទាំងពីរ ព្រោះតែ​បាតុកម្ម​មាន​ចរិត​នយោបាយ​វា​មាន​អ្នកគាំទ្រ វា​មាន​អ្នក​ប្រឆាំង​​ហើយ”។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីបាន​​មានប្រសាសន៍ថា ខ្ញុំ​សូម​ផ្ដាំ​ទៅ​អាជ្ញាធរ​គ្រប់​ទីកន្លែង បើ​ក្រុម​ប្រឆាំង​​មាន​សិទ្ធិ ​ក្រុម​អ្នកគាំទ្រ​ក៏​មាន​សិទ្ធិ​ដែរ ហើយ​ប្រសិនបើ​នៅភ្នំពេញ​វា​មានតែ​មួយ​កន្លែង វា​មិន​ដឹង​​ជា​បញ្ចៀស​ទៅ​ឯណា? ដូច្នេះ​មើលទៅ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវធ្វើ​របង​ឲ្យ​ហើយ​ទៅ ខ្ញុំ​គ្រាន់​តែ​ឲ្យ​ជា​យោបល់ ហើយក៏​ឲ្យ​អ្នកដទៃ​ភ្លឺភ្នែក​ដែរ កុំ​ឲ្យ​ចេះ​ប្រើ​សិទ្ធិ​តែឯង។ សម្តេច​តេជោ​មាន​ប្រសាសន៍បញ្ជាក់​​ថា ឥឡូវ​បាតុកម្ម​វា​មាន​ពីរ​ហើយ អ្នកគាំទ្រ​ក៏​មាន​សិទ្ធិ អ្នក​ប្រឆាំង​​ក៏​មាន​សិទ្ធិ សិទ្ធិ​ដូចគ្នា សិទ្ធិ​ទល់​សិទ្ធិ ព្រោះ​នេះ​​កុំ​ឲ្យ​វា​មានតែ​ម្ខាង ឆន្ទៈ​ទល់​ឆន្ទៈ។
ពាក់​ព័ន្ធ​ទៅនឹង​អ្នក​ដឹកនាំ ឬក៏​ញុះញង់​ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ថៅកែបិទ​រោងចក្រ​នោះ សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា យើង​ខិតខំ​ថ្នាក់ថ្នម​វិនិយោគិន​ ឲ្យមក​បណ្តាក់​ទុន​នៅ​ស្រុក​ខ្មែរ តាមរយៈ​ការបង្ក​លក្ខណៈ​វិស័យ​កាត់ដេរ និង​ស្បែកជើង​មក​ដំណើរ​ការ គេ​បាន​រើ​រោងចក្រ​ពី​បណ្តា​ប្រទេ​ស​​នានា ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ពេល​មកកាន់​ទីតាំង​យើងដែល​មាន​តម្លៃ​ពលកម្ម​សម​ល្មម។ សម្តេច​តេជោ​បញ្ជាក់​ថា យើង​បាន​ខិតខំ​ខ្លាំង​ណាស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ដើម​ផលិត​​មាន​ភាព​អនុគ្រោះ​សម្រាប់​ឲ្យ​ម្ចាស់​រោងចក្រ​ផលិត ហើយ​ខិតខំ​ដំឡើង​បៀវត្ស​អប្ប​បរមា និង​កម្រៃ​ផ្សេងៗ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​របស់​យើង ប៉ុន្តែ​យើង​បែរ​ក្លាយ​ខ្លួន​ជា​អ្នក​ទោស ឯ​អ្នក​ដែល​មាន​គុណសម្បត្តិ​ គឺជា​អ្នក​ដែល​ដើរ​សន្យា​ឲ្យ​ប្រាក់ខែ​ខ្ពស់​ទៅវិញ​ ​សម្តេចតេជោសែនបាន​មាន​ប្រសាស​ន៍​​បញ្ជាក់​ថា ​​​គឺ​ត្រូវ​​ទទួលខុសត្រូវ​លើ​កម្មករ ដែល​មិន​មាន​ការងារ​ធ្វើ។
សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​​ថា យើង​នឹង​រង់​ចាំ​មើល​រោងចក្រ​ណា​ដែល​បិទទ្វារ​ដោយសារ​បាតុ​កម្ម​ ឬ​កូដកម្ម​ដំឡើង​ប្រាក់ខែ នៅ​ពេល​ដែល​រោងចក្រ​ត្រូវ​បិទទ្វារ សូម​អញ្ជើញ​កម្មករ កម្មកា​រិនី​​មេត្តា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​អ្នក​ដែល​ញុះញង់​ហ្នឹង​រក​ ការងារ​ឲ្យ​ធ្វើ​ទៅ ហើយ​នេះ​ជា តម្រិះ​ជិះ​ក​ឯង​ហើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ លើការ​សន្យា​របស់​​មេដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង ​ដែល​ដើរ​ឃោសនា​លើ​ការ​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​ឲ្យ​ចុះ​ថោក ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជ​រដ្ឋាភិបាល​ជា​អ្នក​ទាក់ទាញ​អ្នក​វិនិ​យោគ​​ឲ្យ​មក​បើក​រោងចក្រ​ផលិត​អគ្គិសនី ឬក៏​វារីអគ្គិសនី ​ដែល​នាំ​ឲ្យមាន​​ការ​បញ្ចុះតម្លៃ​អគ្គិ​សនី​​នៅក្នុង​ប្រទេស​កម្ពុជា។
​ឯកឧត្តម​ ស៊ុយ សែម រដ្ឋ​មន្ត្រីក្រសួងរ៉ែ​ និង​ថាមពលបានឱ្យដឹងថា ​​ក្នុង​វិស័យអគ្គិសនី ការ​អភិវឌ្ឍ ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី ក្នុងរយៈពេល​កន្លងមក មាន​ការ​រីកចម្រើន​គួរ ឱ្យ​កត់សម្គាល់ ទាំង​ប្រភព​អគ្គិសនី ទាំងអនុ​ស្ថានីយ និង​បណ្ដាញអគ្គិសនី​គ្រប់ប្រភេទ​។ បច្ចុ​ប្បន្នគោលដៅរបស់​ក្រសួង រ៉ែ​និង​ថាមពល ក្នុង​ការដឹកនាំវិស័យ​ថាមពល​អគ្គិ​សនី គឺ​មិន​ត្រឹម​តែ​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​ផ្នែក នៃ​ការផ្គត់ផ្គង់​អគ្គិសនី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា មានប្រភព​អគ្គិសនី​គ្រប់គ្រាន់ មាន​បណ្ដាញអគ្គិសនី នៅ​ទី​ណា​ក៏​ដោយ​អាច​ភ្ជាប់​ចរន្ត​ប្រើប្រាស់​បាន​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ខិតខំរៀបចំ​ធ្វើ​យ៉ាងណាឱ្យ​សេវា​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា កាន់តែ​មាន​គុណភាព មាន​ស្ថិរភាព មាន​សុវត្ថិភាព មិន​មាន​ថ្លៃ​កាន់តែ សមរម្យ​ឡើង​ផងដែរ​។ ដើម្បី​សម្រេច​គោលដៅ​នេះ ពេលកន្លងមក ក្នុង​ក្រប​ខ័ណ្ឌ​នៃ​យុទ្ធ​សាស្ត្រ​ចតុកោណរបស់​រាជ​រដ្ឋាភិ​បាល អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​លើ​គ្រប់​មុខ​ព្រួញ ទាំង​ប្រភព​អគ្គិសនី អនុ​ស្ថានីយបណ្ដាញ បញ្ជូន​តង់ស្យុង​ខ្ពស់ តង់ស្យុង​មធ្យម និង​បណ្ដាញ​ចែកចាយ​អគ្គិសនី​នៅ​តំបន់​ទីក្រុង និង​តំបន់​ជនបទ ដោយ​បើក​ទូលាយ ឱ្យមាន​ការចូលរួម​វិនិយោគ​របស់​ផ្នែក​ឯកជន ទាំង​អ្នកវិនិយោគ ក្នុងស្រុក និង​ទាំង​អ្នកវិនិយោគ​ក្រៅ​ស្រុក​បន្ថែម​ពីលើ​លទ្ធភាព​វិនិយោគរបស់​រដ្ឋ​៕


Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...