កំណាត់
ផ្លូវជាតិលេខ ៦អា ដែលបានបើកការដ្ឋានពង្រីកបន្ថែមនាព្រឹកថ្ងៃទី
១៤ កុម្ភៈ ឆ្នាំ ២០១២ មានប្រវែង ៤០,៥
គីឡូម៉ែត្រចាប់ពីគីឡូម៉ែត្រលេខ ៤
ខាងមុខក្រសួងសុខាភិបាលថ្មីក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ទៅដល់ថ្នល់កែង ក្នុង ស្រុកបាធាយខេត្តកំពង់ចាម ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំណត់ឈ្មោះជាថ្នីថា «ផ្លូវជាតិលេខ៦»ដោយលែងហៅផ្លូវជាតិលេខ ៦ អា (A) ទៀតហើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសម្តេចតេជោនាយករដ្ឋមន្ត្រី
បានមានប្រសាសន៍ថា យោងតាមសភាពការណ៍ជាក់ស្តែង យើងគប្បីបញ្ចប់ ការហៅ
ផ្លូវនេះ ជាកំណាត់ផ្លូវលេខ ៦អា
គឺយើងគប្បីហៅផ្លូវនេះជា«ផ្លូវជាតិលេខ៦»តែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រី
មានប្រសាសន៍ថា នៅក្នុងសម័យនេះ ផ្លូវជាតិដែលមានទទឹង ៧ ម៉ែត្រវា
លែងសមស្របទៅនឹងសភាពការណ៍ហើយ ផ្លូវជាតិ ដែលមានទទឹង ៧
ម៉ែត្រវាអាចសមស្របទៅនឹងទសវត្ស ៦០ ឬទសវត្ស ៧០ ឬទសវត្ស ៨០ និង
រហូតមកដល់ទសវត្ស ៩០ ក៏វានៅសមស្រប។ ប៉ុន្តែចូលមកចុងទសវត្ស ៩០
ផ្លូវមួយចំនួនយើងបានចាប់ពង្រីកទទឹង ១១ ម៉ែត្រ ហើយឥឡូវនេះ
ទទឹងផ្លូវ ១១ ម៉ែត្រក៏នៅតែតូច។ សម្តេចតេជោបញ្ជាក់
ថា យើងកំពុងតែរកទុនដើម្បី ពង្រីកផ្លូវនានារបស់យើងបន្ថែមទៀត។
“ខ្ញុំពិតជាមាន ការសប្បាយរីករាយណាស់
ដោយសារតែការផ្លាស់ប្តូរមុខមាត់ថ្មីរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈ
នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយកម្លាំងយើងផ្ទាល់ផង និង
ដោយមិត្តភក្តិជួយផង ហើយក្នុងនោះ
សាធារណរដ្ឋប្រជាមានិតចិនបានជួយច្រើនជាងគេ”។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់
ថា
ការវិវឌ្ឍន៍នេះបានកើតចេញពីស្មារតីនៃសហប្រតិបតិ្តការមិត្តភាព
រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន។សម្តេចតេជោ
បានបង្ហាញនូវក្តីសង្ឃឹមថា
លោកទូតក៏នឹងចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៦
រហូតដល់ខេត្តសៀមរាបនៅពេលខាងមុខនេះ។
សម្តេចតេជោ
ថ្លែងឲ្យដឹងថា ក្រោមកម្ចីសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និង
ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ទឹកប្រាក់ដែលត្រូវប្រើប្រាស់
ក្នុងគម្រោងនេះសរុបប្រមាណ ៧០ លាន ២ សែន ៥ ម៉ឺនដុល្លាសហ រដ្ឋអាមេរិក ។
ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ពី ៧ ម៉ែត្រដល់ ២៦ ម៉ែត្រ
សាងសង់ស្ពាន ថ្មីចំនួន ២៦ កន្លែង ប្រវែង ១ ពាន់ ៣៧០ ម៉ែត្រ។
ក្នុងនោះសាងសង់ស្ពានថ្មីចំនួន ២៣ កន្លែងមានទទឺង ២៥
ម៉ែត្រជំនួសស្ពានចាស់ដែលតូចចង្អៀត និង សាងសង់ស្ពានភ្លោះថ្មី ៣
កន្លែងទៀត នៅអមសងខាង ស្ពានចាស់មានទទឹង ១២ ម៉ែត្រកន្លះ
លូគ្រប់ប្រភេទ ៩ កន្លែងប្រវែង ២៣៨ ម៉ែត្រ និង ខ្នែងផ្លូវប្រសព្វប្តូរ
ទិសចរាចរណ៍ទំនើបមួយកន្លែងប្រវែង ១៥០ ម៉ែត្រ។
ឯកឧត្តម ត្រាំ អ៊ីវតឹក
រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនថ្លែងថា
សំរាប់តួផ្លូវដែលសាង សង់នឹងត្រូវលើកកំពស់ និង
ពង្រីកទៅតាមលក្ខណៈបច្ចេកទេស ២ ផ្សេងគ្នា
ក្នុងនោះសំរាប់ផ្លូវក្នុងក្រុង ជាកំរិតស្តង់ដារផ្លូវធំ
ផ្លូវក្នុងក្រុងនៃក្រមរចនាប្លង់របស់ប្រទេសចិន។
កំរាលផ្លូវជាប្រភេទបេតុងកៅស៊ូ AC តួ ផ្លូវមានទទឹង ២៦ ម៉ែត្រ
ដែលមានទ្រូងថ្នល់ចាក់កៅស៊ូ សំរាប់ធ្វើចរាចរណ៍ទទឹង ២០
ម៉ែត្រកន្លះក្នុងនោះ គន្លងទិសដៅចរាចរណ៍សំរាប់រថយន្តទទឹង ៣
ម៉ែត្រកន្លះ មាន ៤ គន្លង(ពីរទៅពីមក)គន្លងសំរាប់ម៉ូតូទទឹង ៣
ម៉ែត្រមាន ២ គន្លង(មួយទៅមួយមក) គែមផ្លូវទទឹង ២ តឹកកន្លះសងខាង
សួនពុះចែកកណ្តាលទ្រូងផ្លូវ និង ទិសដៅចរាចរណ៍ទទឹង ២ ម៉ែត្រកន្លះ
មានបង្គោល អគ្គិសនីមួយជួរ លូបង្ហូរទឹកភ្លៀងទទឹង១ម៉ែត្រកន្លះ
សងខាង។ដោយឡែកសំរាប់ផ្លូវក្រៅក្រុងស្តង់ ដារផ្លូវកំរិតផ្លូវទី ១
នៃរចនាប្លង់របស់ប្រទេសចិន។ កំរាលផ្លូវ ជាប្រភេទបេតុងកៅស៊ូ AC
តួផ្លូវមានទទឹង ២៦ ម៉ែត្រ
ដែលមានទ្រូងថ្នល់ចាក់កៅស៊ូសំរាប់ធ្វើចរាចរណ៍ ទទឹង ២០ ម៉ែត្រកន្លះ
ក្នុងនោះគន្លងទិសដៅចរាចរណ៍សំរាប់រថយន្តទទឹង ៣ ម៉ែត្រកន្លះមាន ៤
គន្លង (ពីរទៅពីមក)គន្លងសំរាប់ម៉ូតូទទឹង ៣ ម៉ែត្រ មាន ២ គន្លង
(មួយទៅមួយមក)គែមផ្លូវទទឹង ២ តឹកកន្លះសង
ខាងសួនពុះចែកកណ្តាលទ្រូងផ្លូវ និង ទិសដៅចរាចរណ៍ ទទឹង ២
ម៉ែត្រកន្លះជាយផ្លូវក្រាលដីក្រហមទទឹង ១ ម៉ែត្រសងខាង។
ឯកឧត្តម ផាន គ័ងស៊ា
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍កត់សម្គាល់ថា
នៅពេលដែលកំណាត់ផ្លូវជាតិលេខ ៦ នេះសាងសង់រួចរាល់
នឹងក្លាយទៅជាផ្លូវនាគបៃតង និង
ជាផ្លូវដែលមានសេចក្តីសង្ឃឹមយ៉ាងពិតប្រាកដ។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា
ចំណងមិត្តភាពកម្ពុជា-ចិនបានបន្តពីមួយជំនាន់ទៅមួយជំនាន់
ប្រជាជនចិនយកប្រជាជន កម្ពុជាជាមិត្តល្អ
មិត្តពិតប្រាកដអាចជឿទុកចិត្តបាន ពឹងផ្អែកបាន
ហើយជានិច្ចកាលប្រជាជនកម្ពុជាតែង
តែគាំទ្រដល់ភាគីចិនលើគ្រប់បញ្ហាសំខាន់ៗដែលពាក់ពន្ធ័និង
ផលប្រយោជន៍នៃប្រទេសទាំងពីរ ចំណែក
ភាគីចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹង
ដើម្បីជួយដល់ប្រទេសកម្ពុជាតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយឯក រាជ្យ និង
ភាពម្ចាស់ការបំផុត។
កំណាត់
ផ្លូវជាតិលេខ ៦ ប្រវែង ៤០ គីឡូម៉ែត្រកន្លះ
ដែលប្រារព្វពិធីបើកការដ្ឋានសាងសង់ ពង្រីកនៅពេលនេះ
ស្ថាបនាដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និង ត្រួតពិនិត្យបច្ចេកទេស
ដោយក្រុម ហ៊ុនសំណង់ក្វាងចូវវ៉ានអាន របស់ប្រទេសចិន
និងរយៈពេលសាងសង់ ៣៨ ខែ ដោយគ្រោងបញ្ចប់នៅខែ កុម្ភៈឆ្នាំ ២០១៦
ខាងមុខនេះ។
ផ្លូវជាតិលេខ៦គឺជាផ្លូវដ៏សំខាន់បំផុតក្នុងបណ្តាញផ្លូវគមនាគមន៍របស់
ប្រទេសកម្ពុជា និង
ក៏ជាផ្លូវមួយដែលមានការធ្វើចរាចរណ៍ដ៏មមាញឹកជាងគេ គឺអាចនិយាយបានថា
ផ្លូវជាតិលេខ ៦ ជាសរសៃឈាមសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។
ផ្លូវនេះទៀតសោតមិនគ្រាន់តែ
តភ្ជាប់រាជធានីភ្នំពេញទៅកាន់ប្រាសាទអង្គរ
ដែលជារតនៈសម្បត្តិរបស់អរិយធម៌របស់កម្ពុជាប៉ុណ្ណោះទេ
ប៉ុន្តែវានឹងតភ្ជាប់ទៅកាន់ខេត្តបន្ទាយមានជ័យ ប៉ោយប៉ែត និង
ភូមិភាគពាយព្យក្លាយទៅជាច្រករបៀង
សេដ្ឋកិច្ចដែលតភ្ជាប់ជាមួយនិងប្រទេសថៃ។



