ឯកឧត្តម បណ្ឌិត សុខ អាន បញ្ចុះសីមាព្រះវិហារវត្តព្រៃមេលង និងសម្ពោធអគារសិក្សា វិទ្យាល័យ សុខ អាន ព្រៃមេលង ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ
ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក
រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី
និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា វិទ្យាល័យសុខ អាន
ព្រៃមេលង ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
លោក នាង ស៊ន
អភិបាលស្រុកកោះអណ្តែតបានបញ្ជាក់ថា ក្រោយថ្ងៃរំដោះថ្ងៃ ៧មករា ឆ្នាំ
១៩៧៩
វត្តព្រៃមេលងក៏ដូចជាវត្តផ្សេងទៀតដែលត្រូវបានពួករបបប្រល័យពូជសាសន៍
បំផ្លាញស្ទើរគ្មានសេសសល់ អាស្រ័យដោយមានជំនឿ
ទំនៀមទំលាប់ក្នុងនាមព្រះពុទ្ធ សាសនិកខ្មែរ
ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា
បានមូលមតិគ្នាដើម្បីរៀបចំកសាងវត្តស្ទើរ ១០០ ភាគរយ
លើការសាងសង់ព្រះវិហារធ្វើឲ្យវត្តនៅខ្វះខាត កុដិ សាលាឆាន់
និងរបងជាដើម។ លោកអភិបាលក៏បានលើកឡើងដែរថា ស្រុកមានវត្ត ១៧
ព្រះសង្ឃសរុប ១៦៩អង្គ ក្នុងនោះភិក្ខុ ៥៦អង្គ មន្រ្តីសង្ឃស្រុក ០៥ អង្គ
ថេរសភា នៃព្រះពុទ្ទសាសនាស្រុក ០៩ អង្គព្រះវិហារ
ក្នុងនោះព្រះវិហារឥស្លាម០១ (ស្ថិតក្នុងភូមិសំរោង ឃុំរមេញ)
ព្រះវិហារកំពុងសាងសង់បួនគឺ វត្តពោធិ៍នាគរាជ វត្តអង្គពន្លៃ សំរោងរ័ត្ន
និងវត្តបន្ទាយកោះជុំ ចំណែកវិហារសាងសង់រួចមានចំនួន១៣
គឺព្រះវិហារវត្តព្រែមេលងនេះឯង គឺព្រះវិហារទី១៣
ទូទាំងស្រុកដែលបានសាងសង់រួច។
ចំពោះការងារអប់រំស្រុកកោះអណ្តែតមានវិទ្យាល័យ ០២ កន្លែង
អនុវិទ្យាល័យ ០៤ កន្លែង សាលាបឋមសិក្សា ១៩កន្លែង មត្តេយ្យសាលា មាន
១០កន្លែង ក្នុងនោះមត្តេយ្យសហគមន៍មាន០៤ កន្លែង
បន្ទប់ថ្នាក់រៀនសរុប២២៩ថ្នាក់ គ្រូសរុប ៤៥៧ ស្រី ១៤៥នាក់ មានសិស្ស
សរុប១១.៦០៤ នាក់ ហើយចំពោះអគារសិក្សា ថ្មីនៅក្នុ្ងងវិទ្យាល័យសុខ អាន
ព្រៃមេលង
ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះដែរគឺជាសមិទ្ធិផល
ថ្មីមួយទៀត សំរាប់បំរើឲ្យវិស័យអប់រំនៅក្នុងស្រុក កោះអណ្តែតផងដែរ។



