រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងជួបជាមួយលោកស្រី អគ្គលេខាធិការរងសហប្រជាជាតិ ពិភាក្សាពីការផ្ដល់អំណាចផែ្នកសេដ្ឋកិច្ចដល់ស្ដ្រីកម្ពុជា
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី និងលោកស្រីបណ្ឌិត Noeleen Heyser អគ្គលេខាធិការរងសហប្រជាជាតិ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) នឹងជួបពិភាក្សាការងារអំពីការផ្ដល់អំណាចផ្នែកសេដ្ឋកិច្ច ជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសហគ្រិនស្ដ្រីកម្ពុជា។
ការជួបពិភាក្សាគ្នានេះ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ១១ និង ១៥នាទីព្រឹក នៅក្នុងសហគ្រាសក្នុងស្រុកមួយ ដែលមានស្ដ្រីជាអ្នកគ្រប់គ្រង (ហាងសូត្រ សិនតូហ្សា Sentosa Silk) នៅផ្លូវសុធារស កែងផ្លូវ ១៧៨ រាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានពីក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ បានឲ្យដឹងថា៖
-លោកស្រី អ៊ឹង កន្ថាផាវី គឺជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៤ មក។ លោកស្រី ទទួលខុសត្រូវលើការគ្រប់គ្រង និងដឹកនាំក្រសួងកិច្ចការនារី។ នៅក្នុងឆ្នាំ២០០៤ លោកស្រីត្រូវបានតែងតាំងជាឧត្តមស្នងការស្ដីទី នៃឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ។
- លោកស្រី បណ្ឌិត Noeleen Heyser (សិង្ហបុរី) គឺជាលេខាប្រតិបត្តិទី៩ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ី និងប៉ាស៊ីហ្វិច (ESCAP)។ ដោយទទួលបានការតែងតាំង ពីអគ្គលេខាធិការសហប្រតិបត្តិ នៅក្នុខែសីហា ឆ្នាំ២០០៧ លោកស្រីបានដឹកនាំការងាររបស់ស្ថាប័ននេះ ក្នុងឋានៈជាអគ្គលេខាធិការរងសហប្រជាជាតិ។ លោកស្រីបណ្ឌិត Heyser គឺជាស្ដ្រីទីមួយ ដែលកាន់មុនតំណែងនេះ ចាប់តាំងពីស្ថាប័ននេះ ត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩៧៤មក។
- លោកស្រី សេង តក្កនារី គឺជាប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា (CWEA)។ CWEA ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១១ ក្រោមការណែនាំរបស់ក្រសួងកិច្ចការនារីកម្ពុជា និងជាគំនិតផ្ដួចផ្ដើមមួយរបស់ស្ដ្រី ដែលជាសហគ្រិនមួយក្រុមនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ស្ដ្រីផ្សេងៗ នៅក្នុងការចាប់ផ្ដើម និងពង្រីកអាជីវកម្មរបស់ខ្លួន៕