ភ្នំពេញ: ក្រុមអ្នកឃ្លាំមើលដំណើរការប្រមូលពន្ធផ្លូវ លើមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដែលតម្រូវឲ្យការបង់ពន្ធយានជំនិះគ្រប់ប្រភេទ ត្រូវធ្វើតាមរយៈធនាគារ អេស៊ីលីដា។ ការធ្វើដូច្នេះ នឹងនាំឲ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងការបង្កើនប្រាក់ចំណូលរបស់ជាតិ ពិសេសនឹងអាចបំបាត់អំពើពុករលួយពីការលក់សន្លឹកពន្ធផ្លូវ។
លោក សន ជ័យ អ្នកសម្របសម្រួលនៃបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមអ្នកឃ្លាំមើលដំណើរការប្រមូលពន្ធផ្លូវ បានលើកឡើងថា "នេះជាការប្រែប្រួលដ៏ឆាប់រហ័ស នៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលសង្គមស៊ីវិលបានចូលរួមឃ្លាំមើល និងផ្តល់អនុសាសន៍ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៩។ អ៊ីចឹង ចាប់ពីឆ្នាំ២០១២នេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្វែរការទទួលខុសត្រូវទៅឲ្យធនាគារឯកជនមួយ គឺធនាគារ អេស៊ីលីដា។ នេះជារបត់មួយនៃកំណែទម្រង់ដ៏ឆាប់រហ័សនៅក្នុងប្រព័ន្ធនៃការប្រមូលពន្ធដារ"។
លោក សន ជ័យ បានបន្ថែមថា "ការកែទម្រង់នៅក្នុងការប្រមូលពន្ធផ្លូវនេះ ជាការកែទម្រង់ដែលជាដង្ហើមរស់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ហើយនិងជាការរីកចម្រើនមួយ ដែលជាជោគជ័យមួយក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធនឹងអភិបាលកិច្ចល្អ និងប្រឆាំងអំពើពុករលួយ។ ដូច្នេះ យើងលែងបារម្ភថានឹងមានភាពយឺតយ៉ាវ ការលំបាកនៅក្នុងការទិញសន្លឹកពន្ធ។ យើងក៏លែងបារម្ភលើភាពមិនទៀងទាត់នៃការដែលប្រជាពលរដ្ឋទៅរកទិញ គាត់មិនជួបមន្ត្រីដែលលក់សន្លឹកពន្ធ ហើយយើងក៏សង្ឃឹមថា នឹងលែងឮនូវភាពមិនប្រក្រតីនៃការទារលុយលើសពីតម្លៃនៃសន្លឹកពន្ធនីមួយៗ មានទាំងម៉ូតូ និងទាំងរថយន្ត"។
លោក សន ជ័យ បានលើកឡើងថា ក្នុងការប្រមូលពន្ធផ្លូវកន្លងមក ក្រុមអ្នកឃ្លាំមើលរបស់លោក នៅតែសង្កេតឃើញមានការខ្វះខាតនៃការបែងចែកសន្លឹកពន្ធមិនគ្រប់គ្រាន់ ការលក់សន្លឹកពន្ធនោះនៅតែយកលើសតម្លៃដែលបានកំណត់ និងពិបាករកកន្លែងបង់ពន្ធ ជាដើម។
ក្នុងដំណឹងផ្សព្វផ្សាយក្នុងកាសែត ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១២ បង្ហាញថា នាយកដ្ឋានពន្ធដារ បានជ្រើសយកធនាគារ អេស៊ីលីដា ជាដៃគូក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឬហៅថា ពន្ធផ្លូវ។ ការជ្រើសរើស ដែលជាលើកដំបូងនេះ ដោយសារតែធនាគារអេស៊ីលីដា មានបណ្ដាញសាខាច្រើន ដោយភ្ជាប់ជាមួយប្រព័ន្ធទូរគមនាគមន៍ទំនើប ហើយត្រូវបានបង្កើតយ៉ាងល្អនៅក្នុងប្រទេស។
សូមរម្លឹកថា សម្រាប់ការប្រមូលពន្ធលើអចលនទ្រព្យ ក៏ត្រូវបានរដ្ឋាភិបាលសម្រេចជ្រើសយកធនាគារ កាណាឌីយ៉ា ដើម្បីទូទាត់ផងដែរ៕