ភ្នំពេញ ៖ កិច្ចប្រជុំស្តីពីវឌ្ឍនភាពវិស័យហិរញ្ញវត្ថុកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២១ សីហា ២០១២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និងជាប្រធានគណៈកម្មាធិការឥណទាន សម្រាប់អភិវឌ្ឍន៍ជនបទ(គជទាន) និងមានការចូលរួមពីសំណាក់លោកទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន ដែលជាសមាជិកនៃ គជទាន ។
កិច្ចប្រជុំនេះបានបង្ហាញពីវឌ្ឍនភាពនិងការប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុរួមនឹងការ ដាក់វិធានការអនុវត្តសម្រាប់ពេលខាងមុខ ។ វិស័យមីក្រូហិរញ្ញវត្ថុ មានការរីកចំរើនទាំងផ្នែកវិ សាលភាពនិងគុណភាពប្រតិបត្តិការ តាមរយៈការចង្អុលបង្ហាញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥ ដែលរាជរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នកម្មទៅជាយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០១៥ ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពី ពេលថ្មីៗកន្លងទៅនេះ ។ វិស័យនេះត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ថាជាវិស័ យគន្លឹះក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជានកម្ពុជា ។
តាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំស្តីពីវឌ្ឍនភាពវិស័យហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំង៣២ ក្នុងនោះមានគ្រឹះស្ថានចំនួន៧ ត្រូវបានការអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជន ។ រយៈពេលដូចគ្នានិងឆ្នាំមុន ក្នុងឆ្នាំនេះឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទឹកប្រាក់សរុបជិត ២.៩៧៦លាន រៀល ស្មើនិងប្រមាណ ៧៣០លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ដោយអតិថិជនចំនួន ១.១៨៩.៣០៦នាក់ ពោលគឺកើនឡើងចំនួន ៤៤% និង១៩% រៀងគ្នា ធៀបនឹងដំណាច់ ឆមាសទី១ ឆ្នាំ២០១១ ។ ទន្ទឹមនេះដែរប្រាក់បញ្ញើសរុបមានចំនួនជាង ៧២៥ពាន់លានរៀល (ប្រហែល ១៧៨លាន ដុល្លារអាមេរិក) ដែលទទួលបានពីអតិថិជនចំនួន ៣៦៦.៣៣៨នាក់ គឺកើនឡើង ១៥៨% និង១២៦% រៀងគ្នា ។ បន្ថែមពីនេះ បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅថ្នាក់ឃុំមានចំនួនរហូតដល់ ១២.០១១ការិយាល័យ ។ រីឯចំនួនស្ត្រីដែលទទួលបានសេវា ប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ មានចំនួន ៩៨៦.០៦០នាក់ ពេលគឺប្រមាណ៨៣% នៃចំនួនអ្នកខ្ចី សរុប ។
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងច្រើនលើឆាកអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌបទប្បញ្ញត្តិ ភាពច្នៃប្រឌិតនិងភាពទន់ភ្លន់នៃប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ។ សេចក្តី ប្រកាសព័ត៌មានក៏បានឲ្យដឹងដែរថា តាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការស៊ើប អង្កេតសេដ្ឋកិច្ច ( Economic Intelligent Unit ) ឆ្នាំ២០០៩ និងឆ្នាំ២០១០ ប្រទេសកម្ពុជាទទួល បានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសចំនួន៥៥ លើការដាក់ចេញបទប្បញ្ញត្តិ និងការ ត្រួតពិនិត្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិបែបនេះ ក៏ត្រូវ បានផ្តល់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ ក្នុងនោះរួមមានការទទួលស្គាល់លើ តម្លាភាពផ្នែកហិរញ្ញវត្ថុផ្តល់ដោយស្ថាប័នពិគ្រោះយោបល់ជួយជនក្រីក្រ (CGAP) និងការ សម្រេចបានលទ្ធផលផ្នែកសង្គមផ្តល់ដោយស្ថាប័នដោះដូរព័ត៌មានមីក្រូហិរញ្ញវត្ថុ(MIX Market) ដូចនេះវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានក្លាយជាចំណុចចាប់អារម្មណ៍របស់អន្តរជាតិក្នុងទិសដៅសិក្សាស្វែងយល់ ចែករំលែកនូវបទពិសោធន៍ និងកត្តាជោគជ័យនានាដែលកម្ពុជាទទួលបានកន្លងមក ។
កតា្តសំខាន់ៗចំនួន៤ ត្រូវបានមើលឃើញជាកត្តាពន្លឿននៃកំណើនវិស័យមីក្រូហិរញ្ញ វត្ថុនៅកម្ពុជា គឺទី១-គោលនយោបាយគាំពារ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ទី២-ក្រប ខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យដោយប្រុងប្រយ័ត្នរបស់ធនាគារជាតនៃកម្ពុជា ទី៣-ភាពរស់ រវើក និងការច្នៃប្រឌិតរបស់ប្រតិបត្តិករហិរញ្ញវត្ថុ និងទី៤-តម្រូវការ និងការគាំពាររបស់អតិថិជន ៕