ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោត ចំនួន ១០១.២៦៧ នាក់ ស្មើនឹង ១៦,៣៤ ភាគរយ ដែលតួលេខនេះ បានទទួលពីឃុំ-សង្កាត់ ចំនួន ១.៥៧២ ក្នុងចំណោមឃុំ-សង្កាត់ ចំនួន ១.៦៣៣ ទូទាំងប្រទេស។
សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២ បានលើកឡើងថា ស្មៀនឃុំ-សង្កាត់ បានកែតម្រូវឈ្មោះអ្នកបោះឆ្នោតបានចំនួន ៨.៦៦០ នាក់ និងលុបឈ្មោះបានចំនួន ៣០.៤៧៥ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មានរយៈពេល ៤២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។
តាមរបាយការណ៍ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ មានគណបក្សនយោបាយចំនួន ៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សនរោត្តមរណឫទ្ធិ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានដាក់តំណាងចូលរួមសង្កេតមើលដំណើរការនេះ។ រីឯអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំនួន ៣ គឺខុមហ្វ្រែល NDI និង IFES ក៏បានដាក់អ្នកសង្កេតការណ៍ ចូលរួមសង្កេតមើលការងារនេះផងដែរ។
សេចក្ដីប្រកាសព័ត៌បានឲ្យដឹងថា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអំពាវនាវដល់អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ពិសេសយុវជន យុវនារីទើបគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ (កើតមុន ឬត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៥) និងអ្នកផ្លាស់ទីលំនៅចូលក្នុងឃុំ-សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅក្នុងអំឡុងពេលនេះ ព្រោះថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ គឺជាការកសាងបញ្ជីបោះឆ្នោតមួយ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលមានឈ្មោះ និងទិន្នន័យ ត្រូវគ្នានឹងឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត។
សូមបញ្ជាក់ថា តាមតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកត្រូវចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំនេះ មានចំនួន ៦១៩.៦៣០ នាក់៕