សេចក្តីជូនដំណឹង៖ ឯកឧត្តម ឈាន វុន, នឹងធ្វើសន្និសីទសារព័ត៌មានបំភ្លឺការដែលអង្គការសង្គមស៊ីវិលមួយចំនួន
សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ
អន្តរ ជាតិ ជ្រាបថា នៅរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៤:៣០រសៀលនេះ
ឯកឧត្តម ឈាន វុន
សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា
និងជាប្រធានគណកម្មការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនាការ
និងព័ត៌មាន នៃរដ្ឋសភា
នឹងធ្វើសន្និសីទសារព័ត៌មានបំភ្លឺការដែលអង្គការសង្គមស៊ីវិលមួយចំនួន
ស្នើឲ្យលុបចោលសារាចររបស់សម្ដេចប្រធានរដ្ឋសភា
ស្ដីពីបែបបទការងារក្នុងរដ្ឋសភា។
សន្និសីទនេះ
នឹងរៀបចំធ្វើនៅក្នុងបន្ទប់ទំនាក់ទំនងអន្តរជាតិ ក្នុងវិមានរដ្ឋសភា។
អាស្រ័យដូចជម្រាបជូនខាងលើនេះ
សូមអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័តមានតាមការគួរ។
ភ្នំពេញ, ថ្ងៃទី
០៣ ខែតុលា ឆ្នាំ២០១៤
នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា
