Skip to main content

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម​ ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​​ជាមួយ​ទូរទស្សន៍​បាយ័ន ​ស្តី​ពី​​​ ​បច្ចុប្បន្ន​ភាព​​កម្ពុជា​


 ថ្ងៃទី ១៩ ខែ ធ្នូ​ ​ ឆ្នាំ២០១១
លោក សត្យា រក្ស
          សំណួរ៖ ជាទូទៅ​យើង​ឃើញ​ថា រាល់​វត្តមាន​របស់​លោក ស៊ូយ៉ាស៊ូបេឌី ដែល​អញ្ជើញ​មក​​​កម្ពុជា​ យើង​ឃើញ​ថា សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ហាក់​បី​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខុស​ពី​ ធម្ម​តា​ ទាំង​​គណបក្ស​ សម រង្ស៊ី ទាំង​គណបក្ស​ កឹម សុខា  គឺ​មាន​ភាព​ចលាចល​ ដើម្បី​ដណ្តើម​ប្រជាប្រិយភាព នៅ​ចំពោះ​មុខ​លោក ស៊ូយ៉ាស៊ូបេឌី ។ ប៉ុន្តែ​ដូច​លោក​បណ្ឌិត​ជ្រាប​ហើយ​ថា ក្រោយ​ពី​លោក​ ស៊ូយ៉ា​ស៊ូបេឌី​ ត្រឡប់​ទៅ​វិញ​ សកម្មភាព​ផ្សេងៗ​ហាក់​ដូច​ជា​មាន​សភាព​ស្ងប់​ស្ងាត់​ធម្មតា អញ្ចឹង​ជុំ​វិញ​វត្តមាន​របស់​លោក ស៊ូយ៉ា​ស៊ូបេឌី ដែល​អញ្ជើញ​មក​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ណាដែរ​?​​


លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  យើង​មើល​ឃើញ​ទិដ្ឋភាព​មួយ​ហាក់​ដូច​ជា​មាន​ទិដ្ឋភាព​ប្រែប្រួល​នៅ​ក្នុង​ រង្វង់​នៃ​ទំនាក់​ទំនង​ របស់​បេសកៈជន​​ពិសេស​ ​ឬឥឡូវ​គេ​ឲ្យ​ឈ្មោះ​ថា អ្នក​រាយ​ការណ៍​ពិសេស​របស់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ចំពោះ​ការ​ងារ​សិទ្ធិ​មនុស្ស​យើង​ឃើញ​ថា នៅចំពោះ​មុខ​ទិដ្ឋភាព​របស់​អ្នក​រាយការណ៍​ពិសេស​ហ្នឹង ដូច​យើង​បានដឹង​​ហើយ ​ឲ្យ​តែ​បរទេស​គេ​មក​ ខាង​គណបក្ស​ប្រឆាំង​ ក៏​ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស​មាន​និន្នាការ​ប្រឆាំង​តែងតែ​ ស្រ ទៅ ស្រ មក ដូច​ចៅហ្វាយ​នាយ​គេ​មក​អញ្ចឹង ។​ចំណុច​ហ្នឹង​ដែល​យើង​ធ្លាប់​លើក​ហើយ​ថា ពួក​គាត់​ឲ្យ​តម្លៃ​អង្គការ​សហប្រជាជាតិ​ច្រឡំ​ ហើយ​ឲ្យ​តម្លៃ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​កិច្ច​ការ​សិទ្ធិ​មនុស្ស​នៅ ​កម្ពុជា​ច្រឡំ​ ។​ តើ​គេ​ឲ្យ​តម្លៃ​ច្រឡំ​យ៉ាង​ម៉េច?​​ គេ​ចាត់​ទុក​ថា អង្គការ​សហប្រជាជាតិ​ ពិសេស​ក្រុម​ការងារ​ខាង​សិទ្ធិ​មនុស្ស​ ​​ជា​ប៉ូលីស UN មកចាប់​កម្ពុជា មក​​ដាក់​ពិន្ទុ​ ។​ អញ្ចឹង​ហើយខាង​គេ​ត្រូវ​ចិត្ត ​គឺ​​និន្នាការ​ប្រឆាំង​នៅ​កម្ពុជា​ គណបក្ស​ប្រឆាំង​ ហើយ​និង​ NGO ប្រឆាំង​ ឲ្យ​តែ​ដល់​ពេល​​ណា​មួយ​ដែល​តំណាង​ពិសេស​ ឬ ក៏​អ្នក​រាយ​ការណ៍​ពិសេស​មក​ គេ​ចាត់​ទុក​ថា ចៅហ្វាយ​នាយ​គេ​ គេ​នឹង​ស្វែង​រក​​ការ​ជួប​ដើម្បីទូលពិត​ ។ មិន​មែនជា​​ការ​ជួប​ក្នុង​ន័យ ​គេ​មក​សហប្រតិបត្តិ​ការទេ​ ។​ ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​​​ ដោយ​សារ​ខ្លួន​ឈរ​ទៅ​លើ​តួនាទីខុស​ គណបក្ស​ប្រឆាំងនៅ​កម្ពុជា​អត់​ស្គាល់​តួនាទី​ខ្លួន​ឯង​ ជា​គណបក្ស​នយោបាយ​ ហើយ​អង្គការ​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ក៏​ធ្វើ​តួនា​ទី​ខុស​ គឺ​គេ​មិន​មែន​ធ្វើ​តួនាទី​សម្រាប់​ការ​លើក​ស្ទួយ​ និង​អភិវឌ្ឍន៍​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​រង្វង់​ក្របខ័ណ្ឌ​ជាតិ​របស់​ខ្លួន​ទេ​ គឺ​គេ​ធ្វើ​ហាក់​ដូច​ជា​គេ​ទទួល​ធុរៈកិច្ច​​ជា​បាវព្រាវ​ឲ្យ​បរទេស​ ដើម្បី​បំពេញ​ការងារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​ ត្រង់​ហ្នឹង​ហើយ​ដែល​គេ​ច្រឡំ​តួនាទី​ យើង​អាច​ប្រៀប​ធៀប​កន្លង​មក​និង​បច្ចុប្បន្ន​ ឲ្យ​តែ​អ្នក​រាយការណ៍​ពិសេស​គេរៀប​ចេញ​ទៅ​គេ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ គេ​យក​ភាសា​ទិតៀន​ហ្នឹង​ គេ​យក​ភាសា​របស់​បរទេស​ហ្នឹង​​ យក​មក​ធ្វើ​អត្ថធិប្បាយ​ ពង្រីក​វាយ​ប្រហារ​​កម្ពុជា​ខ្លួន​ឯង​។​ ការ​មក​លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ​ គណបក្ស​ប្រឆាំង​ ហើយ​និង​អង្គការ​ NGO សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ក៏​ ស្រ ទៅ​ ស្រ​​ មក​ ហើយ​គេ​រង់​ចាំ​ស្វាគមន៍​លោក ស៊ូបេឌីខ្លាំង​ណាស់​ ហើយ​ការ​រង​ចាំ​ស្វាគមន៍​ហ្នឹង គឺ​ដូច​សព្វ​ដង​អញ្ចឹង​គឺ​គេ​ត្រៀម​ទុក​អស់​ហើយ​ គេចាំ​​​រាយ​ការណ៍ ហើយ​យើង​មើល​របាយការណ៍​របស់​គណបក្ស​ប្រឆាំង​ សម រង្ស៊ី គេរាយការណ៍​ទូលពិត​ទៅ​លោក ស៊ូបេឌី មួយ​បែប​ទៅ​ ហើយ​គេ​អត់​រាយ​ការ​ណ៍​ក្នុង​នាម​ខ្លួន​ឯង​ជា​ម្ចាស់​ផ្ទះ​ទេ គេ​រាយការណ៍​ក្នុង​នាម​ខ្លួន​ឯង​ជា​បាវព្រាវ​ របស់​​តំណាង​អង្គការ​សហប្រជា​ជាតិ​។​​
​ងាក​មក​ លោក​ កឹម សុខា​ រឹត​តែ​អត់​ថ្លៃថ្នូរ​ទៅទៀត​ ចំពោះ​ករណី​គណបក្ស​ សម រង្ស៊ី ខ្ញុំ​មិន​ចង់​វាយ​តម្លៃ​ដល់​ថ្នាក់​អត់​ថ្លៃ​ថ្នូរ​ ព្រោះ​គាត់​និយាយ​ដដែលៗ​​ទេ​តែ​រឿង​បរិបទ​លោក​ សម រង្ស៊ី រឿង​បរិបទ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​ដើរ​ថយ​ក្រោយ​វា​ដដែល​ទេ តែ​លោក​ កឹម សុខា អត់​ថ្លៃថ្នូរ​ត្រង់​ថា ខ្លួន​ឯង​មាន​តែ​ ៣ កៅអី ភូត​គេ​ បំភ្លៃ​គេ​ ថា​គណបក្ស​ប្រជាជន​ គ្រប់​គ្រង​រដ្ឋាភិបាល​ ក៏​លោក​ កឹម សុខា ទូលពិត​ទៅ​​ចៅហ្វាយ​គាត់​ហ្នឹង​​សុទ្ធ​តែ​អាក្រក់​ ហើយ​ទៅ​ទូលពិត​ថា គណបក្ស​ សម រង្ស៊ី ក៏​អាក្រក់​អញ្ចឹង​ល្អ​មាន​តែ​ កឹម សុខា។​ អញ្ចឹង​យើង​មើល​ទៅ​ដូច​ជា​​ក្មេង​ល្មិល្មក់​ទៅ​ចាត់​ទុក​កិច្ច​នេះ​ដូច​ជា​ រឿង​លេង​សើច​។​
 យើង​អាច ​គិត​ពិចារណា​ ទី​១​គណបក្ស​ប្រឆាំង​ សម រង្ស៊ី។​ បើសិន​ជា​គណបក្ស​ សម រង្ស៊ី មាន​សមត្ថភាព​ធ្វើ​នយោបាយ​ ហើយ​ស្គាល់​អំពី​ដំណើរ​ការ​​​គ្រប់​គ្រង​​ប្រទេស​ បែប​សភា​និយម​ ដែល​ត្រូវ​ការ​នូវ​តុល្យភាព​ការងារ​ផ្ទៃក្នុង​សភា​ រវាង​ក្រុម​ភាគ​ច្រើន​ និង​ក្រុម​ភាគ​តិច​ ពេល​នោះ​ខ្ញុំ​ជឿថា គណបក្ស​ សម រង្ស៊ី ប្រហែល​នឹង​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​ខ្លះ​ ប៉ុន្តែ​យើង​ឃើញ​ថា​អត់​ ដោយ​សារ​​ខ្វះ​ការ​យល់​ដឹង​ អញ្ចឹង​ដល់​ទៅ​និយាយ​ជា​មួយ​លោក ស៊ូបេឌី ខ្ញុំ​អត់​ឲ្យ​តម្លៃ​គាត់​ជា​អាទិ​ទេព នៃ​ប៉ូលីស​សិទ្ធិ​មនុស្សទេ​ ខ្ញុំ​ឲ្យ​តម្លៃ​ថា ប្រសិន​បើ​លោក ស៊ូបេឌី យក​ជំនាញ​ឯក​ទេស​របស់​គាត់​ ផ្នែក​នីតិ​រដ្ឋ​ធម្មនុញ្ញ​មក​ធ្វើ​ការ​វិភាគ​ នៅ​ពេល​ដែល​គាត់​ស្តាប់​ការ​ទូលពិត​របស់​គណបក្ស​ សម រង្ស៊ី ដែល​ថា រដ្ឋ​សភា​បាត់​តុល្យភាព ហើយ​គាត់​ចង់​ឲ្យ​រដ្ឋ​សភា​ និង​រដ្ឋាភិបាល​មាន​តុល្យភាព។​ ខ្ញុំ​ថាបើ​លោក ស៊ូបេឌី​ ស្តាប់​ ហើយ​យក​ជំនាញ​មក​គិត​ គឺ​គេ​សើច​ក្នុង​ពោះ​ល្មួល​ពោះ​វៀន​ហើយ មេដឹក​នាំ​គណបក្ស​ប្រឆាំង​មួយ​ មាន​កៅអី​ ២៦ ​នៅ​ក្នុង​រដ្ឋ​សភា ហើយ​អត់​យល់​ដំណើរ​ការ​សភា​​និយម​ ទៅ​ជា​ចង់​ឲ្យ​មាន​តុល្យភាព​ រវាង​រដ្ឋ​សភា​ និង​រដ្ឋាភិបាល​យ៉ាង​ម៉េច ព្រោះ​គាត់​អត់​យល់​​តុល្យភាព​ រវាង​រដ្ឋ​សភា និង​រដ្ឋាភិបាល​ មិន​អាច​ដូច​ប្រព័ន្ធ​គ្រប់​គ្រង​ប្រធានាធិបតីនិយម​នៅ​អាមេរិក​ទេ​ គឺ​ឆ្លុះ​​បញ្ចាំង​ទៅ​បែប​​បទ​នៅ​កម្ពុជា ក៏​ដូច​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​អនុវត្ត​របប​សភានិយម​ គឺ​អាស្រ័យ​ទៅ​ហ្នឹង​សមាមាត្រ​​កម្លាំង​នៅ​ក្នុង​រដ្ឋ​សភាខ្លួន​ឯង​។​
លោក សត្យា រក្ស
          សំណួរ៖ លោក​បណ្ឌិត​មាន​ប្រសាសន៍​ពី​ខាង​ដើម​គឺ លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា លោក ស៊ូយ៉ា ស៊ូបេឌី ដែល​មាន​វត្តមាន​នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​លោកមាន​ប្រសាសន៍ថា ហាក់​បីដូច​ជា​មាន​ផ្លាស់​ប្តូរ​ឥរិយាបទ​បន្តិច​ អញ្ចឹង​ចំណុច​នេះ​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​មើល ថា​តើ​រវាង​លោក ស៊ូបេឌី ដែល​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ ហើយ​នឹង​មេបក្ស​ប្រឆាំង​នៅកម្ពុជា តើ​ការ​រាយ​ការ​ណ៍​របស់​​​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា ​ជា​ការ​រាយការណ៍​ខូច​ ឬ​ក៏​លោក​ ស៊ូបេឌី​ មាន​គំនិត​លំអៀង​នៅ​ក្នុង​ការ​ចង់​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​​ឬ យ៉ាង​ម៉េច​?

លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  ផ្អែក​លើ​លក្ខណៈសម្បត្តិ​ធំពីរ​​ ដែល​លោក ស៊ូបេឌី មាន​ឱកាស​បាន​ជួប​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ញឹក​ញាប់​គាត់​អាច​ដឹង​ហើយ ដឹង​តាម​រយៈ​ជំនាញ​របស់​គាត់​បើ​សិន​គាត់​យក​ជំនាញ​ជា​ការ​ងារ​អាជីព​របស់​ គាត់​ ក៏​ដូច​ជា​ការងារ​របស់​គាត់​កំពុង​ធ្វើ​ គាត់​នឹង​​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ខ្សោយ​។​ កាល​ពី​មុន​គាត់​ជឿគណបក្ស​ប្រឆាំង​ទូលពិត​ថា រដ្ឋាភិបាល​គាប​សង្កត់​ ឥឡូវ​តាម​រយៈ​ការ​សាសង​ប៉ុន្មាន​លើក​របស់​លោក ស៊ូបេឌី និង​គណបក្ស​ប្រឆាំងនៅ​កម្ពុជា​ គឺ​លោក ស៊ូបេឌី អាច​នឹង​ឃើញ​ថា គណបក្ស​ប្រឆាំង​ខ្សោយ​ ខ្សោយ​ចំពោះ​ការ​រៀប​ចំ​គណបក្ស​របស់​ខ្លួន​ និង​ក្រុម​តំណាង​រាស្រ្ត​របស់​ខ្លួន​ក្នុង​ការងារ​សភា​ ក្នុង​នោះ​គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​កម្ម​វិធី​នយោបាយ​ គឺ​គណបក្ស​ប្រឆាំង​អត់មាន​។​ ទី២​ ខ្សោយ​ក្នុង​ការ​យល់​ដឹង​ អំពី​តើ​ធ្វើ​ម៉េច​ ដើម្បី​ឲ្យ​រដ្ឋ​សភា​ដំណើរ​ការ​បាន​ នៅ​ពេល​ដែល​គេ​ស្តាប់​ឃើញ​ថា គណបក្ស​ប្រឆាំង​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ ឬ​ក៏​ឲ្យ​រដ្ឋ​សភា​ ឯករាជ្យ​ពី​រដ្ឋាភិបាល​ អាហ្នឹង​គេ​ដឹង​ថា ​គាត់​មិន​ត្រឹម​តែ​ខ្សោយ​ក្នុង​ការ​រៀប​ចំ​ការ​ងារ​ទេ​ ខ្សោយ​ក្នុង​ការ​យល់​ដឹង​ ​បញ្ហា​ខួរ​ក្បាល​នៃ​ការ​ចេះ​ដឹង​ ព្រោះ​ធម្ម​តា​គណបក្ស​មួយ​គេ​ត្រូវ​ការ​មាន​អ្នក​ចេះ​ដឹង​ ទើប​​អាច​ពឹង​ពាក់​ក្នុង​ការ​អភិវឌ្ឍន៍​នយោបាយ​ប្រទេស​ ដល់​ខ្វះ​​ការ​យល់​ដឹង​ អញ្ចឹង​លោក ស៊ូបេឌី អាច​មើល​ឃើញហើយ។ មួយ​ទៀត​ដែល​អាច​យើង​រំលង ​ជា​មួយ​នឹង​​ស្ថាន​ភាព​ដែល​លោក ស៊ូបេឌី​​ មក​លើក​នេះ​គួរ​ឲ្យ​ប្លែក​ផ្លាស់​ប្តូរពី​​ទិដ្ឋភាពមុន​ ដោយ​សារ​តែ​នៅ​ក្នុង​ការិយាល័យ​​ឧត្តម​ស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​ បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា វា​បាត់​មេរោគ​មួយ​គឺ​លោក​ម្នាក់​ យើង​មិន​ចាំ​បាច់​និយាយ​ឈ្មោះ​គេទេ ​ត្រូវ​បាន​បញ្ចប់​មុន​អាណត្តិ​ហើយ​បាន​ចាក​ចេញ​​ ដូច​មេរោគ​​គឺ​ត្រូវ​បាត់​បង់​ ព្រោះ​អ្នក​ហ្នឹង​ហើយ​គឺ​ជា​មេ​រោគ​មួយ​ដែល​ទំនាក់​ទំនង​ភ្ជាប់​គ្នា​ជា​មួយ ​អង្គការ​​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ និង​​អ្នក​នយោបាយ​ប្រឆាំង​ ដើម្បី​ពូន​គរ​ជា​ភ្នំ​ ជា​ស្ថិតិ​រាយការ​ណ៍​ទៅ​អង្គការ​សហប្រជាជាតិ​ ដើម្បី​មួល​​បង្កាច់ ​បង្ខូច​ កម្ពុជា​ក្នុង​គោល​ដៅ​​ប្រឆាំង​សុទ្ធ​សាធ​។​ ឥឡូវ​ដល់​តែ​បាត់​មេរោគ​ហ្នឹង​ អញ្ចឹង​កូន​មេរោគ​តូច​ៗ​នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ទាំង​ខ្មែរ​ទៀត​ សុទ្ធ​តែ​ពួក​ចំណុះ​​បរទេស​ គ្មាន​បំរើ​​ការងារ​សម្រាប់​សតិសម្បជញ្ញៈជាតិទេ​ ពួក​ហ្នឹង​បាត់​មេ​របស់​ខ្លួន​ ដល់​អញ្ចឹង​ទៅ​​​ច្រក​មក​បុករុក​លែង​មាន។​​​​ជាមួយ​នោះ​ទៀត​​​អង្គការ​ សិទ្ធិមនុស្ស​បរ​ទេស​​​ ដូច​ humane right watch ក៏បាត់​អ្នក​ទំនាក់​ទំនង​ផ្ទាល់​​ ហើយ​ចំណុចហ្នឹង​ក៏​ជះឥទ្ធិពល​ដល់​​រូប​ភាព​ថ្មី​ដែរ​ ដោយ​សារ​ពេល​ហ្នឹង​ជា​ការ​ផ្តល់​ឱកាស​ថ្មី​មួយ​​សម្រាប់​លោក ស៊ូបេឌី ក្នុង​ការ​ទទួល​យក​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​មួយ​ជំហាន​ទៀត។​​ កាល​ពីមុន​អត់​ទេ ព័ត៌មាន​របស់​​គាត់​ គឺ​គាត់​មាន​បុរេវិនិច្ឆ័​យ​ហើយ​មុន​ឡើង​យន្ត​ហោះ​​ពី​អង្គការ​សហប្រជាជាតិ​ មកកម្ពុជា​ គាត់​មាន​បុរេ​វិនិច្ឆយ​ពី​ជ្រុង​ពួក​មេរោគ​សិទ្ធិ​មនុស្ស​ទាំង​នោះ​បាត់​ ទៅហើយ។​ ឥឡូវ​យើង​ឃើញ​មាន​ប្លែក​គឺ​កត្តាបី​ ដែល​ខ្ញុំ​​ពិនិត្យ​ឃើញ​ ហើយ​នៅ​ពេល​ដែល​ជួប​យើង​ឃើញ​ ការ​ពន្យល់​របស់​ក្រុម​ប្រឆាំង​មាន​និន្នា​ការ​មិន​ល្អ​ក្នុង​ឧត្តម​គតិជាតិ ​​របស់​ខ្លួន​ ធ្វើ​ឲ្យ​លោក​ស៊ូបេឌី​ ឃើញ​ ហើយ​ការ​រាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​និន្នាការ​ប្រឆាំង​ផ្សេង​ទៀត ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ អញ្ចឹង​គឺ​ឥទ្ធិពល​ហ្នឹង​ធ្វើ​ឲ្យ​លោក​ ស៊ូបេឌី មាន​ឱកាស​ស្វែង​យល់​ពី​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ធើ្វ​ទំនាក់​ទំនង​ជាមួយ​អង្គការ​ផ្សេង​ទៀត​ តំណាង​រដ្ឋាភិបាល ហើយ​អង្គការ​ផ្សេង​ៗ​ដែល​មាន​ជំនាញ​ក្នុងកិច្ច​ការ​សិទ្ធិមនុស្ស​ ខ្ញុំ​មិន​បង្ហើប​ថា ​តើ​លោក ស៊ូបេឌី អាច​មាន​ទទួល​ទំនាក់​ទំនង​ពី​​ប្រភព​ណា​ផ្សេង​ទៀត​ទេ។​​​ ប៉ុន្តែ​ក្នុង​ឱ​កាស​ដែល​គណបក្ស​ប្រឆាំង​ និង​អង្គការ​សិទ្ធិ​មនុស្ស​មាន​ និន្នាការ​ប្រឆាំង​ វា​បាត់​មេរោគ​មួយ​ដែល​នៅក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​ ហ្នឹង​ គឺ​ជា​ឱ​កាស​ឲ្យ​លោក ស៊ូបេឌី​ អាច​ជួប​អ្នក​​ដ៏ទៃ​បាន​ទៀត​ អញ្ចឹង​ហើយ​បាន​ជា​ពេល​វេលា​នៃ​ការ​ជួប​​គឺ​ការិយាល័យ​ឧត្តម​ស្នង​ការ​​ សិទ្ធិ​មនុស្ស​អត់​ប្រកាស​ទេ​ ព្រោះ​ការ​ជួប​លែង​កំណត់​បាន​ដូច​មុន​។​
លោក សត្យា រក្ស
          សំណួរ៖ ឥឡូវ​សុំ​ងាក​មក​បរិបទ​លោក សម រង្ស៊ី ជាទូទៅ​គឺ​លោក​បណ្ឌិត​ជ្រាប​ហើយ ក៏​ដូច​ជា​ជន​រួម​ជាតិ​ក៏​បាន​ជ្រាប​ផង​ដែរ​ នៅ​ពេល​ដែល​វត្តមាន​របស់​អ្នក​រាយ​ការណ៍​អង្គការ​សហប្រជាជាតិ​ និយាយ​ឲ្យ​ចំ​គឺ​វត្ត​មាន​របស់​បរទេស​ដែល​មាន​និន្នាការ​ប្រឆាំង​ គឺ​ថា គណបក្សប្រឆាំង​​ សម រង្ស៊ី ក្តី​ គណបក្ស​ប្រឆាំង​ កឹម សុខា ក្តី គេតែ​ង​តែ​រាយ​ការណ៍​ដូច​ដែល​លោកបណ្ឌិត​មាន​ប្រសាសន៍​អញ្ចឹង​ ប៉ុន្តែ​ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​លោក សម រង្ស៊ី ត្រង់​ថា វត្តមាន​របស់​អ្នក​រាយ​ការ​ណ៍​ពិសេស​ គ្រប់​លើក គ្រប់​ជើង​ ដែល​គាត់​មាន​វត្តមាន​នៅ​កម្ពុជា​ហ្នឹង គណបក្ស​ សម រង្ស៊ី ​តែង​តែ​ស្នើ​សុំ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ដាក់​សម្ពាធ​មក​លើ​រាជរដ្ឋាភិបាល ​ ចំពោះ​ការ​​ធ្វើ​យ៉ាង​ណា​ឲ្យ​សម រង្ស៊ី បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​។​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ផង​ដែរ​ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន លោក ​បាន​មាន​ប្រសាសន៍​ថា រឿង​លោក សម រង្ស៊ី ​នេះ​មិនមែន​​ជា​រឿង​នយោបាយនោះទេ​​ គឺ​មិន​ទាក់​ទង​អ្វី​ទាំង​អស់​​គឺ​ទាក់​ទង​ទៅ​​លើ​ផ្លូវ​ច្បាប់​។​ ចំណែក​ព្រឹត្តិ​ការណ៍​ដែល​គណបក្ស​ប្រឆាំង​រាយ​ការណ៍​ទៅ​អង្គការ​សហ​ប្រជា​ ជាតិ​​​យើង​ឃើញ​ថា ក៏​មិន​មាន​អ្វី​ដែល​ជា​ការ​ប្រែប្រួល​​​ដែរ គឺ​ហាក់​មាន​ភាព​នៅទ្រឹង​​ដដែល​ អញ្ចឹង​ចំពោះ​បញ្ហា​ដែល​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ស្វះស្វែង​រក​ការ​វិល​ត្រឡប់​មក​វិញ​ លោក បណ្ឌិត​យល់​ឃើញថា តើ​​អាច​ដំណើ​រ​ការ​បាន​ទេ​លោក​បណ្ឌិត?​

លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  ត្រង់​ហ្នឹង​ជា​រឿង​ពីរ​ដាច់​ពី​​គ្នា​ ដែល​លោក ស៊ូបេឌី​ បាន​យល់​ ដោយ​សារ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី រាយការណ៍​​ តែ​មួយ​កំណាត់​។​ ឧទាហរណ៍ ជាក់​ស្តែង​គឺ​រឿង​​លោក​ សម រង្ស៊ី ដក​បង្គោល​ មិន​មែនជា​​រឿង​ស្នេហា​ជាតិ​ទេ​ បើ​សិន​ជា​រឿង​នយោបាយ​ស្នេហា​ជាតិ​ វា​មិន​ដែល​អ្នក​ណា​ អ្នក​ស្នេហា​ជាតិ​គេ​ទៅ​ចាប់​ដាក់គុក​ទេ​។​ រឿង​លោក​ សម រង្ស៊ី គឺ​ជា​ទង្វើ​ដែល​គាត់​ទៅ​បបួល​គេ​បបួល​ឯង​ ដោយ​ទាំង​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ ទៅ​ដក​បង្គោល​ ហើយ​ទង្វើ​នេះ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ពុំ​បាន​ប្រាប់​​ទៅ​លោក​ ស៊ូបេឌី ទេ​។​ ប៉ុន្តែ​តាម​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ពី​ប្រភព​ផ្សេង​ៗ​ក៏​ជា​ឱ​កាស​ឲ្យ​លោក​ ស៊ូបេឌី ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេង​ៗ​អាច​ដឹង​ថា រឿង​លោក​ សម រង្ស៊ី ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ មិន​មែន​ជា​រឿង​នយោបាយ​ស្នេហា​ជាតិ​នោះ​ទេ​ គឺ​ជា​រឿង​ទង្វើ​រំលោភ​ច្បាប់​។​ គេ​កាត់​ទោស​រំលោភ​ច្បាប់​ ហើយ​កាត់​ទោស​ដំណាក់​កាល​ទី​២ រឿង​ដែល​គាត់​ក្លែង​ឯកសារ​ ដើម្បី​​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ ឬក៏​ហឹង្សា​រវាង​ប្រទេស​និង​ប្រទេស​​ ដូច្នេះ​ចំណុចនេះ​​វា​ខុស​នឹង​នយោបាយ​អន្តរជាតិ​ ដែល​គេ​ចង់​បាន​នូវ​សន្តិភាព សុខក្សេម​ក្សាន្ត​ និង​ សន្តិសហវិជ្ជមាន នៃ​ទំនាក់​ទំនង​ប្រទេស​និង​ប្រទេស។​​​ អញ្ចឹង​លោក​ សម រង្ស៊ី គាត់​មាន​ទោស​រឿង​ហ្នឹង​ អញ្ចឹង​ទៅ​ពេល​វេលា​បាន​ផ្តល់​ឲ្យ​លោក ស៊ូបេឌី ដឹង​ថា តើ​កាត់​ទោស​ឲ្យ​លោក​ សម រង្ស៊ី ជាប់​ពន្ធនាគារ​ហ្នឹង​ គឺ​មិន​មែន​ជា​ការ​កាត់​ទោស​រឿង​គាត់​មាន​ឧត្តម​គតិ​ស្នេហា​ជាតិ​ទេ គឺ​រឿង​គាត់​​ប្រព្រឹត្ត​បទ​ល្មើស​ នេះ​គេ​ចាប់​ផ្តើម​យល់​ហើយ ពេល​ហ្នឹង​ហើយ​ដែល​យើង​ឃើញ​ថា ​នៅ​ពេល​ដែល​លោក ស៊ូបេឌី​ មក​កម្ពុជា​ចុង​ក្រោយ​នេះ​ ហើយ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ហ្នឹង លោក ស៊ូបេឌី អត់​បាន​វាយ​ប្រហារ​ទៅលើ​​​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​​របស់​លោក សម​ រង្ស៊ី ថា​រដ្ឋាភិបាល​គាប​សង្កត់​ ឬយក​តុលាការ​មក​ដាក់​គំនាប​ទេ​  បើ​គាត់​និយាយ​គឺ​និយាយ​បញ្ចេញ​ទស្សនៈ​ក្នុង​ន័យ​សម្រួល​​បរិយាកាស​មួយ​ ត្រង់​ថា ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​រ​ មិន​មែន​ផ្សះផ្សារ​ជាតិ​ទេ បន្តិច​ទៀត​ខ្ញុំ​​នឹង​បញ្ចាក់​ថា ​​តើ​គណបក្សប្រឆាំង​ខូច​យ៉ាង​ម៉េច​ ។ ផ្សះផ្សា​រ​ មិនមែន​ផ្សះ​ផ្សារ​​ជាតិ​ទេ គឺ​ផ្សះផ្សារវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​មូល​ដ្ឋាន​​បន្ត​ដំណើរ​ការ​ប្រជាធិបតេយ្យ​ទៅ​មុខ។​​ ដូច្នេះ​យើង​វិភាគ​ពាក្យ​ហ្នឹង​ទៅ​បាន​ន័យ​ថា ប្រជាធិប​តេយ្យ​​នៅ​កម្ពុជា​បាន​ធ្វើ​ ហើយ​កំពុង​តែ​ដំណើរ​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ អញ្ចឹង​គ្រាន់​តែ​ឆន្ទៈរបស់​លោក​ ស៊ូបេឌី ចង់​ឲ្យ​ ប៉ូល​នយោបាយ​ធំពីរ​ គឺ​គណបក្ស​គ្រប់​គ្រប់​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប៉ូល​នយោបាយ​ធំមួយ​ទៀត​គឺ​គណបក្សប្រឆាំង​ផ្សះផ្សា​រ​នយោបាយ​មួយ​​ដើម្បី ​ជា​មូល​ដ្ឋាន​នៃ​ការ​បន្ត​ប្រជា​ធិ​ប​តេយ្យ​របស់​កម្ពុជា​។​
លោក សត្យា រក្ស
          សំណួរ៖ ត្រង់​ចំណុច​នេះ​ខ្ញុំ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​ សម រង្សី ទាំង​លោក គង់ គាំ​ ក្តី​ ទាំង​លោក​ សម រង្ស៊ី ដែល​ជា​ទណ្ឌិត​កំពុង​ភៀស​ខ្លួន​នៅ​បរទេស​​ក្តី​ គឺ​គាត់​បាន​ប្រកាស​ហើយ​ថា កម្ពុជា​ប្រសិន​បើ​អត់​ សម រង្ស៊ី ទេ​ គឺ​គ្មាន​ប្រជាធិបតេយ្យ តើ​ចំណុចត្រង់​នេះ​លោក​បណ្ឌិត​មាន​អ្វី​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​?

លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  ត្រង់ចំណុច​នេះ​បង​ប្អូន​ប្រជាពលរដ្ឋ​ស្តាប់​ឲ្យ​បាន​ពាក្យ​មួយ​ម៉ាត់​ៗ​ ពី​ការ​អះអាង​របស់​​លោក​ស៊ូបេឌី និង​​ការ​អះអាង​របស់​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​​ហើយ​យើង​អាច​ធ្វើ​ការ​ ប្រៀប​ធៀប​។​​ លោក​ ស៊ូបេឌី អត់​មាន​បាន​បញ្ជាក់ថា កម្ពុជា​អត់​មាន​ប្រជា​ធិបតេយ្យ​ទេ​ ផ្ទុយ​ទៅ​វិញ​កម្ពុជា​ដំណើរ​ការ​ទៅ​មុខ​ ហើយ​ចង់​ឲ្យ​ដំណើរ​ការ​​កាន់​តែ​ល្អ​ថែម​ទៀត​ សូម​កុំ​ឲ្យ​មាន​អរិភាព​ ឬ​ បដិបក្ខ​ គ្នា​រវាង​គណបក្ស​ពីរ​ហ្នឹង។​ ហើយ​និយាយ​ឲ្យ​ខ្លី​គណបក្ស​ កឹម សុខា នៅ​ជ្រុង​មួយ​ដែល​​គេ​ភ្លេច​ទៅហើយ​​​ ព្រោះ​គេ​អត់​មាន​លើក​ទេ គេ​លើក​តែ​​រឿង​ផ្សះ​ផ្សារ​ ​រវាង​​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ក្នុង​ន័យ​ផ្សះផ្សារ​​​នយោបាយ​ទេ​ ដើម្បី​​អាច​ឲ្យ​ដំណើរ​ការ​នយោបាយ​តទៅ​ទៀត​។​​ តែ​រឿង​ កឹម សុខា ដែល​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ លោក ស៊ូបេឌី អត់​យក​មក​ជា​ចំណុច​សំខាន់​ទេ​ អញ្ចឹង​យើង​អាច​ពិនិត្យ​មើល​​ថា ការ​យល់​ឃើញ​របស់​លោក ស៊ូបេឌី គឺ​ផ្តល់​នូវ​ចំណុច​វិជ្ជមាន​មួយ​ថា កម្ពុជា​ដំណើរ​ការ​ប្រជាធិបតេយ្យ​ទៅ​មុខ​។
 ឥឡូវ​ ងាក​មក​ការ​អះ​អាង​បំប៉ោង​របស់​មេ​ដឹកនាំ​គណបក្ស សម រង្ស៊ី ​​វិញ។ បំប៉ោង​ទី១ គាត់​និយាយ​ពី​ផ្សះផ្សា​រ​ជាតិ​ កម្ពុជា​អត់​មាន​បែក​បាក់​ទេ​​។​​ បើ​មុន​ ១៩៩៣ កម្ពុជា​បែក​បាក់​ ហើយ​មុន​ ១៩៩៨ កម្ពុជាមាន​សង្គ្រាម ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ​សន្តិភាព​ក៏​កម្ពុជា​មាន កំពុង​តែ​ថែទាំ​ និង​រក្សា​យ៉ាង​ថ្នាក់​ថ្នម​​ ហើយ​ការ​បែក​បាក់​ជា​តិ​គឺ​កម្ពុជា​គ្មានទេ​។​​ បើ​និយាយ​ពី​វប្បធម៌​​នយោបាយ​នៃ​ការ​តតាំង​គឺ​​កម្ពុជា​មាន​បញ្ហា​​។​ ប៉ុន្តែ​បញ្ហា​ វប្បធម៌​នៃ​ការ​តតាំង​​នយោបាយមិន​មែនជា​​បញ្ហា​របស់​​គណបក្សណា​មួយ​​​​ទេ គឺ​បញ្ហា​​របស់​គណបក្ស​ប្រឆាំង​ហ្នឹង​តែ​ម្តង ​ប៉ុន្តែ​គណបក្ស​ប្រឆាំង​ខូច​ បំប៉ោង ។ កម្ពុជា​អត់​ត្រូវ​ការ​ផ្សះ​ផ្សា​រ​ជាតិទៀត​​ទេ កម្ពុជា​ត្រូវ​ការ​ ការពារ​គោល​នយោបាយ​ផ្សះផ្សារ​​ជាតិ​ គោលនយោបាយ​បង្រួប​បង្រួម​ជាតិ​ និង​ការ​ពារ​ថែទាំ​សន្តិភាព ។ ន័យ​ដែល​លោក​ ស៊ូបេឌី និយាយ​គឺ​ចង់​ឲ្យ​លើក​ស្ទួយ​វប្បធម៌​នយោបាយ​នៃ​ការ​ប្រកួត​ប្រជែង​ មិន​មែន​​ក្នុង​ន័យ​ផ្សះផ្សា​ជាតិ​ទេ​ ប្រយ័ត្ន​ច្រឡំ​ គេ​ប្រើ​ពាក្យ​ផ្សះផ្សា​រ​រវាង​គណបក្ស​ពីរ​ហ្នឹង គឺ​មាន​ន័យ​ថា លើក​ស្ទួយ​នយោបាយ​នៃ​ការ​ប្រកួត​ប្រជែង​ ដើម្បី​ប្រជាធិបតេយ្យ​។ ឥឡូវ​ងាក​មក​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ទៀត។​ បើ​អត់​លោក សម រង្ស៊ី ចូលរួម​បោះ​ឆ្នោត​កម្ពុជា​អត់​ប្រជាធិបតេយ្យ​ អាហ្នឹង​មិន​មែន​ទស្សនៈ​របស់​លោក ស៊ូបេឌី ទេ គឺ​ទស្សនៈ
របស​ គណបក្ស​ប្រឆាំង​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ​​ តាំង​ពី​លោក​ ស៊ូបេឌី មិន​ទាន់​បាន​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេស​ទៅ​ទៀត​នោះ។​  ឥឡូវ​យើង​ពិចារណា​​ តើ​ពិត​ឬមិន​ពិត​ បើ​អត់​លោក សម​ រង្ស៊ី គណបក្ស សម រង្ស៊ី ដេក​ទេ ២៦ នាក់​ ដេកទេ?​ ​មន្ទីរបក្ស​បិទទ្វាទេ?​ រដ្ឋាភិបាល​មាន​ហាម​មិន​ឲ្យ​តំណាង​រាស្រ្ត​ ២៦ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ព្រម​ទាំង​សមាជិក​ ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ឃុំ សង្កាត់​ ឲ្យ​​ បិទ​ទ្វារ​​ទាំង​អស់​ទេ?​ គឺ​អត់​ទេ មន្ទីរបក្ស​ របស់ គណបក្ស​ សម រង្ស៊ី ដំណើរ​ការ​ទាំង​អស់​ មនុស្ស​ចេញ​ចូល​ទាំង​អស់​ គ្រាន់​តែ​ថា អ្នក​ឯង​មាន​សមត្ថភាព​ធ្វើ​ការ​ប៉ុណ្ណា​រឿង​របស់​អ្នក​ឯង​ ។​ប៉ុន្តែ​រដ្ឋាភិបាល​ពុំ​បាន​ចេញ​បទ​បញ្ជា​ណា​មួយឲ្យ​​បិទ​មន្ទីរ​បក្ស​ សម រង្ស៊ី គ្រប់​ជាន់​ថា្នក់​នោះ​ទេ​។​ ​​​បើ​យើង​ប្រៀប​ធៀប​នៅ​ភូមា​ ឥឡូវ​ដំណើរ​ការ​ល្អ​ ពីមុន​នៅ​ពេល​ដែល​លោក​ស្រី​ អង់សានស៊ូជី និង​មេដឹកនាំ​គណបក្ស​ របស់​គាត់​ដទៃ​ទៀត​ ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ គឺ​គណបក្ស​ក៏ត្រូវ​​មិន​ឲ្យ​មាន​សកម្មភាព​ដែរ​។​ យើង​អាច​ប្រៀប​ធៀប​ យើង​កុំ​បន្តុះបង្អាប់​ប្រទេស​គេ​ តែ​យើង​ប្រៀប​ធៀប​​ស្ថាន​ភាព​ពិត​វិញ​ គណបក្ស​ប្រឆាំង​នៅ​ភូមា​ មេដឹក​នាំ​កំពូល​ប៉ុន្មាន​ជាប់​ពន្ធនាគារ ហើយ​បទបញ្ជា​គឺ​បក្ស​ត្រូវ​បិទ​សកម្មភាព ឯនៅ​កម្ពុជា​សួរ​ថា អត់​លោក សម រង្ស៊ី តើ​មន្ទីរ​បក្ស​ សម រង្ស៊ី ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ឃុំ​សង្កាត់​ បិទទេ​?​ ហើយ​សកម្មជន​របស់​ គណបក្ស​ សម រង្ស៊ី បិទទេ?​ ហើយ វិទ្យុ ដែល​ផ្សាយ​នៅក្នុង​កម្មវិធី​របស់​ គណបក្ស​ប្រឆាំង​បិទ​ទេ?​ អត់​បិទ​ទេ អញ្ចឹង​គ្រាន់​តែ​ការ​ឃ្លាត​ឆ្ងាយ​របស់​បុគ្គល​ម្នាក់​ ដែល​ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ទេ​ ដែល​សម្រាប់​​គណបក្ស​ ស​ម រង្ស៊ី ត្រូវ​ពិចារណា​ខ្លួន​ឯង​ ដូច្នេះ​យើង​និយាយ​ពីការ​ពិត​ យើង​ត្រូវ​និយាយ​ពី​សុច្ចរិត​​​​ចំពោះ​នយោបាយ​​មួយ​។​
ទី២​ រៀងរាល់ការបោះឆ្នោត​ លោក សម រង្សី​ គឺមានវត្តមាន ប៉ុន្តែ​នៅពេល​ដែល​ចេញ​លទ្ធផល​បោះឆ្នោត​ប្រកាស​ជាបណ្តោះអាសន្នក្តី ជាផ្លូវការក្តី​ ហើយដឹងថា​ស្អែកឡើង​ប្រាកដ​ជាចាញ់​ហើយ​ លោកសម រង្ស៊ី តែងតែនិយាយថា ការបោះឆ្នោតនោះអត់សេរី អត់យុត្តិធម៌​ អត់​ប្រជាធិបតេយ្យ គឺដោយទាំង NGO ប្រឆាំងក្បាលខូច​មួយចំនួនទៀត​​មករួមគ្នា​។ ឥឡូវ​ដល់ពេល​អត់​លោក សម រង្ស៊ី​ បែរជា​ទាំង​គណបក្ស​ សម រង្ស៊ី ទាំង NGO ក្បាលខូច​ទាំងអស់នោះ​ថាអត់​ប្រជាធិប​តេយ្យ​ដដែល​។ អញ្ចឹង​សូម​ប្រាប់​​ឲ្យច្បាស់មក​ថា​​ចង់បានអ្វី ឬ​ប្រហែលជានៅតែពាក្យមួយម៉ាត់ទេថា​ បោះឆ្នោត​ប្រជាធិបតេយ្យ​ទាល់​តែ សម រង្ស៊ី ឈ្នះ​ គឺនៅសល់តែពាក្យមួយម៉ាត់ហ្នឹងទេ នេះបើយើង​និយាយឲ្យ​សុច្ចរិត​ទាំង​អស់​គ្នា​​​។​ចំណុចនេះគឺទៅមិនរួចទេ​ ប្រជាពលរដ្ឋខ្មែរប្រាកដជាយល់ហើយ ប្រជាធិប​តេយ្យ​មិនអាស្រ័យ​បុគ្គល​ទេ​​ហើយអស់លោក NGO ដែលមាននិន្នាការ​គាំទ្រគណបក្ស​ប្រឆាំង​គួរតែ​រកវិធី​ជួយ​គណបក្ស​ប្រឆាំង​ តាមវិធីមួយបែប​ផ្សេង គឺជួយពន្យល់​ឲ្យ​គណបក្ស​ប្រឆាំង​ចេះ​ធ្វើ​ការងារនយោបាយ​​។ បើសិន​ជា​ចង់ជួយឲ្យលោក សម រង្ស៊ី ឬឲ្យ​គណបក្ស សម រង្ស៊ី​ មានការ​គាំទ្រ​កើនឡើង គឺត្រូវផ្លាស់ប្តូរនូវ​វិធី​នៃ​ការ​ប្រតិកម្ម​ជា​សាធារណៈ​របស់​ខ្លួនចេញ​។​ ខ្ញុំចង់បញ្ជាក់ថា​​ប្រជាធិបតេយ្យ ទាំងដំណើរការ ទាំង​​ការ​​បោះឆ្នោត​ គឺមិនអាស្រ័យទៅនឹងវត្តមាន ឬអវត្តមាន​របស់​លោក សម រង្ស៊ីទេ គឺអាស្រ័យទៅនឹង​ដំណើរ​ការប្រកបដោយសមត្ថភាព​ និងវប្បធម៌​នយោបាយ​របស់​គណបក្ស សម រង្ស៊ីខ្លួនឯងផ្ទាល់​។​
          លោកសត្យា រក្ស​
          សំណួរ​៖​ លោក កឹម សុខា ឥឡូវនេះកំពុងតែជាប់ឈ្មោះល្បីខាងដើរតាមគន្លងរបស់ ប៉ុល ពត​ ពីព្រោះបើយោងតាមប្រសាសន៍របស់គាត់​ដែលបានលើកឡើងកន្លងមក សូម្បីតែ​គុគទួលស្លែង ដែល​ជាសារៈមន្ទីរ​ប្រល័យ​ពូជសាសន៍ដ៏ធំ ហើយដែលពិភពលោក កំពុង​តែចាប់អារម្មណ៍ និង​បាន​បញ្ចូល​ជាបេតិកភ័ណ្ឌ​សម្រាប់ការចងចាំ​ដល់មនុស្សជាតិហើយនោះ ក៏លោក កឹម សុខា​ ធ្លាប់បាន​អះអាង​ថា គុគទួលស្លែងនេះ​គឺជាឆាកសម្តែង និងគាត់បានការពារ ប៉ុល ពត​ ថាបើប៉ុល ពត បាន​សម្លាប់​មនុស្សដូចអ្វីដែលប្រជាពលរដ្ឋខ្មែរចោទប្រកាន់មែន​​នោះ ប៉ុល ពត នឹងបំផ្លាញភស្តុតាង​នេះ​​ចោល​​​មុនពេលដែលកងទ័ព​រណសិរ្ស​ចូលមកដល់​បាត់ទៅហើយ​ ។​ ម្យ៉ាងទៀត នៅពេល​ដែល​ពួក ប៉ុល ពត យកឪពុកគាត់ទៅសម្លាប់ គាត់ថាគាត់អត់មានឈឺចាប់​អីបន្តិចទេ ​និងបានច្រាន​ចោល​ថ្ងៃ៧ មករា​ ដែលបានរំដោះប្រជាជន​ឲ្យរួចផុតពីរបប ប៉ុល ពត នេះទៀត​។​ អញ្ចឹង​ពាក្យដែល កឹម សុខា ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋនិយាយថា ដូរ ឬមិន​ដូរនេះ​តើលោកបណ្ឌិត​យល់ឃើញ​យ៉ាងម៉េច​ដែរ​បាទ​?​​
          លោកបណ្ឌិត ឈឹម ផលវរុណ​
          ចម្លើយ​៖ លោក កឹម សុខា ដែលប្រើពាក្យ​ថា ដូរៗ នោះ​ កាលពីឆ្នាំ២០០៨ យើង​ក៏​ឮ​ពាក្យ​នេះ​ដែរ​ តែយើងមិនដឹងថាខ្លឹមសារទាំង​អស់​នៃពាក្យនោះយ៉ាងណាទេ ដោយសារតែ​គាត់​ទើប​តែ​បង្កើត​​គណបក្ស​​ទាំងតក់ក្រហល់​។ មកទល់ពេលនេះ​ ចាប់ពីបោះឆ្នោត​មក គឺមានរយះ​ពេល​ជាង​៣ឆ្នាំ​​ហើយ លោកកឹម សុខា នៅតែនិយាយដដែលៗថា ដូរៗ ខុសពេល ខុសវេលា​ទៅទៀត​។ ការបក​ស្រាយ​​របស់គាត់ គឺកាន់តែធ្វើឲ្យ​យើងមើល​ឃើញកាន់តែច្បាស់​ថា​មានចំណុចសំខាន់២ ដែល​​​​គាត់ចង់ដូរទៅណា​​។ ទី១ គឺគាត់កំពុងបញ្ឆេះកំហឹងវណ្ណៈឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​រស់​នៅ​​ ខុសៗគ្នា​ គឺរវាងអ្នកមាន និងអ្នកក្រ​ មានទំនាស់គ្នា ជាពិសេសគាត់រុញឲ្យអ្នក​ក្រខឹង​នឹង​អ្នកមាន ហើយ​​យកអ្នកមានជាសត្រូវ​។ ចំណុចនេះគឺគាត់ចង់ដូរឲ្យដូចទៅនឹង ប៉ុល ពត ហើយ គឺ ប៉ុល ពត ចង់ដូរ​​សង្គមរបៀបហ្នឹ​ង​ឲ្យមានភាពស្មើគ្នាដាច់ខាត ដោយគ្មានអ្នកមាន និងគ្មានអ្នកក្រ​​​។ ទី២​ គាត់​កំពុ​ង​​​បញ្ឆេះកំហឹង​ជាតិនិយមជ្រុល​ ហួសហេតុធ្វើជាសត្រូវជាមួយប្រទេសជិតខាង​ ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ដោយគាត់ទៅ​យក​​រឿងអតីតកាល ប្រវត្តិសាស្ត្រយូរលង់​មកដុតកំហឹង និង​បញ្ឆេះ​កំហឹង​។ ចំណុចនេះគឺដូចគ្នាទៅនឹងនយោបាយរបស់ ប៉ុល ពត ជាមួយវៀតណាមដែរ​។​​អញ្ចឹង​យើង​មើលឃើញថាលោក កឹម សុខា គាត់ចង់ឲ្យ​ដូរដូចទៅនឹង ប៉ុល ពត ដើម្បី​ក្លាយជាសត្រូវ ជា​មួយ​​ប្រទេស​ជិតខាង ជាពិសេសជាមួយនឹងប្រទេសវៀតណាម​។ មូលហេតុដែល​យើង​ហ៊ាន​និយាយ​ដូច្នេះ​ គឺគាត់យកប្រវត្តិសាស្ត្រ ដែលសម្រាប់​ប្រជាពលរដ្ឋ​យើងសព្វថ្ងៃ​នេះ​គ្មាន​នរណាមួយ​បាន​ធ្វើ​ខុស​​ចំពោះ ​ប្រវត្តិសាស្ត្រ​ ដែលមានតាំងពីយូរណាស់មកហើយ រវាងរាជានិយមនៅកម្ពុជា ក៏​ដូចជា​រាជា​និយម​នៅប្រទេស​វៀតណាម​ និងប្រទេសដ៏ទៃទៀតដែលមានទំនាស់​ប្រវត្តិសាស្ត្រ​ដណ្តើម​ដី​គ្នា​នោះទេ​។ រឿងប្រវត្តិសាស្ត្រទាំងនេះរឿងអីដែលលោក កឹម សុខា យក​មក​ទម្លាក់​កំហុស​មក​​លើ​គណបក្ស​​ប្រជាជន​កម្ពុជា​ទៅវិញ​ ដោយចេះតែបំភ្លៃរឿងទៅជារឿង​ដីសម្បទាន​ រឿងបោះ​បង្គោល​ឯណាទៅវិញ។​ ចំណុចនេះគឺគាត់ចង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យដូច ប៉ុល ពត​ ដោយទៅ​ធ្វើ​សង្គ្រាម​រាំងជល់​​ជាមួយប្រទេស​ជិតខាង​តទៅទៀត​ហើយ​។
បច្ចុប្បន្នលោក កឹម សុខា មិនបានឈរលើទស្សនៈនៃវប្បធម៌​ប្រជាធិបតេយ្យ​ ក្នុង​ការ​ប្រកួត​ប្រជែង​គោលគំនិត​​ គឺការដូរ​របៀប​គ្រប់គ្រងប្រទេស​ ក្នុងន័យ​ប្រកួត​ប្រជែង​គ្នា​តាមរយះ​ការបោះឆ្នោត​នៅរៀង​​រាល់៥ឆ្នាំ​ម្តង​ នោះទេ​ គឺគាត់ចង់ដូរ​ដោយ​​ប្រើគោលនយោបាយអចិន្ត្រៃយ៍ បានន័យថា​ គាត់​ចង់​លើកពីរឿងកម្ពុជាក្រោម រឿងបុរេប្រវត្តិ​ជាមួយវៀតណាម​ ដែល​ឈានចូលតាមគន្លងរបស់ ប៉ុល ពត​ ​​​​​​​​ទៅវិញ​។ ម្យ៉ាងទៀតគាត់បានបញ្ឆេះ​កំហឹងវណ្ណៈ ក្នុងស្រទាប់ប្រជាជន​ ។ល។ ចំណុចនេះ​ហើយ​​សូម​​ឲ្យប្រជាពលរដ្ឋមើលឲ្យច្បាស់ កុំចេះតែដូរៗតាម កឹម សុខា​ និងបន​នយោបាយ​របស់​គាត់​នោះ​ គឺវានឹងដូច​គ្នាទៅនឹងប្រជាធិបតេយ្យជំនាន់ ប៉ុល ពត ហើយ​។​
រឿងដ៏ទៃទៀតដែលអាចបញ្ជាក់ពីលក្ខណៈរបស់កឹម សុខា ថាដូចគ្នា​ទៅនឹង ប៉ុល ពត សម័យ​​ថ្មី​​នោះ​​គឺគាត់បានសន្យា​ជាមួយ​ប្រជាពលរដ្ឋថា បើគាត់ឈ្នះឆ្នោត​ គាត់នឹង​បែងចែក​ប្រជា​ពលរដ្ឋ​ ប៉ុន្មានលានគ្រួសារ​ឲ្យ​ធ្វើកសិកម្ម ប៉ុន្មាន​លានជាមន្ត្រីរាជការ ឬមួយផ្នែក​ជាកម្មករ​ជាដើម។ ចំពោះ​​បញ្ហានេះ សូម្បីតែប្រមុខរដ្ឋាភិបាល សម្តេច​អគ្គមហា​សេនាបតី ក៏លោក​បានមានប្រសាស៍ដែរ ថា​លោក​មិនអាចធ្វើអញ្ចឹងបានទេ​ ពីព្រោះ​វាជា​ការ​រំលោភ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​។​
លោកសត្យា រក្ស
សំណួរ៖ ចំណុចមួយទៀតខ្ញុំចង់ឲ្យលោកបណ្ឌិតបំភ្លឺ​ គឺនៅពេលដែលដំណើរ​ការ​នៃ​ការ​បោះឆ្នោត​​​​ឈាន​ជិត​ចូល​មកដល់​ លោក កឹម សុខា បានបង្ហាញនូវភាពស្លន់ស្លោរខុសពីធម្មតា​។ ពេល​ខ្លះ​គាត់ស្រមើស្រមៃដល់ការចងសម្ព័ន្ធភាពជាមួយ សម រង្ស៊ី​ ។ តែពេលខ្លះ​គាត់ជេរ​ប្រមាថ​ពី​ជំហរ​​មិនព្រមបង្រួបបង្រួមរបស់សម រង្ស៊ី​។ ជួនកាលគាត់បែរ​ជាមក​ខឹង​ប្រជាពលរដ្ឋ​ដែល​មិនព្រម​បោះឆ្នោត​​​ឲ្យគាត់​​។ រហូតដល់ចំណុចខ្លះគាត់ថា ការដែលគាត់​មិនទទួលបានជោគជ័យ មិនបាន​ធ្វើ​ជា​​នាយករដ្ឋមន្ត្រី​ គឺដោយសារតែគណបក្សប្រជាជនលួចសន្លឹកឆ្នោត​។​ជុំ​វិញ​ភាពស្លន់ស្លោរ​របស់ កឹម​ សុខា នេះ​តើលោកបណ្ឌិត​មើលឃើញសញ្ញាយ៉ាងណាដែរទៅនៅក្នុងគណបក្សកឹម សុខា នេះ​?​
លោកបណ្ឌិតឈឹម ផលវរុណ​
ចម្លើយ៖ រឿងនេះយើងអាចធ្វើការពិចារណាទាំងអស់គ្នា។ អ្វីដែលលោក កឹម សុខា បាន​ធ្វើ​សព្វថ្ងៃនេះគឺមាន​ភាពមិន​ប្រក្រតីហើយ​ ពីព្រោះធម្មតា​ថ្វីត្បិតតែ​យើង​មានសេរីភាព​នៃការ​បញ្ចេញ​មតិ មានសេរីភាពធ្វើនយោបាយ​ក៏ពិតមែន ប៉ុន្តែ​​​ ​​​ការប្រើសេរីភាពរបស់យើងតែកាលណាមិនធម្មតា​គឺ​វា​មិនស្រួលហើយ​។​ បើយើងមើល​ទៅ​ឃើញ​ថា​ជីវិត​នយោបាយ​​​របស់លោក កឹម សុខា គឺមិនអាច​រស់​បាន​យូរអង្វែង​ទេ ។ បញ្ហា​របស់លោក កឹម សុខា គឺមានតាំង​ពីពេលដែលគាត់​ ឃោសនា​តាំង​ពី​ឆ្នាំ២០០៨ គឺវាមិនបានដូចចិត្តគាត់​ គឺគាត់ចាប់ផ្តើមចលាចល​ ដូចជាគាត់ថា​​ គាត់ជាអ្នក​ប្រឆាំង​បរទេស​ឈ្លានពាន ប្រឆាំង​នេះ ប្រឆាំងនោះ តែទីបំផុតសូម្បី​តែប្អូន​ប្រុសរបស់​គាត់​ដែលធ្វើ​នយោបាយ​​ជាមួយគ្នា​​ ក៏មិនអាចនៅជាមួយលោក កឹម សុខាកើតដែរ​។​ ទោះបីជា​ពេលវេលា​នៃការ​បោះឆ្នោត​សកលឆ្នាំ​២០១៣ នៅសល់២ឆ្នាំទៀតក៏ដោយ​ តែលោក កឹម សុខា ចាប់ផ្តើម​ចលាចល​តាំងពី​ពេលនេះរួចទៅហើយ​។ រដ្ឋាភិបាល​ក៏ពុំបាន​គៀបសង្កត់​ដែរ​ ទោះបីជាគាត់​ទៅប្រើ​វេទិកា​របស់​គាត់​​ជេរគេផ្អើលភូមិក៏ដោយ​។ យូរៗម្តង គឺគេទាមទារ​ឲ្យគាត់មានការគោរពចំពោះអាជ្ញាធរដែនដី​ ប៉ុន្តែ​គាត់បែរជាទៅបំប៉ោងសម្លេងបង្ខូចទៅវិញ​។​ជាក់ស្តែង​នៅពេលដែល​លោក កឹម សុខា ទៅ​ធ្វើ​វេទិកា​នៅទីណា​ គឺគាត់តែងតែ​ដាក់បន្ទុកទៅលើអាជ្ញាធរដែនដី​ ដោយចោទ ពេល​ដែល​អាជ្ញាធរ​ដែនដី​មិនហ៊ានមកជិត គាត់ថា​អាជ្ញាធរមិនទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់គាត់​។ ផ្ទុយទៅវិញ​នៅពេល​ដែល​អាជ្ញាធរ​​ដែន​ដី​​​ចូលរួម​ កឹម សុខា ថាមេឃុំ ឬប៉ូលីសនោះមក​​ស៊ើបការពីគាត់។ តើ​អាជ្ញាធរ​ដែនដីត្រូវ​សម្រេចចិត្ត​យ៉ាង​ម៉េច​នៅពេលឃើញ កឹម សុខា​ មកធ្វើវេទិកា នេះជាចំណុច​ដែល​​ពិបាក​​​មែនទែន​​។​ចំណុចដែលមិន​ធម្មតារបស់លោក​កឹម សុខា គឺគាត់កំពុង​តែ​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស​។ ខ្ញុំធ្វើ​ការ​វិភាគនេះដោយផ្អែកទៅលើវិទ្យាសាស្ត្រនយោបាយ​។ ជាធម្មតាលោកកឹម សុខា គាត់​មាន​គណបក្ស​មួយ​ដែល​​មាន​ស្ថាបនិកពីដំបូងចេញអស់​។​ អ្នកថ្មី​ដែលទើបតែ​ចូលមក​គឺគ្មាន​អតីតភាព​​ក្នុង​ការ​បង្កើតគណបក្សទេ​។ ម្យ៉ាង​ទៀត​ កាលពីឆ្នាំ២០០៨ គាត់បានធ្វើបញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​តាម​មណ្ឌល​ខេត្ត​ក្រុង​ទៅ​លក់​ឲ្យ ​ខ្មែរ​នៅក្រៅប្រទេស​ ជាពិសេស​ខ្មែរ​នៅ​អាមេរិក និងខ្មែរ​នៅ​បារាំង ដែល​គ្នាអត់​ទទួលបានព័ត៌មានពិត​។ ឧទាហរណ៍ បើឈរ​នៅ​មណ្ឌល​ភ្នំពេញ ឬខេត្ត​ក្នុង​លំដាប់​លេខ​១​គឺលក់ក្នុងតម្លៃ​ពី៥ម៉ឺន ទៅ៨ម៉ឺន​ដុល្លារ​។ អញ្ចឹង​ពេលនេះ​គេដឹង​រឿង​នេះអស់​ទៅ​ហើយ​ ដូច្នេះគេមិនមកទិញទំ​និញក្លែងក្លាយរបស់គាត់ទៀតទេ​។ ឥឡូវ​ពេលនេះ​គាត់​កំពុងតែ​ដើរ​លក់​នូវទំនិញក្លែងក្លាយទៅឲ្យអ្នកដែលនៅអាមេរិក និងបារាំង​ផ្សេងទៀត​ដែល​មិន​ទាន់​​​បានសាក​ទំនិញ​ក្លែងក្លាយរបស់គាត់។ អ្នកដែលទិញ​ពីមុន គឺចាញ់បោក​គាត់​រហូត​ដល់អ្នក​ខ្លះ​លែងលះ​ប្តី​ប្រពន្ធ​​។ លុយដែលពួកគេចាញ់បោកនោះបានធ្វើឲ្យលោក កឹម សុខា និងប្រពន្ធ​កូន​រស់​នៅ​យ៉ាង​សុខ​ស្រួល មានរហូត​ដល់កូន​២នាក់​រៀននៅអាមេរិក​។ ចំណែក​ខ្មែរដែល​ចូល​លុយ​ជា​មួយ​លោក កឹម សុខា បែរជាអត់មានលុយឲ្យកូនទៅរៀនទៅវិញ​។​ ហើយពេលថ្មីៗនេះលោក កឹម សុខា អាច​ទិញ​​​ខុនដូរឲ្យកូននៅអាមេរិកទៀត​។​ម្យ៉ាងទៀត​មានព័ត៌មាន​ថាអ្នកដែល​ ចាញ់បោកលោក កឹម សុខា​​​នៅអាមេរិក​​បានត្រៀមរៀបចំសំណុំឯកសារដាក់​ ពាក្យបណ្តឹងមកតុលាការកម្ពុជា​។ ​នេះជា​ចំណុច​​​​​​មួយ​ប្រហែល​ជាយើងនឹងបាន​ ឃើញនូវរឿងនេះជាក់ច្បាស់នៅពេលខាងមុខនេះ​​។ ចំណុច​ទាំងនេះ​​ហើយ​ដែល​ធ្វើឲ្យលោក កឹម សុខា ហាក់ដូចជាស្លន់ស្លោរ​ខ្លាំង​។​​ ​​​​អញ្ចឹងនៅពេលដែលលោក កឹម សុខា ចាយវាយ​ថវិការមិនស្មោះ​ត្រង់ ធ្វើឲ្យគេលែងទុកចិត្ត​ចុងក្រោយ ប្រហែល​ដូចជា​ខ្ញុំទាយ​ទុក​អញ្ចឹង គឺ​ជោគវាសនារបស់លោក កឹម សុខា នឹង​ទៅដល់ផ្លូវទាល់ច្រក​មួយ គឺផ្លូវ​សុំ​លន់តួ​ក្នុង​ការ​លើក​លែង​ទោសនូវអ្វីដែលខ្លួនបានធ្វើខុស​ចំពោះ​ ថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និងសុំរស់ ឬ​ក៏​​ងាក​ទៅបោកប្រាស់គណបក្ស​ សម រង្ស៊ី ដើម្បីបន្តមហិច្ឆតារបស់ខ្លួន​តទៅ​ទៀត​៕​​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​​​​

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...