ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកសេនាប្រមុខ គីម ជុងអ៊ីល នៅស្ថានទូតកូរ៉េខាងជើង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា
ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធសពរបស់លោកសេនាប្រមុខ គីម ជុលអ៊ីល
នៅឯស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី
២២ ខែធ្នូ ឆ្នាំ ២០១១។
លោកមសេនាប្រមុខ គីម ជុងអ៊ីល ប្រធានាធិបតីនៃ
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានទទួលមរណភាពកាលពីថ្ងៃទី ១៧
ធ្នូ ឆ្នាំ ២០១១ ដោយ សារតែជំងឺគាំងបេះដូង ក្នុងជន្មាយុ ៦៩ ឆ្នាំ នៅពេលកំពុងតែធ្វើដំណើរតាមរថភ្លើងក្នុងប្រទេស
។
ក្នុងពិធីគោរព វិញ្ញាណក្ខ័ន្ធនោះ
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឯកសណ្ឋានពណ៌ខ្មៅនិងមានទឹកមុខយ៉ាងស្រពាប់ស្រពោនបានសរសេរក្នុងសៀវភៅក្រាំងមាសប្រកបដោយអត្ថ
ន័យយ៉ាងជ្រាលជ្រៅបំផុតថា «ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយប្រជាជនកូរ៉េជាបងប្អូន ដែលបានបាត់បង់អគ្គមគ្គុទេស
របស់ខ្លួនគឺឯកឧត្តមសេនាប្រមុខ គីម ជុងអ៊ីល»។
