ក្នុងឱកាសចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៥
ខែធ្នូ ឆ្នាំ២០១២ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី
ក្នុងរាជធានីភ្នំពេញ លោកជំទាវ PAMELA COX អនុប្រធានធនាគារពិភពលោក
បានមានប្រសាសន៍ទទួលស្គាល់ចំពោះការផ្លាស់ប្តូរ
និងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកជំទាវ PAMELA បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីថា
នេះជាលើកទីមួយដែលលោកជំទាវបាន មកកាន់ព្រះរាជាណាចក្រកម្ពុជា
ហើយលោកជំទាវមានសេចក្តីរីករាយជាអនេក ដែលបានឃើញមានការផា្លស់ប្តូររីក
ចម្រើនយ៉ាងច្រើនទាំងផ្នែកសេដ្ឋកិច្ចប្រជាជនមានជីវភាពកាន់តែល្អប្រសើរ។
លោក
ជំទាវបានសម្តែងនូវការអបអរសាទរ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី
ចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចក្នុង
ការធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ។ លោកជំទាវ PAMELA COX
បានជម្រាបជូនសម្តេចតេជោថា លោកជំទាវបានធ្វើការពិភាក្សាជាមួយឯកឧត្តម
គាត ឈន់ និងសហការី ហើយក៏បានឯកភាពក្នុងការបន្តធ្វើការជាដៃគូជាមួយកម្ពុជា
ដើម្បីផ្តល់នូវសេវាកម្មជួយដល់ប្រទេសកម្ពុជា ហើយបានបញ្ជាក់ថា
យុទ្ធសាស្រ្តរបស់ធនាគារពិភពលោកនោះ គឺយកយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើជា មូលដ្ឋានក្នុងការផ្តល់សេវាកម្មជួយដល់កម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានមានប្រសាសន៍ថា
សម្តេចបានទទួលរបាយការណ៍ស្តីអំពីកិច្ចពិភាក្សារវាងលោកជំទាវ និងឯកឧត្តម គាត
ឈន់
ហើយសម្តេចក៏បាន
សម្តែងនូវការរីករាយនិងគាំទ្រចំពោះចំណុចដែលបានលើកឡើងក្នុងកិច្ចពិភាក្សានោះ។
សម្តេចតេជោបានស្នើឱ្យធនាគារ
ពិភពលោក បន្តអនុវត្តនូវគម្រោងដែលមានស្រាប់
និងស្វែងរកគម្រោងដែលមានថ្មី
ដែលសមស្របទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលមានតួនាទីរៀបចំយុទ្ធសាស្រ្ត
ជំរុញការអភិវឌ្ឍរបស់ប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រកបដោយតម្លាភាព។
សម្តេចតេជោក៏បានជម្រាបជូន លោកជំទាវ PAMELA COX អនុប្រធានធនាគារពិភពលោក
នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន
នោះគឺរាជរដ្ឋាភិបាលមិនចង់ឱ្យមានការអភិវឌ្ឍ ដោយឡែករវាងទីប្រជុំជន
និងជនបទទេ។
រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍឱ្យមានភាពស្មើគ្នា
និងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌
និងប្រកបដោយភាពទូលំទូលាយ។
សម្តេចតេជោ
បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើនោះ
គឺការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋកម្ពុជា
ដែលមានទំហំប្រមាណ២លានហិកតា
ហើយក៏បានត្រៀមដីសសម្បទានសង្គមកិច្ចដើម្បីចែកជូនកសិករកម្ពុជា។
ប៉ុន្តែនៅពេលដែលកំពុងតែផ្តល់កម្មសិទិ្ធជូនប្រជាជននេះ
ក៏ត្រូវបានរំលេចចេញនូវសេចក្តីត្រូវការថ្មីចំនួន៤នោះ
គឺទី១,តម្រូវការធ្វើផ្លូវជូនប្រជាជនឆ្ពោះទៅកាន់ភូមិថ្មី។
ទី២,គឺតម្រូវការប្រព័ន្ធស្រោចស្រព និងទឹកស្អាត។ ទី៣, តម្រូវការសាលារៀន
និងទី៤,គឺមណ្ឌលសុខភាពជូនចំពោះប្រជាជនរស់នៅតាមតំបន់
ដែលទទួលកម្មសិទ្ធិដីថ្មីនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ
អំពីការកែទម្រង់ឡូត៍នេសាទដែលក្នុងនោះ
រាជរដ្ឋាភិបាកបានលុបចោលទាំងស្រុងនូវការធ្វើអាជីវកម្មឡូត៍នេសាទ
ហើយបានប្រគល់ឡូត៍ទាំងនោះជូនដល់ប្រជាជនវិញ៕
