សកលវិទ្យាល័យចំនួន២ នៃប្រទេសជប៉ុន និងអាជ្ញាធរអប្សរា ចុះអនុស្សារណៈ ស្តីពីការស្រាវជ្រាវបឋមពហុវិស័យ និងផ្នែកស្ថាបត្យកម្ម សម្រាប់ការងារជួសជុលប្រាសាទព្រះវិហារ
សាកលវិទ្យាលយ័ម៉ៃចូ និងសាកលវិទ្យាលយ័វ៉ាសេដានៃប្រទេសជប៉ុន
និងអាជ្ញាធរជាតិព្រះវិហារ បានធ្វើការចុះអនុស្សារណៈ
នៃការយោគយល់គ្នាដើម្បីធ្វើការស្រាវជ្រាវបឋមពហុវិស័យអំពីប្រាសាទ
ព្រះវិហារ និងសំដៅទៅធ្វើការសិក្សាស្រាវជ្រាវសំខាន់ៗ
និងចាំបាច់នានាផ្នែកស្ថាបត្យកម្ម
សម្រាប់ការងារជួសជុលប្រាសាទព្រះវិហារទៅថ្ងៃអនាគត។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គអាយស៊ីស៊ី ICC អង្គរ
លើកទី១៩ នៅ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី
និងជាប្រធានអាជ្ញាធរអប្សរា។
សូមបញ្ជាក់ថា
ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ័ពិភពលោកនៅឆ្នាំ២០០៨
ហើយតម្រូវឱ្យមានកិច្ចការអភិរក្ស និងអភិវឌ្ឍន៍។
ការសិក្សាស្រាវជ្រាវអំពីប្រាសាទ ព្រះវិហារ
និងតំបន់ជុំវិញប្រាសាទមានកិច្ចការសំខាន់ៗមួយចំនួនដូចជាធ្វើការ
វាស់វែង
និងថតរូបតាមរយៈការប្រើប្រពន្ធ័GPSនិងម៉ាស៊ីនថតកាំរស្មីឡាហ្សែ៣D
នឹងរៀបចំលើគម្រោងជួសជុល (រូបភាព)
ដោយផ្អែកលើទិន្នន័យវ៉ាស់វែងនៃការសិក្សាផ្នែកស្ថាបត្យកម្មសីលាវិទ្យា
បុរាណវិទ្យា និងភូមិវិទ្យា។
អនុស្សារណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើមួយច្បាប់ ជាភាសាអង់គ្លេស
និងមួយច្បាប់ជាភាសាខ្មែរ
ដែលភាគីពាក់ពន្ធ័ត្រូវរក្សាទុកមួយច្បាប់ម្នាក់។
លោកសាស្រ្តាចារ្យបណ្ឌិត តាគែស៊ី ណាកាហ្គាវ៉ា
និងដេប៉ាតឹម៉ង់ផ្នែកស្ថាបត្យកម្ម និងប្រវត្តិសាស្រ្តនៃ សាកល
វិទ្យាល័យម៉ៃចូ និងសាកលវិទ្យាល័យវ៉ាសេដាប្រទេសជប៉ុន
និងលោកសាស្រ្តាចារ្យបណ្ឌិត អាគីណូរី មីហ្សូគុឈី
បានធ្វើការសិក្សាស្រាវជ្រាវអំពីប្រាង្គប្រាសាទអង្គរក្នុងនាមជា
សមាជិកនៃក្រុមអភិរក្សរបស់រាជរដ្ឋាភិបាលជប៉ុន Japanese Government Team
for safeguarding Angkor (JSA) តាំងពីឆ្នាំ១៩៩៤។
សាស្ត្រាចារ្យទាំងពីររូបបានចូលរួមក្នុងកិច្ចការជួសជុលប្រាសាទ
សួរព្រត័បណ្ណាលយ័ខាងជើងនៃប្រាសាទអង្គរ
ព្រមទាំងកិច្ចការការជួសជុលបណ្ណាលយ័ខាងជើងនិងខាងត្បូងនៃប្រាសាទ
បាយ័ន
និងបានធ្វើការសិក្សារស្រាវជ្រាវផងដែរអំពីប្រាង្គប្រាសាទ
កោះកេរ្តិ៍ និងប្រាសាទបឹងមាលា ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។
ពិធីចុះហត្ថលេខា នៃអនុស្សារណៈយោគយល់គ្នា បានកត់សម្គាល់ថា
ជាបទពិសោធន៍ដ៏មានសារៈសំខាន់
និងមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងកិច្ចការសិក្សាស្រាវជ្រាវអំពី
ប្រាសាទព្រះវិហារ។