គណៈប្រតិភូក្បួនរថយន្តមិត្តភាព
អាស៊ាន-ឥណ្ឌា លើកទី២ ឆ្នាំ២០១២ (ASEAN-India Car-Rally
2012)បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញហើយនៅព្រឹកព្រលឹមថ្ងៃទី៦
ខែធ្នូ
ឆ្នាំ២០១២ក្រោមការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជូនដំណើរដោយឯក
ឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង
ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី។
ក្នុងពិធីជូនដំណើរដែលរៀបចំនៅលើមហាវិថីព្រះនរោត្តមមុខវិទ្យាស្ថានជា
តិអប់រំ ជិតវិមានឯករាជ្យ ឯកឧត្តម បណ្ឌិត សុខ អាន
បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន
គណៈប្រតិភូក្បួនរថយន្តមិត្តភាពអាស៊ាន-ឥណ្ឌា លើកទី២
ឆ្នាំ២០១២នៅលើទឹកដីកម្ពុជា អច្ឆរិយៈ និង
បានជូនពរឱ្យការធ្វើដំណើរមានសុវត្ថភាព និង ទទួលបាននូវភាពរីករាយ។
ឯកឧត្តមបណ្ឌិត ថោង ខុន
រដ្ឋមន្រ្តីក្រសួងទេសចរបានមានប្រសាសន៍ឱ្យដឹងថា
ក្នុងឱកាសស្នាក់អាស្រ័យនៅលើទឹកដីប្រទេសកម្ពុជាគណៈប្រតិភូបាន
ទៅទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាបអង្គរ។ដោយឡែកនៅរាជធានី
ភ្នំពេញណៈប្រតិភូក្បួនរថយន្តមិត្តភាពអាស៊ាន-ឥណ្ឌា លើកទី២
ឆ្នាំ២០១២ ទទួល
បានស្វាគមន៍ដោយការសម្តែងសិល្បៈអបអរសាទរនៅសាលសន្និសីទចតុមុខ។
សូមបញ្ជាក់ថា ក្បួនរថយន្តមិត្តភាពអាស៊ាន-ឥណ្ឌា ដែលមានចំនួន ៤០
គ្រឿងដែលមានមនុស្សចំនួន ១២០ នាក់បានបានឆ្លងកាត់ប្រទេសថៃ
ចូលមកកម្ពុជា កាលពីថ្ងៃទី៣ធ្នូ ឆ្នាំ២០១២
តាមច្រកព្រំដែនប៉ោយប៉ែត ដោយមានអ្នកស្វាគមន៍រាប់រយនាក់
រួមទាំងមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ អភិបាលខេត្តបន្ទាយមានជ័យ
និងមន្ត្រីកងកម្លាំងពាក់ព័ន្ធជាច្រើនទៀត។
ក្បួនរថយន្តដែលមានការហែហម និង
ការពារសុវត្ថភាពពីអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាបានធ្វើដំណើរ
តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦
ឆ្ពោះទៅសំចតមួយយប់នៅខេត្តសៀមរាប មុននឹងមកដល់រាជធានីភ្នំពេញ។
ក្បួនរថយន្តមិត្តភាព អាស៊ាន-ឥណ្ឌា លើកទី២ ឆ្នាំ២០១២
បានចេញដំណើរ ពីប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២
ហើយត្រូវឆ្លងកាត់បណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជា
នឹងត្រូវវិលទៅដល់ប្រទេសឥណ្ឌាវិញថ្ងៃទី២០ធ្នូ ឆ្នាំ២០១២។
សម្រាប់កម្ពុជា ក្បួនរថយន្តនោះត្រូវឆ្លងកាត់ចាប់ពីថ្ងៃទី៣
ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២។
ក្បួនរថយន្តមិត្តភាពអាស៊ាន-ឥណ្ឌាលើកទី២បានចាកចេញពីវិមានឯករាជ្យ
រាជធានីភ្នំពេញ ឆ្លងកាត់តាមផ្លូវព្រះមុនីវង្ស
ឡើងស្ពានព្រះមុនីវង្សថ្មី តាមផ្លូវជាតិលេខ១ ឆ្ពោះទៅក្រុងបាវិត
ខេត្តស្វាយរៀងដើម្បីបន្តដំណើរ ទៅកាន់ប្រទេសវៀតណាម ៕


