អង់គ្លេសសង្ឃឹមថា នឹងផ្តល់មូលនិធិបន្ថែមសំរាប់អង្គជុំនុំជំរះវិសាមញ្ញនៅក្នុង តុលាការកម្ពុជា និងបើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា
ចុះថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១២
នៅក្នុងខែមិនា ប្រទេសអង់គ្លេសបានប្រកាសផ្តល់វិភាគទានហិរញ្ញវត្ថុនូវទឹកប្រាក់ ១,២លាន ដុល្លារ សំរាប់ អ.វ.ត.ក។ ឯកឧត្តម Gooding បាន
មានប្រសាសន៍នៅពេលនោះថា «វិភាគទានរបស់ប្រទេសអង់គ្លេស
គឺដើម្បីបង្ហាញការគាំទ្រដ៏ខ្លាំងរបស់ខ្លួនទាំងយុត្តិធម៌ជាអន្តរ
ជាតិ និងការផ្សះផ្សាជាតិនៅក្នុងប្រទេសកម្ពុជា»។
មេដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ខ្មែរក្រហមគឺ លោក នួន ជា អតីតប្រធានសភាជាតិ និងជាប្រធានមនោគមវិជ្ជា។ លោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបខ្មែរក្រហម លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងលោកស្រី អៀង ធារិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច (ដែលត្រូវបានគេដកចេញពីអង្គជំនុំជំរះបច្ចុប្បន្នដោយសារតែមានបញ្ហាសតិអារម្មណ៍ខ្សោយ)។
ដោយ៖ ឯក ថា
ភ្នំពេញ៖ កាលពីថ្ងៃចន្ទ កន្លងទៅនេះ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអង់គ្លេសបាន ជំរាបប្រាប់ឯកឧត្តម សុខ អាន ឧបនាយក
រដ្ឋមន្ត្រីកម្ពុជាថា ប្រទេសអង់គ្លេសសង្ឃឹមថា
នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតទៅដល់ភាគីរបស់
អង្គការសហប្រជាជាតិ
នៃអង្គជំនុំជំរះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
ដើម្បីទទួលបាននូវគោលបំណងរបស់ខ្លូនក្នុងការផ្តល់ភាពយុត្តិធម៌ទៅ
ដល់ជនរងគ្រោះ។ ចំនួននៃការធ្វើវិភាគទាននេះមិនទាន់ដឹងនៅឡើយទេ
ពីព្រោះវាអាស្រ័យលើការអនុម័តដោយសភាអង់គ្លេស។
ឯកឧត្តមឯកអគ្គរាជទូត Mark Gooding បានមានប្រសាសន៍
នៅក្នុងកិច្ចប្រជុំថា
សេចក្តីប្រកាសផ្តល់វិភាគទាននេះនឹងត្រូវធ្វើឡើងឆាប់ៗនេះ។
លោកអគ្គរាជទូត បានទទួលស្គាល់ថា
ចំនួនខ្វះខាតក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសំរាប់ អ.វ.ត.ក
គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយលោកបានលើកទឹកចិត្តប្រទេសជាច្រើន
ក្នុងតំបន់ឱ្យជួយចូលរួមធ្វើវិភាគទានគាំទ្រការកាត់ទោសមេដឹកនាំ
កំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងប្រទេសចាប់ពីថ្ងៃទី
១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែលពេលនោះប្រជាជនជិត ២
លាននាក់បានស្លាប់ដោយសារភាពអត់ចំណីអាហារ ការសំលាប់ ជំងឺ
និងធ្វើពលកម្មដោយបង្ខំ។
នៅក្នុងខែមិនា ប្រទេសអង់គ្លេសបានប្រកាសផ្តល់វិភាគទានហិរញ្ញវត្ថុនូវទឹកប្រាក់ ១,២លាន ដុល្លារ សំរាប់ អ.វ.ត.ក។ ឯកឧត្តម Gooding បាន
មានប្រសាសន៍នៅពេលនោះថា «វិភាគទានរបស់ប្រទេសអង់គ្លេស
គឺដើម្បីបង្ហាញការគាំទ្រដ៏ខ្លាំងរបស់ខ្លួនទាំងយុត្តិធម៌ជាអន្តរ
ជាតិ និងការផ្សះផ្សាជាតិនៅក្នុងប្រទេសកម្ពុជា»។
ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
បានថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេសដល់
តុលាការកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា
អង់គ្លេសគឺជាប្រទេសមួយក្នុងចំណោមអ្នកផ្តល់វិភាគទានដ៏ធំបំផុត
ដែលផ្តល់វិភាគទានដល់ អ.វ.ត.ក។
ឯកឧត្តម សុខ អាន ដែលជាប្រធានក្រុមការងារ
រាជរដ្ឋាភិបាលស្តីពីការកាត់ក្តីខ្មែរក្រហមបានមានប្រសាសន៍ថា
«ខាងភាគីកម្ពុជា បានខិតខំប្រឹងប្រែងជាអតិបរិមា»
ដោយនិយាយទៅដល់ការធ្វើវិភាគទានទាំងសាច់ប្រាក់
និងស្មារតីដើម្បីគាំទ្រ អ.វ.ត.ក។
កម្ពុជាគឺស្ថិតក្នុងលំដាប់ថ្នាក់ទី ៦ ហើយអង់គ្លេសស្ថិតក្នុងលំដាប់ទី ៧ ក្នុងការធ្វើវិភាគទានទៅដល់ អ.វ.ត.ក។
នៅក្នុងខែកុម្ភៈ សហគមន៍អន្តរជាតិបានស្វាគមន៍តុលាការកំពូលរបស់ អ.វ.ត.ក ដែលបានកាត់ទោសលោក កាំង ហ្គិច អ៊ីវ ដែលគេស្គាល់ថាជា ឌុច ជាមេមណ្ឌលធ្វើទារុណកម្ម ស-២១ របស់ខ្មែរក្រហម ឱ្យជាប់ពន្ធធនាគាមួយជីវិត។
លោក ប៉ុល ពត អ្នកបង្កើតរបបខ្មែរក្រហម បានស្លាប់ក្នុងឆ្នាំ ១៩៩៨ នៅក្នុងស្រុកអន្លង់វែង ជិតព្រំដែនថៃ។
មេដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ខ្មែរក្រហមគឺ លោក នួន ជា អតីតប្រធានសភាជាតិ និងជាប្រធានមនោគមវិជ្ជា។ លោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបខ្មែរក្រហម លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងលោកស្រី អៀង ធារិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច (ដែលត្រូវបានគេដកចេញពីអង្គជំនុំជំរះបច្ចុប្បន្នដោយសារតែមានបញ្ហាសតិអារម្មណ៍ខ្សោយ)។
ការិយាល័យពាណិជ្ជកម្មអង់គ្លេស
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានស្វាគមន៍
ចំពោះព័ត៌មានរបស់ឯកឧត្តមឯកអគ្គរាជទូតថា
ការិយាល័យពាណិជ្ជកម្មមួយនឹងត្រូវបានបង្កើតឡើងនៅក្នុងខែ មករា
ឆ្នាំ២០១៣ ខាងមុខនេះ ដែលមានទីតាំងក្នុងបរិវេណស្ថានទូតអង់គ្លេស
ក្នុងទីក្រុងភ្នំពេញ។
ភាគីទាំងពីរបានចែករំលែកនូវទស្សនៈរួមគ្នាថា
ចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង
ទង្វើនេះចូលរួមវិភាគទានអោយមានកំណើនពាណិជ្ជកម្មទាំងសងខាង
ដែលមានកំណើនចំនួន ៤ ដង នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីមានតម្លៃប្រហែលជា ៦០០
លានដុល្លារសហរដ្ឋអាមេរិក
ដែលភាគច្រើនបានមកពីការនាំចេញផ្នែកសំលៀកបំពាក់ពីប្រទេសកម្ពុជា
ទៅប្រទេសអង់គ្លេស។ មានរោងចក្រសំលៀកបំពាក់ធំៗ ចំនួន ៣ នៅទីនេះ
ដែលបានផ្តល់ការងារជាច្រើនពាន់។
លោករដ្ឋមន្ត្រី Jerremy Brown បានបើករោងចក្រសំលៀកបំពាក់អង់គ្លេសថ្មីមួយនៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំនេះ។
កម្ពុជាបានទទួលផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប
ដែលគេហៅថា រាល់ទំនិញទាំងអស់ លើកលែងតែសព្វាវុធ(EBA)
ដែលប្រទេសអភិវឌ្ឍតិចតួចអាចនាំចេញទំនិញរួចពន្ធទៅកាន់ប្រទេស
អឺរ៉ុប។
ក្រុមហ៊ុនអង់គ្លេសមានកាន់តែច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជា
មិនត្រឹមតែក្រុមហ៊ុនសំលៀកបំពាក់ទេ ថែមទាំងក្រុមហ៊ុនផ្នែកអប់រំ
ស្ថាបត្យករ និងការរចនា។ ឧទាហរណ៍
អគារអភិវឌ្ឍមូលធនវឌ្ឍនៈនៅទីក្រុងភ្នំពេញ
គឺត្រូវបានរចនាដោយវិស្វករអង់គ្លេស។
ភ្ញៀវមកពីប្រទេសអង់គ្លេសប្រមាណជា ១០០.០០០ នាក់បានធ្វើទស្សនកិច្ចនៅព្រះរាជាអច្ឆរិយរៀងរាល់ឆ្នាំ។
ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរធម្មជាតិ ៣
លាននាក់ក្នុងមួយឆ្នាំ ហើយតួលេខនេះ ត្រូវបានគេរំពឹងថា
នឹងកើនឡើងប្រមាណជា ២០% ក្នុងមួយឆ្នាំ
ដោយសារតែភាពសម្បូរនៃមរតកវប្បធម៌ និងទេសចរណ៍ធម្មជាតិ
បន្ថែមទៅលើកេរ្តិ៍តំណែលនៃវាលពិឃាត។
កេរ្តិ៍តំណែលរបស់របបកម្ពុជាប្រជាធិបតេយ្យគឺគួរឱ្យរន្ធត់ណាស់។
ធនធានមនុស្សរបស់ប្រទេស ហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន
និងរាល់បញ្ជីកំណត់ហេតុ
រាប់បញ្ចូលទាំងភាពជាម្ចាស់ការទ្រព្យសម្បតិ្ត ស្ទើតែ
ឬត្រូវបានបំផ្លាញទាំងស្រុងតែម្តង។
បញ្ហាដីធ្លី
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា បញ្ហាដីមានភាពស្មុគស្មាញខ្លាំងណាស់ចាប់តាំងពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ ១៩៧៩។
ឯកឧត្តមបានពន្យល់ទៅកាន់លោកឯកអគ្គរាជទូតរូបនោះថា «នៅក្នុងទសវត្សរ៍
១៩៨០ ប្រជាជនក៏ដូចជាមន្ត្រីរាជការទាំងនោះ ត្រូវបានគេផ្តល់ដី
និងផ្ទះជូនដោយមិនគិតថ្លៃ ប៉ុន្តែមិនមាននរណាម្នាក់ចង់បានទេ
រហូតដល់តម្លៃអចលនទ្រព្យនេះកើនឡើង។ ពួកគេរាល់គ្នាបានទាមទារថា ដី
ឬផ្ទះទាំងនោះជារបស់ពួកគេ»។
ភាពស្មុគស្មាញនៃបញ្ហានេះបណ្តាលឱ្យរដ្ឋាភិបាលរៀបចំគណៈកម្មាធិការ
រៀបចំដីធ្លី និង វិធានការផ្សេងៗទៀតត្រូវបានអនុវត្ត
ដោយរួមមានច្បាប់ភូមិបាលជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្ថែមទៀតថា
កម្ពុជាបានអនុវត្តនូវការកែទំរង់ដីធ្លីចំនួន ៤
តំណាក់កាលខុសៗគ្នាៈ ជំហានដំបូងចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩
(ដីសហករណ៍)។ ជំហានទី២ ពីឆ្នាំ ១៩៩១ ដល់១៩៩៣
(ការបែងចែកដីសំរាប់ជនភាសខ្លួន ដែលវិលត្រលប់ចូលភូមិកំណើតវិញ)។
ជំហានទី៣ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ១៩៩៩(សមាហរណកម្មរបស់អតីតខ្មែរក្រហម
ដែលបានចុះចូលរាជរដ្ឋាភិបាល និងចុងក្រោយគឺជាការកែទំរង់ដី
ធ្លីបច្ចុប្បន្ននេះ។
«ឥឡូវនេះ វិធានការណ៍ដ៏ធំ ដែលត្រូវបានដាក់ចេញដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺត្រូវបានបញ្ជូនទៅឱ្យមន្ត្រី ដែលជាប់ពាក់ព័ន្ធ រួមមានក្រុមយុវជនស្មគ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលទើបនឹងបង្កើតថ្មីដើម្បីធ្វើការលើដំណើរការនៃចុះបញ្ជីលើកម្មសិទ្ធដីធ្លីនេះ»។
ឯកឧត្តមបានមានប្រសាសន៍ទៅកាន់អ្នកការទូតរូបនេះថា
«គោលបំណងរបស់យើងគឺដើម្បីចុះបញ្ជីលើកម្មសិទ្ធិដីធ្លីឱ្យបាន ២
លានហិចតា»។
ឯកឧត្តមក៏បានបន្ថែមទៀតថា គ្រួសារជិត ៥០០.០០០
ទូទាំងប្រទេសនឹងទទួលបានផលប្រយោជន៍ពីការចុះបញ្ជីលើកម្មសិទ្ធិ
ដីធ្លីនេះ។ ក្នុងការឆ្លើយតបទៅវិញ លោក Gooding បានមានប្រសាសន៍ថា
«ខ្ញុំយល់ថា មានការរីកចំរើនជាច្រើនត្រូវបានធ្វើឡើង
ហើយត្រូវបានស្វាគមន៍យ៉ាងខ្លាំង។ វាជាជំហានឆ្នោះទៅមុខ»
ជាការនិយាយទាក់ទងទៅនឹងសេចក្តីសម្រេចដោយសម្តេច ហ៊ុន សែន ដើម្បីផ្អាកការធ្វើសម្បទានដីសេដ្ឋកិច្ច៕
