សម្តេចតេជោដាក់ចេញអនុសាសន៍បន្ថែមដើម្បីលើកស្ទួយសិទ្ធិនិងសុខុមាលភាពដល់ជនពិការ
អនុសាសន៍ដែលសម្តេចតេជោបានប្រកាសរួមមាន៖
ទី២-ត្រូវបន្ដជំរុញការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ
និងលើកកម្ពស់សិទ្ធិជនពិការ
និងលិខិតបទដ្ឋានគតិយុត្ដក្រោមច្បាប់នានាឱ្យមានប្រសិទ្ធភាពខ្ពស់។
ច្បាប់ និងគតិយុត្ដទាំងនេះ គឺជាឧបករណ៍គតិយុត្ដ
ដែលមានខ្លឹមសារល្អបំផុតឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ
ក៏ដូចជារយៈពេលយូរអង្វែងរបស់ជនពិការ
ដែលនឹងរួមចំណែកប្រែក្លាយសេវាកម្មជនពិការដែលមានចរិតមនុស្សធម៌
ភាគច្រើន ទៅជាសេវាដែលមានចរិតជាប្រព័ន្ធធានា
រ៉ាប់រងសង្គមសម្រាប់ជនពិការ។ សេវាតាមបែបថ្មីនេះ
វានឹងធានានិរន្ដរភាពជាងសេវាបែបមនុស្សធម៌
ព្រមទាំងអាចជួយពង្រឹងស្មារតីម្ចាស់ការ
និងសមត្ថភាពរបស់ជនពិការដែលអាចជំរុញដល់ល្បឿននៃការធ្វើសមាហរណ
កម្មជនពិការទៅក្នុងសង្គមដោយគ្មានឧបសគ្គរារាំង។
ទី៤-ត្រូវបន្ដពង្រឹងពង្រីកសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាជូនជន
ពិការ
ឱ្យមាននិរន្ដរភាពតាមរយៈការពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយ
អង្គការជាតិ អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍នានា
ដើម្បីកៀរគរប្រភពធនធានក្នុងការដំណើរការកម្មវិធី
និងការផ្ដល់សេវាតាមមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាទូទាំង
ប្រទេស។
ក្នុងនោះត្រូវបន្ដអនុវត្ដការងារស្ដារលទ្ធភាពពលកម្មនៅតាម
សហគមន៍ បន្ដចុះផ្ទាល់ជួយជនពិការដល់លំនៅឋាន
ដោយផ្ដល់ការស្ដារកាយសម្បទា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
និងផ្ដល់ទុន
ដើម្បីឱ្យបងប្អូនជនពិការមានលទ្ធភាពបង្កើតមុខរបររកប្រាក់ចំណូល
សម្រាប់លើកស្ទួយជីវភាពផ្ទាល់ខ្លួន និងគ្រួសារ
ព្រមទាំងបន្ដចងក្រងក្រុមជួយខ្លួនឯងនៃជនពិការឱ្យបានកាន់តែ
ទូលំទូលាយ ។
ទី៦-ត្រូវបន្ដការកៀងគរប្រភពធនធាន ដើម្បីអភិវឌ្ឍវិស័យសុខុមាលភាពជនពិការ ។
ទី៧-ត្រូវលើកទឹកចិត្ដឱ្យមានការចូលរួមពីវិស័យឯកជន រោងចក្រ
សហគ្រាស និងគ្រឹះស្ថានទាំងអស់ ក្នុងការងារជនពិការ
ការអនុវត្ដដោយស្ម័គ្រចិត្ដ
ភ្ញាក់រលឹកនូវកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ
និងលើកកម្ពស់សិទ្ធិជនពិការ
និងគាំទ្រដល់ការធ្វើសមាហរណកម្មជនពិការ
ដោយដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងសកម្មភាពរបស់ខ្លួន
ហើយបង្កលក្ខណៈឱ្យជនពិការទទួលបាននូវការធ្វើសមាហរណកម្មក្នុង
កម្រិតអតិបរមា។
ទី៨-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង
ស្ថាប័នពាក់ព័ន្ធត្រូវបន្ដពង្រឹង ការងារពិការភាព
និងស្ដារលទ្ធភាពពលកម្មនៅគ្រប់លំដាប់ថ្នាក់ប្រកបដោយប្រសិទ្ធភាព
និងធ្វើជាស្នូលក្នុងការអនុវត្ដគោលនយោបាយជាតិចំពោះជនពិការ
និងការជំរុញអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ
និងលើកកម្ពស់សិទ្ធិជនពិការ
អនុសញ្ញាស្ដីពីសិទ្ធិជនពិការឱ្យកាន់តែមានប្រសិទ្ធភាព។
អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់
ជាពិសេសថ្នាក់ឃុំ សង្កាត់ត្រូវយកចិត្ដទុកដាក់លើការងារជនពិការ
ដោយបញ្ចូលការងារជនពិការក្នុងផែនការសកម្មភាពនៃអង្គភាពរបស់ខ្លួន
និងជំរុញការអនុវត្ដឱ្យមានប្រសិទ្ធភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា
ប្រសិនបើមួយថ្ងៃៗជនពិការចេះតែកើន
ចេះតែកើតមាននោះហើយជាបន្ទុកធ្ងន់ធ្ងរណាស់។
ស្ថានភាពអាចថាមានចំណុចខុសគ្នារវាងជំងឺអេដស៍
ដែលមានអ្នកមួយចំនួនអាចស្លាប់ទៅ
ហើយអ្នកដែលកើតមានជំងឺអេដស៍ថ្មីមានចំនួនតិចបើប្រៀបធៀបជាមួយអ្នក
ដែលបានស្លាប់ទៅ ប៉ុន្តែជនពិការមានកត្តាតិចតួច
មិនច្រើនទេការស្លាប់ ប៉ុន្តែបើកំណើនក្នុងមួយថ្ងៃចេះតែកើន
ជាពិសេសគឺផ្នែកគ្រោះថ្នាក់ចរាចរណ៍នេះឯង
ដូច្នេះជនពិការរបស់យើងត្រូវដោះស្រាយជាប់ យើងអត់អាចប្រើពាក្យថា
លុបបំបាត់នូវស្ថានភាពពិការបានទេ
យើងនិយាយពីលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងបាន
យើងនិយាយពីការឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់
យើងនិយាយពីការឈានឆ្ពោះទៅលុបបំបាត់ជំងឺរបេង
ប៉ុន្តែយើងមិនអាចនិយាយនូវភាសាលុបបំបាត់ជនពិការដោយគ្រោះថ្នាក់
ចរាចរណ៍
ដែលធ្វើឲ្យមនុស្សពិការបូកបន្ថែមដោយគ្រាប់មីនមិនទាន់ផ្ទុះ
ដែលត្រូវប្រុងប្រយ័ត្នអំពីករណីនេះ។
ជាមួយនឹងអនុសាសន៍ខាងលើនេះ
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា
បើសិនជាយើងមិនអាចកាត់បន្ថយបាន ក៏កុំឲ្យចំនួននេះវាកើនឡើង
ហើយបើវាមិនកើនគឺកាន់តែល្អ យើងត្រូវរកវិធីគ្រប់គ្រង និងថែទាំ
ជំរុញការអភិវឌ្ឍជនពិការដែលមានស្រាប់។
ខ្ញុំសុំស្នើអំពាវនាវយ៉ាងទទូចចំពោះបងប្អូនទាំងអស់
បើមិនស្រឡាញ់ជីវិតអ្នកដទៃក៏សុំ ស្រឡាញ់ជីវិតខ្លួនឯង
រូបកាយខ្លួនឯងនៅក្នុងពេលដែលខ្លួនបើកបរ
ព្រោះក្នុងមួយប៉ប្រិចភ្នែកអាចធ្វើឲ្យខ្លួនឯងស្លាប់
ក្នុងមួយប៉ប្រិចភ្នែកអាចធ្វើឲ្យខ្លួនឯងពិការ
ក្នុងមួយប៉ប្រិចភ្នែកអាចធ្វើឲ្យអ្នកដទៃស្លាប់
ក្នុងមួយប៉ប្រិចភ្នែកអាចធ្វើឲ្យអ្នកដទៃពិការ។
យើងត្រូវរកគ្រប់វិធីទាំងអស់រាប់ទាំងប្រព័ន្ធការពារត្រូវធានា
អំពីបញ្ហានេះ។
សម្តេចតេជោបានថ្លែងថា បញ្ហាសុវត្ថិភាពការងារត្រូវតែធានាថា
ធ្វើយ៉ាងកុំឲ្យកុំឲ្យមានគ្រោះ ថ្នាក់ដោយសារការងារ។
ចំណែកសេវាធានារ៉ាប់រងតាមបែបមនុស្សធម៌
នៅពេលដែលអ្នកទទួលបន្ទុកខាងផ្នែកមនុស្សធម៌ចូលរួមចំណែកនៅទីនោះ
គេដកខ្លួនថយត្រូវធានាថានិរន្តរភាពនៃដំណើរការខាងផ្នែក
កិច្ចការមណ្ឌលណាមួយ ឬផ្នែកគម្រោងណាមួយមិនត្រូវបានបោះបង់ចោលទេ
ហើយមិនត្រូវបានផ្អាកសកម្មភាពទេ យើងត្រូវជំរុញប្រព័ន្ធធានា
ដែលមានចរិតជាប្រព័ន្ធធានារ៉ាប់រងសង្គមសម្រាប់ជនពិការ
ប្រសើរជាងការរង់ចាំធានាតាមបែបជំនួយ។
បញ្ហានេះសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំកំពុងគិតថា
ប្រសិនបើជាស្ថានភាពរបស់ខ្ញុំវាទៅជាយ៉ាងណា
ទីកន្លែងមួយចំនួននឹងត្រូវជួបឧបសគ្គតិចឬច្រើន
ព្រោះឥឡូវនេះខ្ញុំកំពុងរ៉ាប់រងនៅតំបន់កុមារកំព្រា
ជនពិការមួយចំនួនមិនមែនជាថវិការបស់រដ្ឋជួយនោះទេ
ក៏ប៉ុន្តែជាថវិការបស់ក្រុមគ្រួសាររបស់ខ្ញុំទៅវិញទេ។
បញ្ហានេះយើងត្រូវតែធានានូវការផ្លាស់ប្តូរមួយ ដើម្បីធានាថា
ថ្ងៃក្រោយអត់ពីយើងទៅគឺកន្លែងនោះមិនត្រូវខកខានដំណើរការណាមួយ
ទាំងស្រុងឬផ្នែកណាមួយនោះទេ”។
សម្តេចតេជោបានស្នើឲ្យក្រសួងនានាពិនិត្យខ្លួនឯងថា
តើបានដាក់បញ្ចូលជនពិការទៅតាម
អត្រាកំណត់នៃអនុក្រឹត្យចំពោះក្រសួងចំនួន ២% និងឯកជនចំនួន
១%ធ្វើបានហើយឬនៅ? “ខ្ញុំសូមស្នើឲ្យឯកឧត្តម អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រាយការណ៍ឲ្យខ្ញុំនៅក្នុងខែធ្នូចុងឆ្នាំនេះថាតើអនុក្រឹត្យ
ដែលយើងបានសម្រេចហើយ ក្រសួងណាខ្លះបានធ្វើ
ហើយក្រសួងណាខ្លះមិនទាន់បានធ្វើ ព្រោះបើយើងមិនត្រួតពិនិត្យ
ទីចុងបំផុត គឺមិនទាន់បានធ្វើសោះឡើយ”៕